ក្នុងស្រុកតំបែរ
ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន ជីហ្គៀ គ្រុប បានចូលរួមការងារស្ម័គ្រចិត្តជាមួយក្រុមគ្រូពេទ្យ TYDA ផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៣ថ្មីៗនេះ។

ក្នុងឱកាសនេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណដល់ក្រុម ការងារក្រុមហ៊ុន ជីហ្គៀ គ្រុប ដែលតែងតែចូលរួមជួយសម្របសម្រួល និងផ្តល់ជាធនធានគ្រប់កម្មវិធីសម្បុរសទាំងអស់របស់ ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ។
បេសកម្មនេះក្រុមការងារគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគមTYDA បានព្យាបាលអ្នកជំងឺបានចំនួនជិត ៤,០០០ នាក់ ក្នុងនោះករណីបញ្ជូនមកព្យាបាលបន្តមានចំនួន ១០៥ ករណីដែលការចំណាយទាំងអស់ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន។
សូមបញ្ជាក់ថា ជាង១០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន ជីហ្គៀ គ្រុប តែងតែចូលរួមជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចុះព្យាបាលបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តសហគមន៍ អង្គការ មជ្ឈមណ្ឌលកុមារកំព្រា និងសាលារៀនជាដើម។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់ថា នេះជាសកម្មភាពមនុស្សធម៌ក្នុងការចុះពិនិត្យព្យាបាលដល់ប្រជាពលរដ្ឋដោយបេះដូង ដោយទឹកចិត្ត និងស្នាមញញឹមរបស់ក្រុមគ្រូពេទ្យ កម្លាំងស្ម័គ្រចិត្ត និងក្រុមការងារ៕