LG សម្ពោធសាខាថ្មី LG BRANDSHOP សាខាស្ទឹងមានជ័យ

ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន G Gear បានប្រារព្ធនូវពិធីសម្ពោធសាខាថ្មីមួយទៀត​ គឺ LG BRANDSHOP សាខា ស្ទឹងមានជ័យ នៅក្នុងរាជធានីភ្នំពេញ ដោយកម្មវិធីនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី 14 ខែ ធ្នូ ឆ្នាំ 2017 នៅអគារលេខ 11A ផ្លូវ មុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ ក្រោមអធិបតិភាព​ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងភ្លៀវកិត្តិយសជាច្រើនរូបទៀត​ប្រមាណជាង 100 នាក់ ។

ដោយសារតែការមើលឃើញពីភាពរីកចំរើននៅក្នុងតំបន់ ការមានតំរូវការកាន់តែច្រើន និងដើម្បី  បំរើសេវាកម្មជូនដល់អតិថិជនទាំងអស់ អោយ​កាន់តែមានភាពងាយស្រួល និង សំបូរបែបថែមទៀតនេះ ក្រុមហ៊ុន G Gear និង ក្រុមហ៊ុន LG Electronics ក៏បានបើកបន្ថែមនូវសាខា LG BRANDSHOP ថ្មីមួយទៀត នៅតំបន់ខណ្ឌមានជ័យ ក្នុងរាជធានីភ្នំពេញ។​សាខាថ្មីនេះ គឺជាសាខាទី 7 ហើយបន្ទាប់ពីយើងទទួលជោគជ័យក្នុងការបើកសាខាចំនួន 6 មកហើយដែលមានទីតាំងស្ថិតនៅ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពងចាម និងខេត្តព្រះសីហនុ ហើយនេះជាសាខាទី 3 ហើយនៅក្នុង  រាជធានីភ្នំពេញ។

LG BRANDSHOP សាខាស្ទឹងមានជ័យថ្មីនេះ គឺមានការដាក់បង្ហាញ និងលក់នូវរាល់ផលិតផលរបស់ LG ទាំងអស់ដែលមានដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់​ ទូរទឹកក ម៉ាស៊ីនបោកសំលៀកបំពាក់ ឧបករណ៍បំពងសម្លេង ទូរសព្ទដៃ និង គ្រឿងអេឡិចត្រូនិចជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជាផលិតផល      ទំនើបៗ នឹងម៉ូដែលថ្មីៗ ចុងក្រោយគេបង្អស់របស់ LG ។ បន្ថែមជាងនេះទៅទៀត​ សាខាថ្មីនេះក៏មានបំរើផ្នែកសេវាកម្មជុសជុលថែទាំ និងផ្តល់ប្រឹក្សាអំពីការប្រើប្រាស់ផលិតផលរបស់ LG ផងដែរ។

នាក្នុងឪកាសនោះ លោក ឧកញ្ញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន G Gear បានមានប្រសាសដែរថា “LG Brandshop បានដើរតួនាទីយ៉ាងសំខាន់ សំរាប់ផ្ដល់នូវបទពិសោធន៏ថ្មី នៃការលក់ផលិតផល LG បង្ដើតនូវបណ្ដាញសេវាកម្មអតិថិជនដ៏ល្អ និង ជាកន្លែងសំរាប់ស្វែងយល់ពីបច្ចេកវិទ្យា​​    ទំនើបៗ ចុងក្រោយបំផុតដូចបណ្ដាប្រទេសនានា នៅលើពិភពលោក។ LG Brandshop នឹងនៅតែបន្ដតួនាទី និង បេសកម្មរបស់ខ្លួនដើម្បីកសាងទំនុកចិត្ត និង ផ្ដល់នូវផលិតផលដែលមានការធានាត្រឹមត្រូវ ជូនអតិថិជ​នដោយផ្ដោតសំខាន់លើគោលការណ៍ 3 ចំនុច ៖      ទំនិងមានគុណភាព, សេវាកម្ម ល្អ, តំលៃសមរម្យ ។”

លោក Bong Soak Kim អគ្គនាយកក្រុមហ៊ុន LG ប្រចាំប្រទេសកម្ពុជាក៏បានមានប្រសាសដែរថា “ យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការធ្វើជាដៃគូ ជាមួយក្រុមហ៊ុនចែកចាយដ៏ធំរបស់យើង G Gear ដែលជាក្រុមហ៊ុននាំមុខគេរបស់កម្ពុជា ដែលបានធ្វើការចែកចាយលក់ផលិតផលអេឡិចត្រូនិក និងទូរស័ព្ទ​ដៃ LG ដែលទទួលជោគជ័យបំផុត ហើយថ្ងៃនេះយើងទទួលបានសមិទ្ធផលថ្មីមួយទៀតដែលជាការបើកសម្ពោធជាផ្លូវការហាង LG Brandshops ទី 7 របស់យើងនៅក្នុងប្រទេសកម្ពុជាហើយវាក៏ជាហាង LG Brandshop ទី 3 របស់យើងនៅក្នុងក្រុងភ្នំពេញនេះ​​។ យើងជឿជាក់ យ៉ាងមុតមាំថាការបើកហាង LG Brandshop ថ្មីរបស់យើងនាពេលនេះនឹងជួយអតិថិជនរបស់យើងកាន់តែមានភាពងាយស្រួលក្នុងការស្វែងរកផលិតផលអេឡិចត្រូនិចដែលនៅជាប់ផ្ទះរបស់ពួកគាត់។ ”

ដើម្បីអបអរក្នុងឪកាសបើកសម្ពោធនេះ ក្រុមហ៊ុនក៏បានរៀបចំអោយមាន នៅកម្មវិធីលក់បញ្ចុះ    តំលៃយ៉ាងពិសេសរហូតដល់ 30% សំរាប់រាល់ការជាវផលិតផល LG ពីសាខា LG BRANDSHOP ស្ទឹងមានជ័យនេះ ​ដែលមាន   រយៈពេល 4 ថ្ងៃ ចាប់ពីថ្ងៃទី 14 ដល់ ថ្ងៃទី 17 ខែធ្នូ នេះ។ រាល់ផលិតផលរបស់ LG BRANDSHOP គឺជាផលិតផលសុទ្ធដែលមានការធានាក្នុងការជុសជុលនឹងត្រួតពិនិត្យត្រឹម   ត្រូវ។

 

អាស្រ័យដ្ឋាន LG BrandShop សាខាស្ទឹងមានជ័យ

អគារ 11A ផ្លូវមុន្នីរ៉េត, ភូមិដំណាក់ធំ, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង​ 016 999 481 / 023 222 699

You May Read

ការវិវដ្តកាន់តែទំនើប និងកាន់ងាយស្រួលជាមួយទូរទឹកកក LG InstaView ThinQ™ Amazon Alexabuilt

Tuesday, January 16, 2018

មុខងារពិសេសៗរបស់ ទូរទឹកកក  LG InstaView ThinQ™ មានដូចជា៖ ភ្ជាប់ជាមួយកម្មវិធីទិញទំនិញរបស់ Amazon Alexa ជាមួយកម្មវិធីទិញទំនិញរបស់ Amazon Alexa ដែលភ្ជាប់ស្រាប់ក្នុងទូរទឹកកក LG InstaView ThinQ™អ្នកប្រើប្រាស់អាចទិញបន្លែ សាច់ ស្តាប់តន្រ្តី ត្រួតពិនិត្យអាកាសធាតុ បង្កើតតារាងទិញទំនិញ គ្រប់គ្រងកាលវិភាកនៅលើ...

អត្ថប្រយោជន៍ទ្វេដង សន្សំសំចៃរហូតដល់ 70% ជាមួយនឹងម៉ាស៊ីនត្រជាក់ LG dual inverter compressor ជំនាន់ថ្មី

Monday, January 08, 2018

អត្ថប្រយោជន៏សម្រាប់អ្នកប្រើប្រាស់ សន្សំសំចៃថាមពលបាន 70% ជាមួយនិងបច្ចេកវិទ្យា Dual Cool របស់ LG លោកអ្នកអាចសន្សំសំចៃការចំនាយទៅលើអគ្គីសនីរហូតដល់ទៅ 70% បើប្រៀបធៀបទៅនិងម៉ាស៊ីនត្រជាក់ធម្មតាដែលគ្មាន dual កុំប្រេសស័រ ដោយសារតែ ​Inverter កុំប្រេសស័រពីរ តែងតែផ្លាស់ប្តូរ និងបទបែនល្បឿនបានល្អ ដើម្បីរក្សាកម...

LG បង្ហាញនូវទូរទស្សន៍សេរ៊ីថ្មីដ៏មហិមា ដែលបំពាក់ទៅដោយបច្ចេកវិទ្យា THINQ® និង α (ALPHA) PROCESSOR

Thursday, January 04, 2018

ថ្មីៗនេះ ក្រុមហ៊ុន LG Electronics បានបង្ហាញនូវភាពមហិមានៃទូរទស្សន៏ OLED និង SUPER UHD  ស៊េរីថ្មីដែលបំពាក់ទៅដោយបច្ចេកវិទ្យា THINQ® និង α (ALPHA) PROCESSOR។ ទូរទស្សន៏ OLED ស៊េរីថ្មីដែលបំពាក់ទៅដោយបច្ចេកវិទ្យា THINQ® និង α (ALPHA) PROCESSOR​ ដែលនិងត្រូវបង្ហាញនៅក្នុងព្រឹត្តិការណ៏តាំងពិពរណ៏ផលិតផលអេឡិចត្...

ម៉ូនីទ័រ LG សេរ៊ីថ្មីរូបរាងទំនើបទាន់សម័យ គុណភាពនៃរូបភាពល្អដាច់គេ សមត្ថភាពខ្ពស់ និងសម្របបានគ្រប់កាលៈទេសៈ

Tuesday, January 02, 2018

ក្រុមហ៊ុន LG អេឡិចត្រូនិចនឹងដាក់បង្ហាញនៅប្រភេទម៉ូនីទ័រសេរ៊ីថ្មី 32អ៊ីញ ​UHD 4K (32UK950)  ដែលកែប្រែពីម៉ូដែលចាស់ មានរូបរាងស្អាត និងទាន់សម័យ ដែលបំពាក់ទៅដោយបច្ចេកវិទ្យា Nano IPS មានសមត្ថភាពក្នុងការបង្កើនកំរិតពណ៌អោយកាន់តែភ្លឺល្អ។ ដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់អតិថិជន ក្រុមហ៊ុន LG បានបន្ថែមកម្រិត HDR...