1. |
  2. News/Press Release|
  3. ក្រុមហ៊ុន ជីហ្គៀ គ្រុប សហការជាមួយ SDF ...
  1. Home|
  2. News/Press Release|
  3. ក្រុមហ៊ុន ជីហ្គៀ គ្រុប សហការជាមួយ SDF ...

ក្រុមហ៊ុន ជីហ្គៀ គ្រុប សហការជាមួយ SDF បើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់ក្រុមជាងអេឡិចត្រូនិចនៅខេត្តកំពង់ចាម

Tuesday, July 28, 2026•1.4K Views
Share:
Artboard 1.jpg

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្រុមហ៊ុន ជីហ្គៀ គ្រុប (Gears Group) សហការជាមួយមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសលើកទី២ សម្រាប់ក្រុមជាងនៅក្នុងខេត្តកំពង់ចាម ដែលពិធីនេះបានប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំប្រុស បន្ទាប់ពីការជោគជ័យនៃវគ្គបណ្តុះបណ្តាលលើកទី១ ក្នុងរាជធានីភ្នំពេញ។

Artboard 2.jpg

គម្រោង iLead Program គឺជាគំនិតផ្តួចផ្តើមរបស់មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ក្នុងគោលបំណងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ លើកកម្ពស់សមត្ថភាពសហគ្រាសធុនតូច និងមធ្យម (MSMEs) ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចបរិយាប័ន្ន។ក្នុងនោះដែរ ក្រុមហ៊ុន ជីហ្គៀ គ្រុប បានដើរតួនាទីយ៉ាងសំខាន់ជាអ្នកអនុវត្តផែនការសកម្មភាព ដើម្បីធានាថាក្រុមជាងទទួលបានការអភិវឌ្ឍសមត្ថភាពលើបច្ចេកវិទ្យា និងផលិតផលថ្មីៗនៃគ្រឿងអេឡិចត្រូនិច LG។ វគ្គបណ្តុះបណ្តាលនេះមិនត្រឹមតែជួយលើកកម្ពស់ចំណេះដឹង និងវិជ្ជាជីវៈរបស់ជាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនគុណភាពសេវាកម្មជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ

Artboard 8.jpg

អំពីក្រុមហ៊ុន ជីហ្គៀ គ្រុប

ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGear Group) គឺជាស្ថាប័នឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់អាទិភាពខ្ពស់លើគុណភាពប្រតិបត្តិការដ៏ល្អប្រសើរ ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវច្បាប់ និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយនិរន្តរភាព។ តាមរយៈការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវតម្លៃស្នូលរបស់ខ្លួន ក្រុមហ៊ុន GGear បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការលើកកម្ពស់ស្តង់ដារឧស្សាហកម្ម ព្រមទាំងផ្តល់ឱកាស និងពង្រឹងសមត្ថភាពដល់ធនធានមនុស្សជំនាន់ក្រោយឱ្យក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់អនាគត។