Inverter ភ្លោះ របស់ LG (Dual Inverter Compressor) ជា Inverter Compressor ដំបូងគេបង្អស់ដែលមានការធានារយះពេល 10 ឆ្នាំ

Inverter ភ្លោះ របស់ LG (Dual Inverter Compressor) ជាដំណោះស្រាយដ៏ល្អក្នុងការកាត់បន្ថយសម្លេងរំខាន ឆាប់ត្រជាក់ ដំណើរការបានយូអង្វែង និង ស្ងៀមស្ងាត់។ អ្វីដែលកាន់តែពិសេសនោះគឺការធានាររយះពេល១០​ឆ្នាំដំបូងគេបង្អស់សម្រាប់កុំប្រេសសឺ (Compressor) របស់ម៉ាស៊ីនត្រជាក់។

ក្រៅពីមុខងារពិសេសពីរ​ សន្សំសម្ចៃភ្លើង និង ឆាប់ត្រជាក់, ម៉ាស៊ីនត្រជាក់ Dual inverter របស់ LG ក៏មានមុខងារពិសេសបន្ថែមផ្សេងទៀតដូចជា៖

Hi Cool

ម៉ាស៊ីនត្រជាក់ LG ជាមួយបច្ចេកវិទ្យា Hi Cool ផ្តល់ភាពត្រជាក់បានភ្លាមៗនៅពេលដែលលោកអ្នកបើកដំណើរការវា។ ដោយអ្នកគ្រាន់តែចុចនៅលើប៊ូតុងបើកភ្លាមអ្នកនិងមានអារម្មណ៏ត្រជាក់ដូចនៅក្នុង Himalayas (ភ្នំដែលត្រជាក់ជាងគេក្នុងពិភពលោក)។

បច្ចេកវិទ្យាMonsoon Comfort

បច្ចេកវិទ្យា Monsoon Comfort សម្របភាពត្រជាក់អោយស្របទៅនិងបរិយាកាស​ និងធាតុអាកាសខាងក្រៅ។ បើប្រៀបធៀបទៅនិងម៉ាស៊ីនត្រជាក់ធម្មតា បច្ចេកវិទ្យា Monsoon Comfort មានគុណសម្បត្តិយ៉ាងច្រើនដោយវាអាចជួយរក្សាភាពត្រជាក់មិនអោយហួសកំរិតនៅពេលដែលធាតុអាកាសត្រជាក់ខ្លាំង ដែលជាលទ្ធផលជួយសន្សំសម្ចៃភ្លើងបានរហូតដល់ទៅ 36.4%

ការសម្អាតដោយស្វយ័ប្រវត្ត (Auto Clean)

Auto Clean មានមុខងារសម្ងួតកញ្រ្ចែងសើមដើម្បីការពារបាក់តេរីតាមរុន្ធដង្ហើមរបស់វា។

 

 

Sleep Mode

នៅពេលដែល sleep mode ដាក់ដំណើរការ microprocessor របស់ម៉ាស៊ីនត្រជាក់ LG និងធ្វើការផ្លាស់ប្តូរដោយស្វយ័ប្រវត្តិនូវ​សីតុណ្ហភាពនៅក្នុងបន្ទប់អោយស្របទៅនិងរាងកាយរបស់អ្នកអំលុងពេលកំពុងគេង ដូច្នោះវាបង្កើតនូវបរិយាកាសដ៍មានផាសុខភាពសម្រាប់ពេលគេង និងជួយសន្សំសម្ចៃថាមពលភ្លើងផងដែរ។

អតិថិជនទាំងអស់អាចមកទស្សនាការដាក់តាំងផលិតផលសេរ៊ីថ្មីទាំងនេះដែលមានស្រាប់នៅគ្រប់សាខា LG Brand Shopទាំងអស់។

ពត៏មានបន្ថែមសូមសូមទំនាក់ទំនងមកកាន់លេខ 023 222 699

You May Read

ការវិវដ្តកាន់តែទំនើប និងកាន់ងាយស្រួលជាមួយទូរទឹកកក LG InstaView ThinQ™ Amazon Alexabuilt

Tuesday, January 16, 2018

មុខងារពិសេសៗរបស់ ទូរទឹកកក  LG InstaView ThinQ™ មានដូចជា៖ ភ្ជាប់ជាមួយកម្មវិធីទិញទំនិញរបស់ Amazon Alexa ជាមួយកម្មវិធីទិញទំនិញរបស់ Amazon Alexa ដែលភ្ជាប់ស្រាប់ក្នុងទូរទឹកកក LG InstaView ThinQ™អ្នកប្រើប្រាស់អាចទិញបន្លែ សាច់ ស្តាប់តន្រ្តី ត្រួតពិនិត្យអាកាសធាតុ បង្កើតតារាងទិញទំនិញ គ្រប់គ្រងកាលវិភាកនៅលើ...

អត្ថប្រយោជន៍ទ្វេដង សន្សំសំចៃរហូតដល់ 70% ជាមួយនឹងម៉ាស៊ីនត្រជាក់ LG dual inverter compressor ជំនាន់ថ្មី

Monday, January 08, 2018

អត្ថប្រយោជន៏សម្រាប់អ្នកប្រើប្រាស់ សន្សំសំចៃថាមពលបាន 70% ជាមួយនិងបច្ចេកវិទ្យា Dual Cool របស់ LG លោកអ្នកអាចសន្សំសំចៃការចំនាយទៅលើអគ្គីសនីរហូតដល់ទៅ 70% បើប្រៀបធៀបទៅនិងម៉ាស៊ីនត្រជាក់ធម្មតាដែលគ្មាន dual កុំប្រេសស័រ ដោយសារតែ ​Inverter កុំប្រេសស័រពីរ តែងតែផ្លាស់ប្តូរ និងបទបែនល្បឿនបានល្អ ដើម្បីរក្សាកម...

LG បង្ហាញនូវទូរទស្សន៍សេរ៊ីថ្មីដ៏មហិមា ដែលបំពាក់ទៅដោយបច្ចេកវិទ្យា THINQ® និង α (ALPHA) PROCESSOR

Thursday, January 04, 2018

ថ្មីៗនេះ ក្រុមហ៊ុន LG Electronics បានបង្ហាញនូវភាពមហិមានៃទូរទស្សន៏ OLED និង SUPER UHD  ស៊េរីថ្មីដែលបំពាក់ទៅដោយបច្ចេកវិទ្យា THINQ® និង α (ALPHA) PROCESSOR។ ទូរទស្សន៏ OLED ស៊េរីថ្មីដែលបំពាក់ទៅដោយបច្ចេកវិទ្យា THINQ® និង α (ALPHA) PROCESSOR​ ដែលនិងត្រូវបង្ហាញនៅក្នុងព្រឹត្តិការណ៏តាំងពិពរណ៏ផលិតផលអេឡិចត្...

ម៉ូនីទ័រ LG សេរ៊ីថ្មីរូបរាងទំនើបទាន់សម័យ គុណភាពនៃរូបភាពល្អដាច់គេ សមត្ថភាពខ្ពស់ និងសម្របបានគ្រប់កាលៈទេសៈ

Tuesday, January 02, 2018

ក្រុមហ៊ុន LG អេឡិចត្រូនិចនឹងដាក់បង្ហាញនៅប្រភេទម៉ូនីទ័រសេរ៊ីថ្មី 32អ៊ីញ ​UHD 4K (32UK950)  ដែលកែប្រែពីម៉ូដែលចាស់ មានរូបរាងស្អាត និងទាន់សម័យ ដែលបំពាក់ទៅដោយបច្ចេកវិទ្យា Nano IPS មានសមត្ថភាពក្នុងការបង្កើនកំរិតពណ៌អោយកាន់តែភ្លឺល្អ។ ដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់អតិថិជន ក្រុមហ៊ុន LG បានបន្ថែមកម្រិត HDR...