ការធ្វើអោយអតិថិជនកាន់តែមានទំនុកចិត្ត និង ពង្រឹងបច្ចេកវិទ្យាស្នូល ជាយុទ្ធសាស្រ្តសំខាន់របស់ក្រុមហ៊ុនទូរស័ព្ទ LG

នៅឯមហាសន្និបាតទូរស័ព្ទពិភពលោកទីក្រុងបាសេឡូណា លោកប្រធានថ្មីនៃអាជីវកម្មទូរស័ព្ទរបស់ក្រុមហ៊ុន LG Electronic បាននិយាយអំពីសារៈសំខាន់នៃការបំពេញតម្រូវការពិតរបស់អ្នកប្រើប្រាស់តាមរយៈការបង្កើនទំនុកចិត្តលើម៉ាក LG និងផ្តោតលើបច្ចេកវិទ្យាស្នូល។ យោងតាមប្រធានក្រុមហ៊ុន LG Mobile Communications លោក Hwang Jeong-hwan ផលិតផលដែលមានគុណភាពខ្ពស់ចុងក្រោយបង្អស់របស់ក្រុមហ៊ុនគឺ V30SThinQ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងគោលដៅនេះ។

លោក Hwang បាននិយាយថា “អតិថិជនស្មាតហ្វូនភាគច្រើនចង់បានបទពិសោធនៃអ្នកប្រើប្រាស់ដ៏អស្ចារ្យដែលឆ្លុះបញ្ចាំងពីរបៀបដែលពួកគេធ្វើការ និងកំសាន្ត។ “អតិថិជន LG រំពឹងថាទូរស័ព្ទរបស់យើងនឹងដំណើរការបានយ៉ាងល្អក្នុងបច្ចេកវិទ្យាស្នូលបួន ដែលយើងហៅថា ‘ABCD’ audio, battery, camera and display។ យើងនឹងផ្តល់អាទិភាពលើលក្ខណៈពិសេសទាំងនេះមិនត្រឹមតែនៅក្នុងផលិតផលស្មាតហ្វូនថ្មីរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងផលិតផលបណ្តោះអាសន្នរបស់យើងដែលចាប់ផ្តើមជាមួយ​​ LG  V30SThinQ  ដែលយើងកំពុងបង្ហាញនៅទីក្រុងបាសេឡូណានេះ។

អនុភាពនៃការកែលម្អសោភ័ណភាព និងប្រព័ន្ធទូរស័ព្ទអោយកាន់តែទាន់សម័យបានបង្ហាញថាវាធ្វើអោយអតិថិជនចាស់ពេញចិត្តយូរអង្វែង និងកាន់តែខ្លាំឡើង ហើយទទួលបានបទពិសោធន៍ជាម្ចាស់កម្មសិទ្ធិ។ លក្ខណៈពិសេស និងជម្រើសពណ៌ដែលប្លែកពីគេធ្វើឱ្យទូរស័ព្ទ LG លេចធ្លោចេញ ក្នុងការប្រកួតប្រជែង និងទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជនថ្មី ខណៈពេលដែលគុណភាពនៃផលិតផលកាន់តែប្រសើរឡើង និងសេវាកម្មក្រោយពេលលក់ទំនើបទាន់សម័យ ធ្វើឱ្យអតិថិជនមានការស្វែងរកមូលហេតុបន្ថែមទៀតដើម្បីទិញ LG ស្មាតហ្វូនថ្មី។

ឧបករណ៍សម្លេងដ៏អស្ចារ្យដែលជាលក្ខណៈពិសេសមួយក្នុងចំណោមលក្ខណៈពិសេសដែលត្រូវបានគេមើលរំលងភាគច្រើនបំផុតនៅក្នុងស្មាតហ្វូនទំនើបគឺជាហេតុផលមួយក្នុងចំណោមហេតុផលសំខាន់ដែលអតិថិជនជ្រើសរើសទូរស័ព្ទ LG ។ បច្ចេកវិទ្យាកម្រិតខ្ពស់ Hi-Fi quad DAC របស់ LG បន្តពង្រឹងនិងអភិវឌ្ឍន៍នៅក្នុងឧបករណ៍នាពេលអនាគតនិងអភិវឌ្ឍបច្ចេកវិទ្យាថ្មល្អប្រសើរក្នុងភាពជាដៃគូជាមួយ ឧស្សាហកម្មឈានមុខគេ LG Chem នឹងក្លាយជាអាទិភាពកំពូល។ កាមេរ៉ាស្មាតហ្វូនរបស់ក្រុមហ៊ុន LG នឹងមិនត្រឹមតែឈានមុខគេក្នុងឧស្សាហកម្មច្នៃប្រឌិត lenses និងបង្កើនគុណភាពពន្លឺទាបនោះទេ។ ពួកគេនឹងទទួលបានភាពឆ្លាតវៃថែមទៀតដោយបន្ថែមការឆ្លុះបញ្ចាំងសិប្បនិម្មិតដែលថតបានល្អឥតខ្ចោះ។ ហើយក៏ជាក្រុមហ៊ុនឈានមុខគេនៅក្នុងការបង្ហាញអេឡិចត្រូនិករួមទាំងបច្ចេកវិទ្យា LCD និង OLED ។​

ទីផ្សារស្មាតហ្វូនបានវិវត្តន៍យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះឥឡូវនេះបញ្ហាប្រឈមកំពុងតែកំណត់ទិសដៅរបស់យើងឆ្ពោះទៅមុខក្នុងទសវត្សខាងមុខនេះ “។ លោក Hwang បានមានប្រសាសន៍ថា ” មានក្រុមហ៊ុនតិចតួចណាស់ដែលមានបទពិសោធន៍និងចំណេះដឹងជ្រៅជ្រះអំពីផលិតផល ដូចក្រុមហ៊ុន LG ។ យើងមានបំនងក្នុងការអភិវឌ្ឍន៍ផ្នែកទូរស័ព្ទចល័តរបស់យើងនិងរីកចម្រើននៅក្នុងបរិយាកាសនេះជាមួយនឹងសមត្ថភាព AI របស់យើងដែលឈានមុខគេ”។

You May Read

កម្មវិធីសម្ពោធទូរក្លាស្សេភេសជ្ជៈ Panasonic ស៊េរីថ្មី គុណភាពខ្ពស់ និង សន្សំសំចៃថាមពលអគ្គីសនីកាន់តែអស្ចារ្យ

Friday, June 15, 2018

ភ្នំពេញ ៖ ថ្ងៃទី 14 ខែ មិថុនា ឆ្នាំ 2018 – ក្រុមហ៊ុន Panasonic បានសហការណ៍ជាមួយ ក្រុមហ៊ុន       G Gear រៀបចំកម្មវិធីសម្ពោធផលិតផលទូរក្លាស្សេភេសជ្ជៈ Panasonic ស៊េរីថ្មីដែលដំណើរការក្លាស្សេ និងបំភាយភាពត្រជាក់បានយ៉ាងល្អ និងមានគុណតម្លៃខ្ពស់ ដល់អាជីវកម្មលក់រាយ សេវាកម្មចំណីអាហារ និងភេសជ្ជៈ នៅក្នុងប្...

រ៉ូបូតបូមធូលីរបស់ LG មិនត្រឹមតែធ្វើអោយផ្ទះគ្មានធូលីនោះទេ ថែមទាំងជាអ្នកការពារផ្ទះរបស់អ្នកទៀតផងដែរ

Tuesday, May 29, 2018

លោក Kobi Ozer ដែលរស់នៅទីក្រុង Holon នៃប្រទេសអុីស្រាអែល, ខណៈដែលគាត់កំពុងធ្វើការនៅក្នុង ការិយាល័យរបស់គាត់គឺគាត់ទទួលបានដំណឹងនៅក្នុងទូរស័ព្ទដៃរបស់គាត់ពីប្រភពដែលមិនគួរអោយជឿមួយ គឺម៉ាស៊ីនបោសសំអាតរបស់គាត់។ នៅពេលដែលលោក Ozer គាត់បើកកម្មវិធី LG SmartThinQ™ ទើបគាត់ដឹងថារ៉ូបូតបូមធូលីរបស់គាត់បានផ្ញើររូបភាពអ្នក...

LG សម្ពោធសាខាថ្មី LG BRANDSHOP សាខាខេត្តសៀមរាប

Thursday, May 24, 2018

ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន G Gear បានប្រារព្ធនូវពិធីសម្ពោធសាខាថ្មីគឺ LG BRANDSHOP សាខាខេត្តសៀមរាប ដោយកម្មវិធីនេះបានធ្វើឡើងកាលពី ព្រឹកថ្ងៃទី 24 ខែ ឧសភា ឆ្នាំ 2018 នៅអគារលេខ 503 ផ្លូវស៊ីវត្ថា ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបក្រោមអធិបតិភាព​ ឯកឧត្តម ពិន ប្រាកដ អភិបាលរងន...

ក្រុមហ៊ុន LG ប្រកាសចេញផលិតផលទូរទស្សន៍ស៊េរីថ្មី 2018 ជាប់ជញ្ចាំងដ៏ល្អប្រណិត (LG Announces Premium 2018 TV Line-up)

Tuesday, May 08, 2018

ក្រុមហ៊ុន LG បង្ហាញស៊េរីទូរទស្សន៏ឆ្នាំ 2018 របស់ខ្លួនជាមួយនឹងម៉ូឌែល OLED និង SUPER UHD ថ្មីនិងប្រកបដោយភាពច្នៃប្រឌិតដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដឹកនាំទីផ្សារទូរទស្សន៍ដែលមានគុណភាពខ្ពស់ទូទាំងពិភពលោក។ នៅក្នុងព្រឹត្តិការណ៍នៅទីក្រុងសេអ៊ូលក្រុមហ៊ុន LG បានណែនាំផលិតផលទូរទស្សន៍ថ្មីដែលមានបច្...