Untitled-2.jpg

ក្រុមហ៊ុន ជីហ្គៀ គ្រុប ចូលរួមជាមួយគ្រូពេទ្យ TYDA ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋជាង ១៥០០នាក់ នៅស្រុកព្រៃកបាស


ក្រុមហ៊ុន ជីហ្គៀ គ្រុប និងក្រុមហ៊ុន LG Electronics ប្រចាំកម្ពុជា បន្តចូលរួមសហការជាមួយសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ផ្តល់សេវាពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ប្រមាណជាង ១៥០០នាក់ នៅស្រុកព្រៃកបាស ខេត្តតាកែវ នាព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៣។


កម្មវិធីសប្បុរសធម៌នេះ​ បានផ្តោតសំខាន់លើការព្យាបាលជំងឺទូទៅ និងសុខភាពមាត់ធ្មេញ ជូន ប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រ ដែលមានការចូលរួមព្យាបាលដោយក្រុមគ្រូពេទ្យជំនាញ និងដឹកនាំដោយលោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ តំណាងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី។


លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណាមានប្រសាសន៍ថា ប្រមុខដឹកនាំរបស់រដ្ឋាភិបាលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដោយបានផ្តល់សេវាសុខភាពដល់ទីកន្លែងដែលជួបការលំបាក និងតែងតែបញ្ជូនអ្នកជំងឺធ្ងន់ធ្ងរទៅព្យាបាលនៅមន្ទីរពេទ្យ ដោយបានផ្តត់ផ្គង់ លើការព្យាបាលទាំងស្រុងរហូតដល់អ្នកជំងឺជាសះស្បើយ។


ការចុះព្យាបាលប្រជាពលរដ្ឋដោយគិតថ្លៃ នាឱកាសនេះបានព្យាបាលលើកអ្នកជំងឺ សរុបចំនួន១៥៥០នាក់ ស្មើនឹង២៧៥២ករណី និងមានករណីធ្ងន់ធ្ងរចំនួន៤៧ ត្រូវបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញបន្ត ក្រោមការចំណាយ និងឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។


ឯកឧត្តមបណ្ឌិត ពេជ សោភ័ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីនេះផងដែរ។


ឯកឧត្តមបានកោតសរសើរ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងក្រុមការងារនៃក្រុមហ៊ុន ជីហ្គៀ គ្រុប ដែលបានខិតខំចុះព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ហើយនេះជាលើកទី៧ហើយ សម្រាប់អ្នកស្រុកព្រៃកប្បាសនេះ មិនថាព្យុះភ្លៀង រងា ក្តៅយ៉ាងណាទេ គឺក្រុមការងារបានស្ម័គ្រ​ចិត្តរៀងៗខ្លួន គ្មានការបង្ខិតបង្ខំ គឺធ្វើដើម្បីសុខភាពប្រជាពលរដ្ឋទូទាំងប្រទេស។ ឯកឧត្តមបន្តថាសកម្មភាពទាំងនេះ បើគ្មានសុខសន្តិភាព គឺមិនអាចទៅរួចនោះទេ។


សូមបញ្ជាក់ថាថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន ជីហ្គៀ គ្រុប តែងតែចូលរួម សហការទាំងថវិកានិងកំលាំងកាយចិត្តជាមួយក្រុមគ្រូពេទ្យTYDA រៀងរាល់កម្មវិធីនៃការផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃគ្រប់ទីកន្លែងចាប់តាំងពីសមាគមន៍នេះបានកកើតដំបូងមកម្លេះ៕

Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Left Image