LG ទទួលបានពានរង្វាន់ឆ្នើមនៃផលិតផលទូរទស្សន៍ល្អផ្តាច់គេ LG AI OLED TV ក្នុងព្រឹត្តិការណ៍ CES 2018

LG អេឡិចត្រូនិច មានកិត្តិយសជាខ្លាំងជាមួយនិងការទទួលពានរង្វាន់ច្រើនជាង 90 នៅក្នុងព្រឹត្តិការណ៍ CES 2018 ៤ឆ្នាំជាប់ៗគ្នា សំរាប់ឆ្នាំនេះគឺទូរទស្សន៍LGស៊េរីថ្មី AI OLED Tv (model C8)។​ LG ក៏ទទួលបាននូវកិត្តិយសជាច្រើនក្នុងការបង្ហាញទូរទឹកកក InstaView ThinQ™ និង LG 4K UHD Projector​ ផងដែរ។

LG ទទួលបាននូវពានរង្វាន់កំពូលៗពីស្ថាប័នដូចជា Engadget,The Verge, Digital Trends, Mashable, SlashGear, TechRadar, Pocket-lint, T3, Stuff Magazine និងលើសពីនេះទៅទៀត LG ក៏ទទួលបានពានរង្វាន់ទាំង19 CES Innovation Awards  ពី Consumer Technology Association ​ រាប់បញ្ចូលពានរង្វាន់ច្នៃប្រឌិតល្អផ្តាច់គេសំរាប់ LG 4K UHD Projector និងឧបករណ៍ប្រើប្រាស់ និងគ្រឿងកំសាន្តក្នុងគេហដ្ឋាន ហើយនិងទូរស័ព្ទដៃផងដែរ ។

ការច្នៃប្រឌិតថ្មីរបស់ក្រុមហ៊ុន LG ឆ្នាំ 2018 បានដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ CES រួមបញ្ចូលទាំងផលិតផលប្រើប្រាស់ក្នុងផ្ទះ ឧបករណ៍កំសាន្តតាមគេហដ្ឋានជាមួយនិង  LG ThinQ AI រួមទាំងទូរទស្សន៍ដំបូងគេបង្អស់ដែលមានកម្មវិធីជំនួយ Google Assitant នៅក្នុងទូរទស្សន៍ LG SIGNATURE AI OLED TV W8 ដែលមានលក្ខណះពិសេស ThinQ ដែលបានឈ្នះពានរង្វាន់ច្រើនជាង 10 នៅក្នុងព្រឹត្តិការណ៍ CES។​ទូរទឹកកក LG Instaview ThinQ ទទួលបានពានរង្វាន់ដែលផ្តល់នូវបទពិសោធន៍ថ្មីក្នុងការគ្រប់គ្រងអាហារតាមរយៈ WebOS របស់ LG និងរួមបញ្ចូលជាមួយ Amazon Alexa ដែលធ្វើអោយកាន់តែងាយស្រួលក្នុងការទិញអាហារ ចាក់ចំរៀង ត្រួតពិនិត្យអាកាសធាតុ គ្រប់គ្រងប្រតិទិន និងផ្សេងៗទៀត។ក្រុមហ៊ុន LG ក៏បានបង្ហាញនូវបច្ចេកវិទ្យាថ្មីដែលមានឈ្មោះថាα (អាល់ហ្វា) 9 Processor ដែលជួយបង្កើនសមត្ថភាព LG AI OLED TVs របស់ខ្លួន និងបង្ហាញទូរស័ព្ទដៃ LG V30 ពណ៌ថ្មី Raspberry Rose ដ៏លេចធ្លោ។

ពានរង្វាន់កំពូលៗដែល LGទទួលបាននៅក្នុងកម្មវិធី CES ឆ្នាំ 2018 មានដូចជា:

LG AI OLED TV C8: Engadget: Best of CES – Best TV Product / Reviewed.com: CES Editors’ Choice Awards

LG SIGNATURE AI OLED TV W8 with ThinQ / α (Alpha) 9 Processor: Consumer Technology Association 2018 CES Innovation Awards: Video Displays / Pocket-lint: Best TVs of CES / Techlicious CES Top Picks / TechRadar: The Best Tech at the Show / TWICE: Picks Awards

LG InstaView ThinQ Refrigerator: BGR: Best of CES / Consumer Technology Association 2018 CES Innovation Awards: Home Appliance / Gadgetmatch: Best of CES / Gear Diary: Best of CES / Reviewed.com: CES Editors’ Choice Awards / TWICE: Picks Awards

LG 4K UHD Projector: 9 to 5 Toys: Best of CES / Consumer Technology Association: 2018 CES Innovation Awards – Best of Innovation / TWICE: Top Picks Awards

LG 34-inch 5K UltraWide Monitor: MacRumors: CES 2018 – Best of CES Unveiled / SlashGear: Best of CES / The Verge: Awards at CES

LG V30 Smartphone: Consumer Technology Association 2018 CES Innovation Awards: Wireless Handsets and Accessories / Videomaker: Best Smartphone of CES

You May Read

កម្មវិធីសម្ពោធទូរក្លាស្សេភេសជ្ជៈ Panasonic ស៊េរីថ្មី គុណភាពខ្ពស់ និង សន្សំសំចៃថាមពលអគ្គីសនីកាន់តែអស្ចារ្យ

Friday, June 15, 2018

ភ្នំពេញ ៖ ថ្ងៃទី 14 ខែ មិថុនា ឆ្នាំ 2018 – ក្រុមហ៊ុន Panasonic បានសហការណ៍ជាមួយ ក្រុមហ៊ុន       G Gear រៀបចំកម្មវិធីសម្ពោធផលិតផលទូរក្លាស្សេភេសជ្ជៈ Panasonic ស៊េរីថ្មីដែលដំណើរការក្លាស្សេ និងបំភាយភាពត្រជាក់បានយ៉ាងល្អ និងមានគុណតម្លៃខ្ពស់ ដល់អាជីវកម្មលក់រាយ សេវាកម្មចំណីអាហារ និងភេសជ្ជៈ នៅក្នុងប្...

រ៉ូបូតបូមធូលីរបស់ LG មិនត្រឹមតែធ្វើអោយផ្ទះគ្មានធូលីនោះទេ ថែមទាំងជាអ្នកការពារផ្ទះរបស់អ្នកទៀតផងដែរ

Tuesday, May 29, 2018

លោក Kobi Ozer ដែលរស់នៅទីក្រុង Holon នៃប្រទេសអុីស្រាអែល, ខណៈដែលគាត់កំពុងធ្វើការនៅក្នុង ការិយាល័យរបស់គាត់គឺគាត់ទទួលបានដំណឹងនៅក្នុងទូរស័ព្ទដៃរបស់គាត់ពីប្រភពដែលមិនគួរអោយជឿមួយ គឺម៉ាស៊ីនបោសសំអាតរបស់គាត់។ នៅពេលដែលលោក Ozer គាត់បើកកម្មវិធី LG SmartThinQ™ ទើបគាត់ដឹងថារ៉ូបូតបូមធូលីរបស់គាត់បានផ្ញើររូបភាពអ្នក...

LG សម្ពោធសាខាថ្មី LG BRANDSHOP សាខាខេត្តសៀមរាប

Thursday, May 24, 2018

ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន G Gear បានប្រារព្ធនូវពិធីសម្ពោធសាខាថ្មីគឺ LG BRANDSHOP សាខាខេត្តសៀមរាប ដោយកម្មវិធីនេះបានធ្វើឡើងកាលពី ព្រឹកថ្ងៃទី 24 ខែ ឧសភា ឆ្នាំ 2018 នៅអគារលេខ 503 ផ្លូវស៊ីវត្ថា ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបក្រោមអធិបតិភាព​ ឯកឧត្តម ពិន ប្រាកដ អភិបាលរងន...

ក្រុមហ៊ុន LG ប្រកាសចេញផលិតផលទូរទស្សន៍ស៊េរីថ្មី 2018 ជាប់ជញ្ចាំងដ៏ល្អប្រណិត (LG Announces Premium 2018 TV Line-up)

Tuesday, May 08, 2018

ក្រុមហ៊ុន LG បង្ហាញស៊េរីទូរទស្សន៏ឆ្នាំ 2018 របស់ខ្លួនជាមួយនឹងម៉ូឌែល OLED និង SUPER UHD ថ្មីនិងប្រកបដោយភាពច្នៃប្រឌិតដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដឹកនាំទីផ្សារទូរទស្សន៍ដែលមានគុណភាពខ្ពស់ទូទាំងពិភពលោក។ នៅក្នុងព្រឹត្តិការណ៍នៅទីក្រុងសេអ៊ូលក្រុមហ៊ុន LG បានណែនាំផលិតផលទូរទស្សន៍ថ្មីដែលមានបច្...