LG បង្ហាញនូវទូរទស្សន៍សេរ៊ីថ្មីដ៏មហិមា ដែលបំពាក់ទៅដោយបច្ចេកវិទ្យា THINQ® និង α (ALPHA) PROCESSOR

ថ្មីៗនេះ ក្រុមហ៊ុន LG Electronics បានបង្ហាញនូវភាពមហិមានៃទូរទស្សន៏ OLED និង SUPER UHD  ស៊េរីថ្មីដែលបំពាក់ទៅដោយបច្ចេកវិទ្យា THINQ® និង α (ALPHA) PROCESSOR

ទូរទស្សន៏ OLED ស៊េរីថ្មីដែលបំពាក់ទៅដោយបច្ចេកវិទ្យា THINQ® និង α (ALPHA) PROCESSOR​ ដែលនិងត្រូវបង្ហាញនៅក្នុងព្រឹត្តិការណ៏តាំងពិពរណ៏ផលិតផលអេឡិចត្រូនិចពិភពលោក (CES 2018) នៅក្នុងទីក្រុង Las Vegas នៅថ្ងៃទី 7 ឆ្នាំ 2018 ខាងមុខនេះ។

ជាមួយនឹងមុខងារ AI ដែលបានបង្កប់នៅក្នុងទូរទស្សន៍របស់ LG អាចអនុញ្ញាតអោយអ្នកប្រើប្រាស់និយាយបញ្ជាទៅលើតេឡេរបស់ទូរទស្សន៍ដោយផ្ទាល់ដើម្បីដំណើរការមុខងារផ្សេងៗរបស់ទូរទស្សន៍ វាកាន់តែធ្វើអោយអតិថិជនរីករាយជាមួយបច្ចេកវិទ្យាជំនួយការ​ដោយប្រើសម្លេង។​​ ThinQ TVs របស់ក្រុមហ៊ុន LG ក៏ដើរតួជាទីជាមូលដ្ថានក្នុងផ្ទះដ៏ឆ្លាតវៃក្នុងការផ្តល់លទ្ធភាពដំណើរការឧបករណ៏ប្រើប្រាស់ក្នុងផ្ទះផ្សេងទៀតដូចជា៖ ម៉ាស៊ីនបូមធូលី ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបន្សុទ្ធខ្យល់បរិសុទ្ធ និងឧបករណ៍ផ្សេងៗជាច្រើនទៀតដែលអាចភ្ជាប់ទៅទូរទស្សន៍តាមរយះ Wi-Fi Bluetooth

លើសពីនេះទៀត​ ជាមួយ α (Alpha) 9 processor ចុងក្រោយបំផុតរបស់ LG អាចផ្តល់អោយអ្នកទស្សនាទទួលបានបទពិសោធន៍នៃការទស្សនាជាមួយរូបភាពច្បាស់ល្អដ៏អស្ចារ្យ។ LG Nano CellTM SUPER UHD TVs បំពាក់ទៅដោយភ្លើងក្រោយ Full-Array Local Dimming (FALD) ដើម្បីផ្តល់នូវពណ៏ខ្មៅដិតល្អ និងបង្កើនកំរិតពណ៏ និងស្រមោលស្រអាប់អោយដូចរូបពិត។ ទូរទស្សន៍ OLED និង SUPER UHD ឆ្នាំ 2018 របស់ LG មានលក្ខណៈពិសេស 4K Cinema HDR ដែលជាបទពិសោធន៍យ៉ាងប្រពៃនៃការទស្សនាខ្សែភាពយន្តក្នុងគេហដ្ឋាន។

លោក​ Brian Kwon ប្រធានក្រុមហ៊ុន LG’s Home Entertainment បានមានប្រសាសន៏ថា “ LG នៅតែបន្តស្វែងរ​ក​និងឆ្នៃប្រឌិតឧបករណ៏ប្រើប្រាស់ក្នុងផ្ទះអោយកាន់តែមានភាពមហិមា និងអស្ចារ្យ ដែលអាចផ្តល់ភាពងាយស្រួល និងការកំសាន្តយ៉ាងរីករាយដល់អតិថិជន”។ លោកក៏មានប្រសាសន៍ទៀតថា គោលបំណងរបស់ LG គឺផ្តល់ជូន និងបង្កើនការកំសាន្តក្នុងការរស់នៅរបស់អតិថិជនអោយកាន់តែប្រសើរ និងងាយស្រួល ជាមួយការវិវដ្តរបស់ TVs របស់ LG យើង។

 

You May Read

កម្មវិធីសម្ពោធទូរក្លាស្សេភេសជ្ជៈ Panasonic ស៊េរីថ្មី គុណភាពខ្ពស់ និង សន្សំសំចៃថាមពលអគ្គីសនីកាន់តែអស្ចារ្យ

Friday, June 15, 2018

ភ្នំពេញ ៖ ថ្ងៃទី 14 ខែ មិថុនា ឆ្នាំ 2018 – ក្រុមហ៊ុន Panasonic បានសហការណ៍ជាមួយ ក្រុមហ៊ុន       G Gear រៀបចំកម្មវិធីសម្ពោធផលិតផលទូរក្លាស្សេភេសជ្ជៈ Panasonic ស៊េរីថ្មីដែលដំណើរការក្លាស្សេ និងបំភាយភាពត្រជាក់បានយ៉ាងល្អ និងមានគុណតម្លៃខ្ពស់ ដល់អាជីវកម្មលក់រាយ សេវាកម្មចំណីអាហារ និងភេសជ្ជៈ នៅក្នុងប្...

រ៉ូបូតបូមធូលីរបស់ LG មិនត្រឹមតែធ្វើអោយផ្ទះគ្មានធូលីនោះទេ ថែមទាំងជាអ្នកការពារផ្ទះរបស់អ្នកទៀតផងដែរ

Tuesday, May 29, 2018

លោក Kobi Ozer ដែលរស់នៅទីក្រុង Holon នៃប្រទេសអុីស្រាអែល, ខណៈដែលគាត់កំពុងធ្វើការនៅក្នុង ការិយាល័យរបស់គាត់គឺគាត់ទទួលបានដំណឹងនៅក្នុងទូរស័ព្ទដៃរបស់គាត់ពីប្រភពដែលមិនគួរអោយជឿមួយ គឺម៉ាស៊ីនបោសសំអាតរបស់គាត់។ នៅពេលដែលលោក Ozer គាត់បើកកម្មវិធី LG SmartThinQ™ ទើបគាត់ដឹងថារ៉ូបូតបូមធូលីរបស់គាត់បានផ្ញើររូបភាពអ្នក...

LG សម្ពោធសាខាថ្មី LG BRANDSHOP សាខាខេត្តសៀមរាប

Thursday, May 24, 2018

ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន G Gear បានប្រារព្ធនូវពិធីសម្ពោធសាខាថ្មីគឺ LG BRANDSHOP សាខាខេត្តសៀមរាប ដោយកម្មវិធីនេះបានធ្វើឡើងកាលពី ព្រឹកថ្ងៃទី 24 ខែ ឧសភា ឆ្នាំ 2018 នៅអគារលេខ 503 ផ្លូវស៊ីវត្ថា ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបក្រោមអធិបតិភាព​ ឯកឧត្តម ពិន ប្រាកដ អភិបាលរងន...

ក្រុមហ៊ុន LG ប្រកាសចេញផលិតផលទូរទស្សន៍ស៊េរីថ្មី 2018 ជាប់ជញ្ចាំងដ៏ល្អប្រណិត (LG Announces Premium 2018 TV Line-up)

Tuesday, May 08, 2018

ក្រុមហ៊ុន LG បង្ហាញស៊េរីទូរទស្សន៏ឆ្នាំ 2018 របស់ខ្លួនជាមួយនឹងម៉ូឌែល OLED និង SUPER UHD ថ្មីនិងប្រកបដោយភាពច្នៃប្រឌិតដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដឹកនាំទីផ្សារទូរទស្សន៍ដែលមានគុណភាពខ្ពស់ទូទាំងពិភពលោក។ នៅក្នុងព្រឹត្តិការណ៍នៅទីក្រុងសេអ៊ូលក្រុមហ៊ុន LG បានណែនាំផលិតផលទូរទស្សន៍ថ្មីដែលមានបច្...