ផលិតផល LG ផ្តល់ជូននូវដំណោះស្រាយអាជីវកម្មឈានមុខគេ [ISE2018] LG Transparent OLED Signage

នៅក្នុងព្រឹត្តិការណ៍ (ISE) 2018 ផលិតផល OLED របស់ក្រុមហ៊ុន LG ដែលឈានមុខគេនៅលើសកលលោក ជាមួយនឹងការផ្តល់ជូននូវភាពងាយស្រួលដ៏ប្រសើរបំផុតសំរាប់គ្រប់អាជីវកម្មទាំងការលក់រាយ និងក្នុងការរិយាល័យ។ ការដាក់តាំងបង្ហាញផលិតផលទូរទស្សន៍ OLED ដែលមើលឃើញយ៉ាងច្បាស់ល្អ និងមានរាងស្តើងបំផុតបានទទួលការចាប់អារម្មណ៍និងការសរសើរពីអ្នកចូលរួមនៅក្នុងព្រឹត្តការណ៍នោះគ្រប់ៗគ្នា។

 

អ្វីដែលសំខាន់នៅក្នុងកន្លែងព្រឹត្តិការណ៍នោះ គឺផលិតផលទូរទស្សន៍ដ៏ទំនើបអស្ចារ្យ OLED 55អុីញ ដែលមានកញ្ចក់យ៉ាងស្តើង និងកោងដែលទាក់ទាញអ្នកទស្សនាក្នុងព្រឹត្តិការណ៍នោះយ៉ាងខ្លាំង។ លើសពីនេះទៅទៀតនេះគឺ ការមើលឃើញធ្លុះទៅខាងក្រោយបាន។ ហើយបច្ចេកវិទ្យាដ៏អស្ចារ្យនេះ វាពិតសំខាន់សម្រាប់ការដាក់តាំងបង្ហាញនៅមុខហាងរបស់លោកអ្នក ព្រោះវាមិនធ្វើអោយបាំងរូបភាពនៅពីក្រោយ។

នៅក្នុងព្រឹត្តិការណ៍​​ (ISE)​ 2018 OLEDនឹងបង្ហាញសមត្ថភាពរបស់ខ្លួនដែលមានរាងប៉ោងចេញក្រៅដ៏ទាក់ទាញ និងកញ្ចក់របស់វាអាចបត់បែនបានទៅតាមស្ថានការហើយមានរូបភាពស្អាតនិងគុណភាពដ៏ល្អឥតខ្ចោះ ជាមួយរាង និងទំហំរបស់កញ្ចក់ដ៏ទូលាយ ដែលអាចកាត់និងប្រើប្រាស់បានយ៉ាងច្រើនបែប នៅគ្រប់ឧស្សាហគ្រាស ដូចជាវីឌីអូដែលមានទំហំធំ និងការតាំងពត៏មានផ្សេងៗដែលអាចឌីសាញអោយត្រូវនិងទំហំកន្លែងផ្សាយពាណិជ្ចកម្មនោះ។

រឿងដ៏សំខាន់មួយទៀតនៅក្នុងព្រឹត្តការណ៍នោះគឺ Video ជាប់ជញ្ជាំងស្តើងដែលមានទំហំ 0.6mmផ្តល់បទពិសោធន៍នៃការទស្សនាមិនចេះជិនណាយ។ ស៊ុមដ៏តូចច្រឡឹងរបស់វាបានធ្វើអោយការរំខានមានតិច និងល្អសំរាប់ការផ្សព្វផ្សាយលើផលិតផលប្រើប្រាស់សំលៀកបំពាក់និងផលិតផលថែរក្សាសម្រស់។ LG ក៏បានបង្ហាញផងដែរនូវជញ្ជាំងខ្សែវីដេអូឌីជីថលដែលមានសមត្ថភាពផ្តល់នូវពន្លឺចំនួន 1,500 units ដើម្បីផ្តល់នូវរូបភាពភ្លឺច្បាស់ល្អទោះបីកន្លែងដែលមានពន្លឺខ្ពស់ក៏ដោយ។ ផលិតផលDigital Signage របស់ក្រុមហ៊ុន LG ផ្តល់ជូននូវភាពងាយស្រួយជាច្រើន ដែលអាចសម្របទៅនឹងអាជីវកម្មគ្រប់ប្រភេទហើយ LG បានបង្កើនសមត្ថភាពនេះដើម្បីផ្តល់ជូននូវដំណោះស្រាយងាយស្រួលសម្រាប់ការដឹកជញ្ជូនផងដែរ។ប្រព័ន្ធបង្ហាញព័ត៌មានជើងហោះហើររបស់ក្រុមហ៊ុន LG (FIDS) មានទំហំយ៉ាងទូលំទូលាយ ហើយ​លក្ខណះពិសេសរបស់មុខងារ​ anti-reflection អាចធ្វើអោយអ្នកដំណើរក្រឡេកមើលពត៏មានជើងហោះហើរបានយ៉ាងងាយស្រួយ ដោយមិនមានការចំនាំងផ្លាតអ្វីឡើយ។ 

អេក្រង់ដ៏ធំមហិមាទំហំ 86 អ៊ីង និង88អ៊ិញ របស់ក្រុមហ៊ុន LG គឺល្អឥតខ្ចោះសម្រាប់ការបញ្ជូនព័ត៌មានទិសដៅ ឬការជូនដំណឹងអំពីការត្រួតពិនិត្យជាភាសាបរទេសដ៏សំបូរបែបជាមួយនឹងមុខងាររបស់វា។ មុខងារ (IDB) ជាមួយនិងគុណភាពរូបភាពកម្រិត UHD ជួយអោយការងារមានប្រសិទ្ធិភាពជាមួយនិងឧបករណ៍សហការគ្នាដ៏មានឥទ្ធិពល។​ បច្ចេកវិទ្យា IDB របស់ក្រុមហ៊ុន LG មានចំណុចប្រទាក់ដែលអាចប្រើ touch បានយ៉ាងល្អជាមួយនឹងការសរសេរដ៏ត្រឹមត្រូវដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ច្រើននាក់សរសេរ និងចែករំលែកគំនិតរវាងគ្នាបាន ជាមួយបច្ចេកវិទ្យាបច្ចេកវិទ្យាប៉ះផ្ទាល់ ដើម្បីបង្កើនប្រសិទ្ធភាណ និងភាពងាយស្រួលបំផុត។

ក្រុមហ៊ុន LG ក៏នឹងបង្ហាញនូវ UHD Video ទំហំ 65 អ៊ីញ ដែលសហការ បង្កើតឡើងជាមួយក្រុមហ៊ុន Cisco ។​ Advanced B2B Solution ដ៏ជឿនលឿននេះ បានរួមបញ្ចូលដោយ អេក្រង់កម្រិត UHDដ៏ស៊ីវីល័យរបស់ LG និងបច្ចេកវិទ្យាឈានមុខគេរបស់ Cisco ។

នៅពេលដែលសណ្ឋាគារបំពាក់ OLED TV វានឹងអាចទាក់ទាញភ្ញៀវអោយស្នាក់នៅបន្តទៀត​ ដែលនៅក្នុងនោះមាន Gallery mode បានដាក់បញ្ចូលគំនូររូបភាពនៃបន្ទប់ទទួលភ្ញៀវដែលមានគុណភាពនិងរូបភាពល្អឥតខ្ចោះ។ អ្នកគ្រប់គ្រងសណ្ឋាគារក៏ពេញចិត្តចំពោះទូរទស្សន៍ Pro:Centric® ដែលអាចកែសម្រួលរូបភាពងាយស្រួលទៅតាមតម្រូវការរបស់គ្រឹះស្ថាននីមួយៗ។ ហើយដំណោះស្រាយ IoT នៅក្នុងបន្ទប់ដែលមាននៅលើទូរទស្សន៍ Smart Hotel របស់ក្រុមហ៊ុន LG ភ្ញៀវអាចគ្រប់គ្រងវាំងននឥតខ្សែរ ចាក់សោរទ្វារ ភ្លើង និងផ្សេងៗទៀតដោយប្រើប្រាស់បច្ចេកវិទ្យា: Pro: Centric ។

លោក Koo kwang –mo ប្រធានផ្នែកពត៏មានរបស់ក្រុមហ៊ុន LG Electronic បានមានប្រសាសន៍ថា “ពួកយើងមានមោទនភាពយ៉ាងក្រៃលែងដែលយើងជាអ្នកឈានមុខគេនៅលើសកលលោកនៅក្នុងវិស័យB2B។ លើសពីនេះទៀតគឺយើងអាចផ្តល់ជូននូវដំណោះស្រាយប្រកបដោយភាពដ៏ច្នៃប្រឌិតដល់អតិថិជនរបស់យើង។ ” គោលបំណងរបស់យើងគឺ ដើម្បីអាចផ្តល់នូវដំណោះស្រាយតម្លៃជាក់ស្តែង និងមានប្រសិទ្ធភាពខ្ពស់ដល់អ្នកដែលពាក់ព័ន្ធរួមមានអ្នកលក់រាយ រដ្ឋាភិបាលបដិសណ្ឋារកិច្ច ការអប់រំ និងឧស្សាហកម្មដឹកជញ្ជូន “។

នៅឯស្តង់ក្នុងព្រឹត្តឹការណ៍ ISE ឆ្នាំ 2018 ក្រុមហ៊ុន LG នឹងមានបង្ហាញផលិតផលសំខាន់ៗជាច្រើនរួមទាំងផ្ទាំងកញ្ចក់ OLED Signage, Ultra Stretch, High Brightness Signage, ផ្លាកសញ្ញាពន្លឺទំហំ 1.5 m Pixel និងកញ្ចក់ LED ដែលមានពណ៌ថ្លា។

You May Read

កម្មវិធីសម្ពោធទូរក្លាស្សេភេសជ្ជៈ Panasonic ស៊េរីថ្មី គុណភាពខ្ពស់ និង សន្សំសំចៃថាមពលអគ្គីសនីកាន់តែអស្ចារ្យ

Friday, June 15, 2018

ភ្នំពេញ ៖ ថ្ងៃទី 14 ខែ មិថុនា ឆ្នាំ 2018 – ក្រុមហ៊ុន Panasonic បានសហការណ៍ជាមួយ ក្រុមហ៊ុន       G Gear រៀបចំកម្មវិធីសម្ពោធផលិតផលទូរក្លាស្សេភេសជ្ជៈ Panasonic ស៊េរីថ្មីដែលដំណើរការក្លាស្សេ និងបំភាយភាពត្រជាក់បានយ៉ាងល្អ និងមានគុណតម្លៃខ្ពស់ ដល់អាជីវកម្មលក់រាយ សេវាកម្មចំណីអាហារ និងភេសជ្ជៈ នៅក្នុងប្...

រ៉ូបូតបូមធូលីរបស់ LG មិនត្រឹមតែធ្វើអោយផ្ទះគ្មានធូលីនោះទេ ថែមទាំងជាអ្នកការពារផ្ទះរបស់អ្នកទៀតផងដែរ

Tuesday, May 29, 2018

លោក Kobi Ozer ដែលរស់នៅទីក្រុង Holon នៃប្រទេសអុីស្រាអែល, ខណៈដែលគាត់កំពុងធ្វើការនៅក្នុង ការិយាល័យរបស់គាត់គឺគាត់ទទួលបានដំណឹងនៅក្នុងទូរស័ព្ទដៃរបស់គាត់ពីប្រភពដែលមិនគួរអោយជឿមួយ គឺម៉ាស៊ីនបោសសំអាតរបស់គាត់។ នៅពេលដែលលោក Ozer គាត់បើកកម្មវិធី LG SmartThinQ™ ទើបគាត់ដឹងថារ៉ូបូតបូមធូលីរបស់គាត់បានផ្ញើររូបភាពអ្នក...

LG សម្ពោធសាខាថ្មី LG BRANDSHOP សាខាខេត្តសៀមរាប

Thursday, May 24, 2018

ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន G Gear បានប្រារព្ធនូវពិធីសម្ពោធសាខាថ្មីគឺ LG BRANDSHOP សាខាខេត្តសៀមរាប ដោយកម្មវិធីនេះបានធ្វើឡើងកាលពី ព្រឹកថ្ងៃទី 24 ខែ ឧសភា ឆ្នាំ 2018 នៅអគារលេខ 503 ផ្លូវស៊ីវត្ថា ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបក្រោមអធិបតិភាព​ ឯកឧត្តម ពិន ប្រាកដ អភិបាលរងន...

ក្រុមហ៊ុន LG ប្រកាសចេញផលិតផលទូរទស្សន៍ស៊េរីថ្មី 2018 ជាប់ជញ្ចាំងដ៏ល្អប្រណិត (LG Announces Premium 2018 TV Line-up)

Tuesday, May 08, 2018

ក្រុមហ៊ុន LG បង្ហាញស៊េរីទូរទស្សន៏ឆ្នាំ 2018 របស់ខ្លួនជាមួយនឹងម៉ូឌែល OLED និង SUPER UHD ថ្មីនិងប្រកបដោយភាពច្នៃប្រឌិតដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដឹកនាំទីផ្សារទូរទស្សន៍ដែលមានគុណភាពខ្ពស់ទូទាំងពិភពលោក។ នៅក្នុងព្រឹត្តិការណ៍នៅទីក្រុងសេអ៊ូលក្រុមហ៊ុន LG បានណែនាំផលិតផលទូរទស្សន៍ថ្មីដែលមានបច្...