ម៉ាស៊ីនត្រជាក់ LG Dual Cool ស៊េរីថ្មី ឆ្នាំ 2018 សន្សំសំចៃថាមពលអគ្គិសនីកាន់តែច្រើន និង ប្រើប្រាស់ឧស្ម័នហ្គាសថ្មីដែលមិនប៉ះពាល់ដល់បរិស្ថាន

ថ្ងៃពុធ ទី28 ខែកុម្ភៈ ឆ្នាំ2018 នេះ ក្រុមហ៊ុន ជីហ្គៀ (G Gear)  និងក្រុមហ៊ុន LG Electronics ប្រារព្ធពិធីសម្ពោធផលិតផលម៉ាស៊ីនត្រជាក់ LG Dual Cool ស៊េរីថ្មី ឆ្នាំ 2018 របស់ខ្លួនដែលបំពាក់នូវមុខងារថ្មីៗជាច្រើន ដើម្បីបំពេញនូវតំរូវការអតិថិជនប្រើប្រាស់ ដោយកម្មវិធីនេះបានធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា ដែលមានវត្ថមានអញ្ជើញចូលរួម ពីភ្ញៀវកិត្តិយស​​ ដៃគូរអាជីវកម្ម និង អ្នកសារពត៏មានជាច្រើន ប្រមាណជាង 200 នាក់។

ក្រុមហ៊ុន LG អេឡិចត្រូនិចបាននាំមកនៅម៉ាស៊ីនត្រជាក់ស៊េរីថ្មី ឆ្នាំ 2018 របស់ខ្លួនក្នុងប្រទេស​កម្ពុជាហើយ ហើយម៉ាស៊ីនត្រជាក់ LG Dual Cool ស៊េរីថ្មីនេះបានអមមកនៅជាមួយនៅបច្ចេកវិទ្យាថ្មីៗជាច្រើនដ៏អស្ចារ្យ​ដែលរួមមាន​ :

  • សន្សំសំចៃថាមពលអគ្គិសនីបាន 70%

ជាមួយនិងបច្ចេកវិទ្យា Dual Cool របស់ LG លោកអ្នកអាចសន្សំសំចៃការចំនាយទៅលើអគ្គីសនីរហូតដល់ទៅ 70% បើប្រៀបធៀបទៅនិងម៉ាស៊ីនត្រជាក់ធម្មតាដែលគ្មាន dual កុំប្រេសស័រ ដោយសារតែ ​Inverter កុំប្រេសស័រពីរ តែងតែផ្លាស់ប្តូរ និងបទបែនល្បឿនបានល្អ ដើម្បីរក្សាកម្រិតសីតុណ្ហភាពដែលលោកអ្នកចងបាន។

 

  • ត្រជាក់លឿនជាងមុន 40%

កុំប្រេសស័រពីរ (Dual Inverter​​​ Compressor) របស់ LG ជួយអោយម៉ាស៊ីនត្រជាក់អាចដំណើរការកាន់តែឆាប់ត្រជាក់ជាងមុនរហូតដល់ 40% នេះដោយសារតែ Dual Inverter​ Compressor មានសមត្ថភាពខ្ពស់ក្នុងការបន្ថែមល្បឿន និង​សាយភាយខ្យល់ត្រជាក់បានលឿន​ជាងមុន។

  • គុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង (កុំប្រេសស័រធានា10 ឆ្នាំ)

កុំប្រេសស័រពីរ (Dual Inverter Compressor) របស់ LG មានគុណភាពល្អ ការប្រើប្រាស់បានយូរអង្វែង ហើយអ្វីដែលពិសេសនោះគឺ​ ទទួលបានការធានារហូតដល់ 10 ឆ្នាំមុនគេបង្អស់ និង ពុំធ្លាប់មានពីមុន     មក។ LG Dual Cool បានបន្ថែមនូវទុយោស្ពាន់ និងកញ្រ្ចែងស្ពាន់ដែលមានគុណភាព គ្មានការកាន់ច្រេះ ដែលជាហេតុធ្វើអោយម៉ាស៊ីនពុំឆាប់ពុកខូច។

  • កាន់តែមានភាពងាយស្រួលជាងមុន

LG Dual Cool បានបំពាក់បន្ថែមនូវ Wifi Control សម្រាកដាក់ដំណើរការ smart ThinQ, មានបន្ថែមនូវប្រព័ន្ធត្រួតពិនិត្យសីតុណ្ហភាព។ កាត់បន្ថយសម្លេងរំខាន និង​មានប្រព័ន្ធ Comfort Air សម្រាប់រក្សាសីតុណ្ហភាពអោយមានលំនឹង។ លើសពីនេះក៏មានបន្ថែមនូវមុខងារ Healthcare ការពារបា់កតេរី និង លម្អងធូលីផងដែល។

  • កាន់តែមានផាសុខភាពក្នុងការប្រើប្រាស់

Plasmaster lonizer plus ដែលមាននៅក្នុងម៉ាស៊ីនត្រជាក់ LG Dual Cool បានសាបព្រួសអ៊ីយ៉ុងជាងបីលាន ដើម្បីកំចាត់មេរោគអាក្រក់ មិនមែនតែខ្យល់ដែលចូលទៅក្នុងម៉ាស៊ីនត្រជាក់តែប៉ណ្ណោះទេ ប៉ុន្តែសារធាតុទាំងអស់ដែលនៅជុំវិញបន្ទប់អ្នក។​​ ចម្រោះធូលីបានល្អ លំហូរខ្យល់ សំលេងរំខានតិច និងស្រទាប់ដ៏រឹងមាំនៅលើផ្ទៃរបស់ខ្លួន ដែលស្រូបយក លុបបំបាត់មេរោគដែលបង្កគ្រោះថ្នាក់ និងផ្តល់មកវិញនូវខ្យល់ស្រស់ស្អាត។ បូករួមជាមួយអ៊ីយ៉ុង ដែលជួយបង្កើនជាតិសំណើមដល់​ស្បែក បានកាន់តែល្អជាងម៉ាស៊ីនត្រជាក់ធម្មតាបានដល់ទៅ 15% ។

  • ឧស្ម័នហ្គាសថ្មី R32 ឧស្ម័នដែលមិនប៉ះពាល់ដល់បរិស្ថាន

ថាមពលឧស្ម័នហ្គាស R32 វា​មានសម្ពាធខ្លាំងដែលធ្វើអោយត្រជាក់កាន់តែខ្លាំង និងមានប្រសិទ្ធិភាព ខ្ពស់ បើប្រៀបធៀបទៅនិងឧស្ម័នហ្គាស R22 និង​ R410A។  R32 វាគឺជាឧស្ម័នហ្គាសម៉ាស៊ីនត្រជាក់ដែលជួយ   ថែរក្សាបរិស្ថាន និងការពារការបំពុលបរិស្ថានដោយការប្រើប្រាស់ថាមពលអោយកាន់តែមានប្រសិទ្ធិភាព។លោកអ្នក មិនចំាបាច់ព្រួយបារម្ភពីការប៉ះពាល់បរិស្ថានទៀតឡើយនៅពេលដែលប្រើប្រាស់វា។

នាក្នុងឪកាសនោះ លោក ឧកញ្ញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ជីហ្គៀ (G Gear) បានមានប្រសាសដែរថា “ ទាំងក្រុមហ៊ុន LG  ក៏ដូចជាក្រុមហ៊ុន ជីហ្គៀ (G Gear)  ផងដែល យើងតែងតែគិតគូរដល់ដៃគូអាជីវកម្មលក់បន្ដរបស់យើង យើងតែងតែមានវគ្គសិក្សា និង ការជួបជុំជាមួយដៃគូអាជីវកម្មរបស់យើង ដើម្បីបំពេញបន្ថែមនូវជំនាញសមត្ថភាព ក្នុងការយល់ដឹងអោយកាន់តែច្បាស់អំពីផលិតផល និងការបង្កើនសមត្ថភាពការលក់អោយកាន់តែមានភាពរីកចំរើន ដូចជាកាលពីចុងឆ្នាំ 2017 កន្លង នេះ មកយើងបានរៀបចំវគ្គបំពាក់បំប៉ន់ដល់ក្រុមជាង        អ្នកជំនាញតំឡើងម៉ាស៊ីនត្រជាក់ជាង 300 នាក់ នៅតាមបណ្ដាលខេត្ត និង រាជធានីភ្នំពេញ ដើម្បីអោយពួកគាត់កាន់តែមានជំនាញច្បាល់លាល់ និង មានការបំរើសេវាកម្មជួលជុលប្រកបដោយគុណភាព និង ស្តង់ដាខ្ពស់ ៕ ”

លោក Sung Suk Kim អគ្គនាយកក្រុមហ៊ុន LG ប្រចាំប្រទេសកម្ពុជាក៏បានមានប្រសាសដែរថា  “ ក្រុមហ៊ុន LG ព្យាយាមផ្តល់ជូននូវគំនិតច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មីៗដើម្បីបំពាក់លើផលិតផលរបស់ខ្លួន ដើម្បីអោយអ្នកប្រើប្រាស់ទាំងអស់កាន់តែងាយស្រួលនៅក្នុងសម័យកាលដ៏ទំនើបនេះ។ ក្នុងពេលនេះដែរក្រុមហ៊ុន LG ក៏ចង់ធ្វើអោយស្របជាមួយនិងអង្កការបរិស្ថានអន្តរជាតិ ដើម្បីកាត់បន្ថយ ផលប៉ះពាល់ដោយសារផ្សែងពុលនៅលើផែនដីនេះ ដូច្នេះហើយទើបយើងបាននាំមកនូវម៉ាស៊ីនត្រជាក់ដែលប្រើប្រាស់ឧស្ម័នហ្គាស R32 ដែលមិនធ្វើអោយប៉ះពាល់ដល់បរិស្ថាន និងអាចជួយការពារផែនដីនេះ កាន់តែមានសុវត្ថិភាពជាងប្រភេទឧស្ម័នហ្គាស 410A ។ ”

អតិថិជនទាំងអស់អាចអញ្ជើញមកទស្សនានៅការដាក់តាំងបង្ហាញម៉ាស៊ីនត្រជាក់ LG Dual Cool ស៊េរីថ្មីនេះបាននៅគ្រប់ហាងលក់គ្រឿងអេឡិចត្រូនិចដែលជាអ្នកចែកចាយលក់បន្តរបស់ក្រុមហ៊ុន G Gear និងហាង LG BrandShop គ្រប់សាខាទាំងអស់ ។

ទំនាក់ទំនងបន្ថែម ទូរសព្ទលេខ 023 888 299 http://ggear.com.kh/air-conditioners/

You May Read

កម្មវិធីសម្ពោធទូរក្លាស្សេភេសជ្ជៈ Panasonic ស៊េរីថ្មី គុណភាពខ្ពស់ និង សន្សំសំចៃថាមពលអគ្គីសនីកាន់តែអស្ចារ្យ

Friday, June 15, 2018

ភ្នំពេញ ៖ ថ្ងៃទី 14 ខែ មិថុនា ឆ្នាំ 2018 – ក្រុមហ៊ុន Panasonic បានសហការណ៍ជាមួយ ក្រុមហ៊ុន       G Gear រៀបចំកម្មវិធីសម្ពោធផលិតផលទូរក្លាស្សេភេសជ្ជៈ Panasonic ស៊េរីថ្មីដែលដំណើរការក្លាស្សេ និងបំភាយភាពត្រជាក់បានយ៉ាងល្អ និងមានគុណតម្លៃខ្ពស់ ដល់អាជីវកម្មលក់រាយ សេវាកម្មចំណីអាហារ និងភេសជ្ជៈ នៅក្នុងប្...

រ៉ូបូតបូមធូលីរបស់ LG មិនត្រឹមតែធ្វើអោយផ្ទះគ្មានធូលីនោះទេ ថែមទាំងជាអ្នកការពារផ្ទះរបស់អ្នកទៀតផងដែរ

Tuesday, May 29, 2018

លោក Kobi Ozer ដែលរស់នៅទីក្រុង Holon នៃប្រទេសអុីស្រាអែល, ខណៈដែលគាត់កំពុងធ្វើការនៅក្នុង ការិយាល័យរបស់គាត់គឺគាត់ទទួលបានដំណឹងនៅក្នុងទូរស័ព្ទដៃរបស់គាត់ពីប្រភពដែលមិនគួរអោយជឿមួយ គឺម៉ាស៊ីនបោសសំអាតរបស់គាត់។ នៅពេលដែលលោក Ozer គាត់បើកកម្មវិធី LG SmartThinQ™ ទើបគាត់ដឹងថារ៉ូបូតបូមធូលីរបស់គាត់បានផ្ញើររូបភាពអ្នក...

LG សម្ពោធសាខាថ្មី LG BRANDSHOP សាខាខេត្តសៀមរាប

Thursday, May 24, 2018

ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន G Gear បានប្រារព្ធនូវពិធីសម្ពោធសាខាថ្មីគឺ LG BRANDSHOP សាខាខេត្តសៀមរាប ដោយកម្មវិធីនេះបានធ្វើឡើងកាលពី ព្រឹកថ្ងៃទី 24 ខែ ឧសភា ឆ្នាំ 2018 នៅអគារលេខ 503 ផ្លូវស៊ីវត្ថា ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបក្រោមអធិបតិភាព​ ឯកឧត្តម ពិន ប្រាកដ អភិបាលរងន...

ក្រុមហ៊ុន LG ប្រកាសចេញផលិតផលទូរទស្សន៍ស៊េរីថ្មី 2018 ជាប់ជញ្ចាំងដ៏ល្អប្រណិត (LG Announces Premium 2018 TV Line-up)

Tuesday, May 08, 2018

ក្រុមហ៊ុន LG បង្ហាញស៊េរីទូរទស្សន៏ឆ្នាំ 2018 របស់ខ្លួនជាមួយនឹងម៉ូឌែល OLED និង SUPER UHD ថ្មីនិងប្រកបដោយភាពច្នៃប្រឌិតដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដឹកនាំទីផ្សារទូរទស្សន៍ដែលមានគុណភាពខ្ពស់ទូទាំងពិភពលោក។ នៅក្នុងព្រឹត្តិការណ៍នៅទីក្រុងសេអ៊ូលក្រុមហ៊ុន LG បានណែនាំផលិតផលទូរទស្សន៍ថ្មីដែលមានបច្...