LG PuriCare™ 360° Alpha Pet ជាម៉ាស៊ីនបន្សុទ្ធខ្យល់ដំបូងគេដែលបានផលិតឡើងផ្តោតលើលំនៅឋានដែលមានសត្វចិញ្ចឹម ព្រោះម៉ូដែលនេះមានសមត្ថភាពអាចបន្សុទ្ធខ្យល់ក្នុងផ្ទះឱ្យបរិសុទ្ធដោយបំបាត់ទាំងក្លិនស្អុយ កម្ចាត់ធូលីតូចៗ បាក់តេរី និងរោមសត្វផងដែរ។
LG PuriCare™ 360° ជាម៉ាស៊ីនបន្សុទ្ធខ្យល់ដំបូងគេដែលមានបំពាក់បច្ចេកវិទ្យា Alpha Pet ផ្តល់នូវប្រសិទ្ធភាពប្រសើរជាងមុន 30% ក្នុងការត្រងរោមសត្វចិញ្ចឹម និងកាត់បន្ថយក្លិនក្នុងបន្ទប់ 94%។ ផលិតផលនេះក៏មានលក្ខណៈពិសេសបន្សុទ្ធខ្យល់ពុល និងក្លិនដែលមានប្រសិទ្ធភាពជាងម៉ូដែលមុនរហូតដល់ទៅ 4ដង។
បច្ចុប្បន្ននេះលោកអ្នកអាចស្វែងរកម៉ាស៊ីនបន្សុទ្ធខ្យល់ LG PuriCare™ 360° នៅតាមហាង LG BrandShop គ្រប់សាខា និងហាងដៃគូអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុបទូរទាំងប្រទេស។
LG Electronics ផលិតម៉ាស៊ីនបន្សុទ្ធខ្យល់ម៉ូដែលថ្មីនេះឡើង ដើម្បីផ្តល់នូវខ្យល់ដង្ហើមបរិសុទ្ធ និងភាពរីករាយក្នុងការរស់នៅជាមួយសត្វដែលលោកអ្នកស្រលាញ់ និងរស់នៅជាមួយគ្នាប្រកបដោយសុខុមាលភាព។
ឧបករណ៍ច្នៃប្រឌិតថ្មីនេះ មិនត្រឹមតែធានាបាននូវខ្យល់អាកាសបរិសុទ្ធសម្រាប់សមាជិកគ្រួសារទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញពីការអភិវឌ្ឍបច្ចេកវិទ្យាឥតឈប់ឈររបស់ក្រុមហ៊ុនLG Electronics ដើម្បីឆ្លើយតបនឹងតម្រូវការស់នៅរបស់មនុស្សជំនាន់ថ្មី។
លើសពីនេះ LG PuriCare 360° Alpha Pet ផ្តល់នូវការបន្សុទ្ធខ្យល់ដ៏ល្អឥតខ្ចោះជាមួយនឹងប្រព័ន្ធចម្រោះដ៏ទូលំទូលាយរបស់វាដែលបានរួមបញ្ចូលមុខងារ Safe Plus Pre-filter អាចចាប់យកលម្អងធូលីតូចធំ យ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរតម្រង HEPA អាចកម្ចាត់ភាគល្អិតរហូតដល់ 99.999% ដែលមានទំហំ 0.01 microns ព្រមទាំងមេរោគ និងបាក់តេរីក្នុងខ្យល់ 99.9% ផងដែរ។
លើសពីនេះតម្រង Deodorization ត្រូវបានរួមបញ្ចូលដើម្បីបំបាត់ក្លិន និងសារធាតុគីមីក្នុងខ្យល់ ខណៈពេលដែល Allergy Mode ជួយកាត់បន្ថយអាឡែហ្ស៊ីដល់ម្ចាស់ផ្ទះ និងសត្វចិញ្ចឹម។
ម៉ាស៊ីនបន្សុទ្ធខ្យល់LG ក៏មិនខុសពីផលិតផលLG ផ្សេងទៀតដែរដែលតែងតែបំពាក់នូវ UV nano បច្ចេកវិទ្យា កម្ចាត់បាក់តេរីបាន 99.99% និងកម្ចាត់សារធាតុគ្រោះថ្នាក់ ដែលអាចបង្កអោយអាឡែហ្ស៊ីចេញពីក្នុងខ្យល់ ផ្តល់ខ្យល់អាកាសបរិសុទ្ធ និងសុវត្ថិភាព។ ព្រមទាំង LG ThinQ APP កម្មវិធីគ្រប់គ្រងប្រព័ន្ធប្រតិបត្តិការម៉ាស៊ីនបន្សុទ្ធខ្យល់នេះផងដែរ៕
លំអិតអំពីម៉ាស៊ីនបន្សុទ្ធខ្យល់ LG PuriCare™ 360° Alpha Pet៖ https://www.ggear.com.kh/air-conditioners/home-air-cond/air-purifier/