ស៊ីភ្លើងកាន់តែតិច ត្រជាក់កាន់តែលឿនជាមួយនិងបច្ចេកវិទ្យាដ៏ឆ្លាតវៃ របស់ម៉ាស៊ីនត្រជាក់ LG Dual Cool Smart inverter

សីតុណ្ហភាពក្តៅបំផុតប្រចាំឆ្នាំខិតជិតមកដល់ហើយ ខណៈពេលដែលបចេ្ចកវិទ្យាថ្មីរបស់LGបានមកដល់ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហាអាកាសធាតុក្តៅជូនលោកអ្នកជាមួយនឹងម៉ាស៊ីនត្រជាក់​ LG Dual Cool smart inverter ដែលមានលក្ខណះពិសេសជាច្រើន ជួយអោយអ្នកប្រើប្រាស់ទាំងអស់សន្សំសំចៃភ្លើង ត្រជាក់កាន់តែលឿន ងាយស្រួលប្រើ និងផ្តល់នូវផាសុភាពជូនលោកអ្នក។

ថាមពលដ៏មានប្រសិទ្ធិភាព រួមជាមួយនិងអនុភាពដ៏ត្រជាក់

ម៉ាសុីនត្រជាក់ Dual Cool បានភ្ជាប់មកជាមួយនៅបច្ចេកវិទ្យា Smart inverter Compressor និងDual inverter Compressor ដែលកាត់បន្ថយនូវការប្រើប្រាស់ថាមពលអគ្គីសនីរហូតដល់ 70%។​ ម៉ាសុីនត្រជាក់ Dual Inverter Compressor មានប្រេកង់បង្វិលខ្ពស់ និងលឿនជាងម៉ាសុីនត្រជាក់ធម្មតា ដែលធ្វើអោយត្រជាក់លឿន ត្រជាក់បានយូរ ដំណើរការបានស្ងាត់ល្អ មិនថាស្ថិតក្នុងសីតុណ្ហភាពក្តៅប៉ុណ្ណាក៏ដោយ និងម៉ាសុីនត្រជាក់ភាយខ្យល់ត្រជាក់ភ្លាមៗទៅដល់គ្រប់កន្លែងទាំងអស់នៅក្នុងបន្ទប់។ វាមានកង្ហារធំជាងមុន25%ដែលអាចបញ្ចេញខ្យល់យ៉ាងខ្លាំងតាមបំពង់ខ្យល់ ដែលបានរចនាឡើងដ៏ល្អឥតខ្ចោះដើម្បីអោយត្រជាក់សព្វពេញបន្ទប់។

ផាសុខភាព និងរក្សាសុខភាពដ៏ប្រសើរ

ភាពត្រជាក់ដ៏ខ្លាំងក្លាមិនធ្វើអោយអ្នកប្រើប្រាស់ទាស់ចិត្តទេដោយគ្រាន់តែចុចបញ្ជាលើប៊ូតុង “Comfort Air” ម៉ាសុីនត្រជាក់​ Dual​ Cool បានកែតម្រូវមុំរបស់កង្ហារខ្យល់ ដើម្បីអោយប្រាកដថាខ្យល់បញ្ចេញមិនបានបក់ទៅប៉ះអ្នកប្រើប្រាស់ដោយផ្ទាល់បណ្តាលអោយសីតុណ្ហភាពក្នុងខ្លួនធ្លាក់ចុះនោះទេ។ ម៉ាស៊ីនត្រជាក់នេះដំណើរការក្នុងកំរិតសំលេងស្ងាត់ជាងគេលំដាប់ពិភពលោក ដោយសារតែបច្ចេកវិទ្យាថ្មី LG’s Unique BLCD motor, Skew Fan Technology និងលក្ខណះពិសេសរបស់ Active low vibration ( ALV)។ ហើយវាក៏មានសមត្ថភាពក្នុងការរក្សាសំណើមដ៏មិនគួរអោយជឿដើម្បីផ្តល់នូវបរិយាកាសដ៏មានផាសុខភាពផងដែរ។​

សុខភាព​ គឺជាចំណុចសំខាន់បំផុតដែលក្រុមហ៊ុនLGគិតគូរ នៅពេលដែលបង្កើតផលិតផលថ្មី។​ ម៉ាស៊ីនត្រជាក់LG Dual Coolផ្តល់ជូននូវគុណប្រយោជន៍ដល់សុខភាព និងផាសុកភាពដល់អ្នកប្រើបា្រស់:

  • Plasmaster lonizer plus ដែលសាបព្រួសអ៊ីយ៉ុងជាងបីលាន ដើម្បីកំចាត់មេរោគអាក្រក់ មិនមែនតែខ្យល់ដែលចូលទៅក្នុងម៉ាសុីនត្រជាក់តែប៉ណ្ណោះទេ ប៉ុន្តែសារធាតុទាំងអស់ដែលនៅជុំវិញបន្ទប់អ្នក។​​
  • ចម្រោះធូលីបានល្អ លំហូរខ្យល់ សំលេងរំខានតិច និងតស្រទាប់ដ៏រឹងមាំនៅលើផ្ទៃរបស់ខ្លួន ដែលស្រួបយក លុបបំបាត់មេរោគដែលបង្កគ្រោះថ្នាក់ និងផ្តល់មកវិញនូវខ្យល់ស្រស់ស្អាត។
  • ការសំអាតដោយស្វ័យប្រវត្តិ៖ មុខងារសំអាតដ៏ល្អ ដែលការពារការកើតឡើងនៃបាក់តេរីនៅលើឧបករណ៍កំដៅ។ ដោយបំបាត់សំណើមនិងមេរោគចេញពីក្នុងម៉ាសុីនត្រជាក់មុខងារសំអាតស្វ័យប្រវត្តិកំចាត់សារធាតុទាំងឡាយណាដែលធ្វើអោយប៉ះពាល់ដល់រាងកាយ រក្សារបរិយាកាសក្នុងផ្ទះ និងរក្សាភាពត្រជាក់បានយូរ ទោះបីម៉ាស៊ីនត្រជាក់ប្រើអស់រយៈពេល១០ឆ្នាំហើយក៏ដោយ។

កាន់តែងាយស្រួលមួយកំរិតទៀត

ការតម្លើងមិនមែនជាការងាយស្រួលឡើយជាមួយនិងការរចនាដ៏ប្រណិត។ ការតម្លើងម៉ាសុីនត្រជាក់ LG Dual cool និងការវេចខ្ចប់ដ៏សាមញ្ញធ្វើអោយការតំឡើងមានការប្រសើរ ទំហំបំពង់ធំជាង និងប៊ូតុងរហ័សសម្រាប់ការធ្វើតេស្តសាកល្បង។

You May Read

កម្មវិធីសម្ពោធទូរក្លាស្សេភេសជ្ជៈ Panasonic ស៊េរីថ្មី គុណភាពខ្ពស់ និង សន្សំសំចៃថាមពលអគ្គីសនីកាន់តែអស្ចារ្យ

Friday, June 15, 2018

ភ្នំពេញ ៖ ថ្ងៃទី 14 ខែ មិថុនា ឆ្នាំ 2018 – ក្រុមហ៊ុន Panasonic បានសហការណ៍ជាមួយ ក្រុមហ៊ុន       G Gear រៀបចំកម្មវិធីសម្ពោធផលិតផលទូរក្លាស្សេភេសជ្ជៈ Panasonic ស៊េរីថ្មីដែលដំណើរការក្លាស្សេ និងបំភាយភាពត្រជាក់បានយ៉ាងល្អ និងមានគុណតម្លៃខ្ពស់ ដល់អាជីវកម្មលក់រាយ សេវាកម្មចំណីអាហារ និងភេសជ្ជៈ នៅក្នុងប្...

រ៉ូបូតបូមធូលីរបស់ LG មិនត្រឹមតែធ្វើអោយផ្ទះគ្មានធូលីនោះទេ ថែមទាំងជាអ្នកការពារផ្ទះរបស់អ្នកទៀតផងដែរ

Tuesday, May 29, 2018

លោក Kobi Ozer ដែលរស់នៅទីក្រុង Holon នៃប្រទេសអុីស្រាអែល, ខណៈដែលគាត់កំពុងធ្វើការនៅក្នុង ការិយាល័យរបស់គាត់គឺគាត់ទទួលបានដំណឹងនៅក្នុងទូរស័ព្ទដៃរបស់គាត់ពីប្រភពដែលមិនគួរអោយជឿមួយ គឺម៉ាស៊ីនបោសសំអាតរបស់គាត់។ នៅពេលដែលលោក Ozer គាត់បើកកម្មវិធី LG SmartThinQ™ ទើបគាត់ដឹងថារ៉ូបូតបូមធូលីរបស់គាត់បានផ្ញើររូបភាពអ្នក...

LG សម្ពោធសាខាថ្មី LG BRANDSHOP សាខាខេត្តសៀមរាប

Thursday, May 24, 2018

ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន G Gear បានប្រារព្ធនូវពិធីសម្ពោធសាខាថ្មីគឺ LG BRANDSHOP សាខាខេត្តសៀមរាប ដោយកម្មវិធីនេះបានធ្វើឡើងកាលពី ព្រឹកថ្ងៃទី 24 ខែ ឧសភា ឆ្នាំ 2018 នៅអគារលេខ 503 ផ្លូវស៊ីវត្ថា ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបក្រោមអធិបតិភាព​ ឯកឧត្តម ពិន ប្រាកដ អភិបាលរងន...

ក្រុមហ៊ុន LG ប្រកាសចេញផលិតផលទូរទស្សន៍ស៊េរីថ្មី 2018 ជាប់ជញ្ចាំងដ៏ល្អប្រណិត (LG Announces Premium 2018 TV Line-up)

Tuesday, May 08, 2018

ក្រុមហ៊ុន LG បង្ហាញស៊េរីទូរទស្សន៏ឆ្នាំ 2018 របស់ខ្លួនជាមួយនឹងម៉ូឌែល OLED និង SUPER UHD ថ្មីនិងប្រកបដោយភាពច្នៃប្រឌិតដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដឹកនាំទីផ្សារទូរទស្សន៍ដែលមានគុណភាពខ្ពស់ទូទាំងពិភពលោក។ នៅក្នុងព្រឹត្តិការណ៍នៅទីក្រុងសេអ៊ូលក្រុមហ៊ុន LG បានណែនាំផលិតផលទូរទស្សន៍ថ្មីដែលមានបច្...