កម្មវិធី LG Inverter 2018 តួនាទីដ៏សំខាន់នៃបច្ចេកវិទ្យា LG Inverter ក្នុងការបង្កើតនូវឧបករណ៍ ប្រើប្រាស់ក្នុងផ្ទះដ៏ល្អប្រសើរ

ថ្ងៃអង្គារ ទី17 ខែកក្កដា ឆ្នាំ2018 នេះ ក្រុមហ៊ុន ជីហ្គៀ (G Gear)  និងក្រុមហ៊ុន LG Electronics បានរៀបចំកម្មវិធី LG Inverter 2018​Inverter កាន់តែប្រសើរ ឧបករណ៍ប្រើប្រាស់កាន់តែល្អ ដែលមានការដាក់តាំងផលិតផលដែលបំពាក់ដោយបច្ចេកវិទ្យា Inverter ទាំងអស់ ដោយកម្មវិធីនេះបានធ្វើឡើងនៅសណ្ឋាគារ The Great Duke Phnom Penh ដែលមានវត្ថមានអញ្ជើញចូលរួម ពីភ្ញៀវកិត្តិយស​​ ដៃគូរអាជីវកម្ម និង អ្នកសារពត៏មានជាច្រើន ប្រមាណជាង 200 នាក់។

គុណសម្បត្តិដ៏សម្ងាត់នៃ Inverter ម៉ូទ័រ និងកុំប្រេសស័ររបស់ LG ទៅលើម៉ូដែលធម្មតា គឺមានការគ្រប់គ្រងល្បឿនបានយ៉ាងច្បាស់លាស់ មិនថាវាជាម៉ាស៊ីនបោកគក់ ទូរទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនMicrowave ម៉ាស៊ីនបូមធូលី នោះទេ។ LG Inverter ធ្វើការកំណត់ល្បឿន និងធ្វើការបង្វិលម៉ូទ័រកុំប្រេសស័រ ដែលអាស្រ័យលើស្ថានភាពល្បឿនយ៉ាងស្វ័យប្រវត្តិ ដើម្បីបង្កើននូវប្រសិទ្ធភាពដោយប្រើប្រាស់ថាមពលតិច និងសម្លេងស្ងាត់ល្អ។

ហេតុដូច្នេះហើយបានជាក្រុមហ៊ុន LG ផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដ៏មានប្រជាប្រិយភាព និងឈានមុខគេ ហើយផ្តល់នូវ ប្រសិទ្ធភាពថាមពលខ្ពស់  និង សមត្ថភាពពិសេសខុសគេ ព្រមទាំងមានមុខងារស្រួលប្រើជាច្រើនទៀត ដើម្បីបំពេញចិត្តរបស់អតិថិជន ។

  • បច្ចេកវិទ្យា LG Smart Inverter របស់ម៉ាស៊ីនបោកសំលៀកបំពាក់៖ បច្ចេកវិទ្យា Inverter ធ្វើ អោយការបោកគក់ម្តងស៊ីភ្លើងត្រឹមតែ 67 វ៉ាត់តែប៉ុណ្ណោះ ។ វាស៊ីភ្លើងតិចជាងប្រភេទម៉ាស៊ីនបោកគក់ធម្មតា 36 %  គឺស៊ីភ្លើងស្មើនឹងម៉ាស៊ីនសម្ងួតសក់រយៈពេល 4 នាទី។ នេះមិនមែនមានន័យការប្រើថាមពលតិចហើយបោកមិនស្អាតនោះទេ សំលៀកបំពាក់បោកគក់រួចចេញមកក្រៅនៅតែស្រស់ស្អាតជានិច្ច។
  • បច្ចេកវិទ្យា Inverter Linear Compressor​ របស់ទូរទឹកកក៖ បំពាក់ក្នុងទូរទឹកកករបស់ក្រុមហ៊ុន LG អាចរក្សាអាហារអោយនៅស្រស់បានរយៈពេលយូរ ដោយសារតែបច្ចេកវិទ្យា Inverter ធ្វើការរក្សាសីតុណ្ហភាពអោយប្រែប្រួលបានយ៉ាងល្អប្រសើរ។ ទូរទឹកកក LG កំណត់សីតុណ្ហភាពខាងក្នុងទូរទឹកកកក្នុងគម្លាត ±5˚C អង្សារសេ ពាក់កណ្តាលនៃសីតុណ្ហភាពចុះឡើងនៃ ទូរទឹកកក ម៉ូដែលគ្មាន Inverter  ដែលឡើងចុះក្នុងសីតុណ្ហភាព (±1.0˚C). អង្សារសេ។
  • ម៉ាស៊ីនត្រជាក់ Dual Inverter Compressorសម្រាប់ម៉ាស៊ីនត្រជាក់ក្នុងផ្ទះ LG Inverter ធានាអានុភាពត្រជាក់ដ៏អស្ចារ្យ និងការសន្សំសំចៃអគ្គីសនីបានយ៉ាងល្អ។ ម៉ាស៊ីនត្រជាក់របស់ ក្រុមហ៊ុន LG ប្រើប្រាស់អគ្គិសនីតិចជាងមុន 70% និងផ្តល់ភាពត្រជាក់ជាងមុន 40% លឿនជាងម៉ាស៊ីនត្រជាក់ធម្មតា ដែលមិនប្រើបច្ចេកវិទ្យា Inverter​ ។​
  • ជាឧបករណ៍ក្នុងផ្ទះបាយដ៏ចំណាន ៖​ បច្ចេកវិទ្យា Inverter ផ្តល់ថាមពលដល់ Microwave លើសពីមុន ដោយផ្តល់ កំដៅដល់អាហារខ្លាំង និងលឿនជាងមុន។ តាមរយៈការកំណត់សីតុណ្ហភាពនៃ Microwave ដែលកាត់បន្ថយគម្លាតសីតុណ្ហភាពត្រឹមតែ 3 អង្សាសេ ហើយវាជាផ្នែកគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងម៉ូដែលមិនមាន Inverter ដែលធានាបាននូវអាហារឆ្អិនល្អក្នុងរយៈពេលយ៉ាងលឿន។

នាក្នុងឪកាសនោះ លោក ឧកញ្ញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ជីហ្គៀ (G Gear) បានមានប្រសាសដែរថា “ ពីមួយដំណាក់កាលទៅមួយដំណាក់កាលក្រុមហ៊ុន G Gear ក៏ដូចជា ក្រុមហ៊ុន LG យើងតែងតែគិតគូរសំរាប់ផលិតផលដែលនឹងត្រូវនាំចូលមកក្នុងប្រទេសកម្ពុជារបស់យើង ។ ជាពិសេសការអភិវឌ្ឍន៍បច្ចេកវិទ្យាផលិតផលរបស់ LG អោយត្រូវនឹងតំរូវការនឹងសេចក្តីចាំបាច់​ក្នុងការប្រើប្រាស់សំរាប់ អតិថិជនក្នុងស្រុករបស់យើង ។  Inverter កាន់តែប្រសើរ ឧបករណ៍ប្រើប្រាស់កាន់តែល្អ LG Inverter ជាក្បាលម៉ាស៊ីននៃឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដែលរក្សាថាមពលបានរហូតដល់ទ្វេដង និងដំណើរការបានយ៉ាងល្អប្រសើរ និងបានធ្វើអោយឧបករណ៍ប្រើប្រាស់របស់ ក្រុមហ៊ុន LG ក្លាយជាស្តង់ដាឧស្សាហ៍កម្មសកលលោក។

លោក Sung Suk Kim អគ្គនាយកក្រុមហ៊ុន LG ប្រចាំប្រទេសកម្ពុជាក៏បានអោយដឹងដែលថា ហេតុអ្វីបានជា Inverter  របស់ LG វាប្រសើរជាងគេ? ដោយសារតែបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ LG មិនត្រឹមតែជួយសន្សំសំចៃភ្លើងប៉ុណ្ណោះទេ វាថែមទាំងធ្វើជួយអោយគ្រប់ផលិតផលទាំងអស់ដំណើរការប្រកបដោយប្រសិទ្ធភាពនិងមានភាពយូរអង្វែង។ ដូចជាវាដំណើរបានលឿងនិងប្រកបដោយប្រសិទ្ធភាពនៅលើម៉ាស៊ីនបោកគក់, វាត្រជាក់កាន់តែលឿននិងមានសម្លេងតិចបំផុតសម្រាប់ម៉ាស៊ីនត្រជាក់, ដោយឡែកសម្រាប់ទូរទឹកកកវាជួយអោយអាហារបន្លែនៅស្រស់ ដូចធម្មជាតិបានយូរជាងគេព្រមមកជាមួយកម្មវិធីបំបាត់ក្លិនយ៉ាងមានអនាម័យថ្មី។ ជាពិសេស Inverter ជួយកាត់បន្ថយការគំរាមកំហែងនៃផលប៉ះពាល់ដល់បរិស្ថាន ដែលក្រុមហ៊ុន LG បានសហការជាមួយនឹងអង្គការបរិស្ថានពិភពលោកដើម្បីជួយដល់ផែនដីនេះអោយកាន់តែមានសុវត្ថិភាពសម្រាប់មនុស្សជាតិ។

អតិថិជនទាំងអស់អាចអញ្ជើញមកទស្សនានៅការដាក់តាំងបង្ហាញផលិតផលស៊េរីថ្មីៗ របស់ LG ទាំងអស់នេះបាននៅតាមហាងលក់គ្រឿងអេឡិចត្រូនិចដែលជាអ្នកចែកចាយលក់បន្តរបស់ក្រុមហ៊ុន G Gear និងហាង LG BrandShop គ្រប់សាខាទាំងអស់ ។

ទំនាក់ទំនងបន្ថែម ទូរសព្ទលេខ 023 888 299 www.ggear.com.kh

You May Read

This is how artificial intelligence works on LG’s 2018 OLED and Super UHD TVs

Friday, October 05, 2018

LG’s 2018 OLED TVs and Super UHD TVs will feature a new artificial intelligence (AI) that LG is calling AI ThinQ. AI ThinQ unlocks the ability to control the TV and more, simply by using your voice. If the name ‘AI ThinQ’ sounds familiar, that’s because LG also has ‘SmartThinQ’ connected home app...

WORLD'S 1ST WASH & SPIN TWO LOADS AT THE SAME TIME

Wednesday, October 03, 2018

TWINWash™ is a washing solution that has never existed before. It is all about efficiency, helping you get more clothes cleaner in less time by washing two separate loads simultaneously. Time Saving Cut your laundry time in half! Now you can finish two loads of laundry in 49minutes with LG TWINW...

LG VIP Night 2018 កម្មវិធីជប់លៀងជួបជុំដៃគូរអាជីវកម្មដ៏ធំបំផុត និងការបង្ហាញផលិតផលថ្មីៗរបស់ LG Electronics

Friday, September 28, 2018

នៅល្ងាចថ្ងៃទី 27 ខែ កញ្ញា ឆ្នាំ 2018 នេះ ​ក្រុមហ៊ុន LG Electronics និងក្រុមហ៊ុន G Gear (ជីហ្គៀ)  ដែលជាក្រុមហ៊ុនដៃគូរយុទ្ធសាស្រ្តតែមួយគត់នៅក្នុងប្រទេសកម្ពុជាបានរៀបចំកម្មវិធី LG VIP Night 2018 ដើម្បីជប់លៀងជួបជុំថ្លែងអំណរគុណដល់តំណាងចែកចាយលក់ផលិតផល LG និង អតិថិជនដៃគូរអាជីវកម្មនៅទូទាំងប្រទេសកម្ពុជា ព្...

LG INTRODUCES WORLD’S FIRST 8K OLED TV AT IFA

Wednesday, September 05, 2018

Already a leader in advancing TV innovation with its OLED TVs, LG Electronics (LG) is introducing the world’s first 8K (7680 x 4320) OLED TV at IFA 2018. The 88-inch 8K LG OLED TV features over 33 million self-emitting pixels to produce the unmatched contrast ratio and true blacks that define OLE...