1. |
  2. News/Press Release|
  3. ក្រុមហ៊ុន ជីហ្គៀ គ្រុប និងមូលនិធិ SDF...
  1. Home|
  2. News/Press Release|
  3. ក្រុមហ៊ុន ជីហ្គៀ គ្រុប និងមូលនិធិ SDF...

ក្រុមហ៊ុន ជីហ្គៀ គ្រុប និងមូលនិធិ SDF បន្តបេសកកម្មរួមគ្នាផ្តល់វគ្គបណ្តុះបណ្តាលថ្មី ដើម្បីប្រែក្លាយជាងម៉ាស៊ីនត្រជាក់ឱ្យក្លាយជាអ្នកជំនាញអាជីពពិតប្រាកដ

Thursday, August 6, 2026•248 Views
Share:

រាជធានីភ្នំពេញ – ដើម្បីជំរុញ និងប្រែក្លាយជាងបច្ចេកទេសម៉ាស៊ីនត្រជាក់ឱ្យក្លាយជា “អ្នកជំនាញអាជីពពិតប្រាកដ” វគ្គបណ្តុះបណ្តាលជំនាញកម្រិតខ្ពស់បន្តបន្ទាប់ ត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់បំផុត។ កម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី០៦ និង ០៧ ខែសីហា ឆ្នាំ២០២៦ ដោយនាំយកនូវប្រធានបទថ្មីគឺ «សុខភាព សុវត្ថិភាព និងបរិស្ថាន» ដែលជាកិច្ចសហការបន្តរវាង ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGEAR Group) និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ធ្វើឡើងនៅទីស្នាក់ការ SDF រាជធានីភ្នំពេញ។

Artboard 2.webp

វគ្គបណ្តុះបណ្តាលថ្មីនេះ គឺជាការបោះជំហានទៅមុខមួយកម្រិតទៀតនៃគម្រោងសហការកន្លងមក ដោយមានការចូលរួមពីសំណាក់ក្រុមអ្នករៀបចំ និងសិក្ខាកាមជាជាងបច្ចេកទេស ដែលធ្លាប់បានឆ្លងកាត់ការបណ្តុះបណ្តាលវគ្គទី១ ជាមួយក្រុមការងារជំនាញបច្ចេកទេសរបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប កាលពីដើមខែកក្កដាកន្លងទៅថ្មីៗនេះ។ គោលបំណងចម្បងនៃការនាំយកមេរៀនថ្មីៗមកបង្រៀនបន្ថែមនៅពេលនេះ គឺដើម្បីបន្តពង្រឹងសមត្ថភាព និងដុសខាត់ចំណេះដឹងរបស់ពួកគាត់ឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន ទាំងផ្នែកបច្ចេកទេស និងការផ្តល់សេវាកម្ម។

Artboard 3.webp

វគ្គបណ្តុះបណ្តាលថ្មីនេះ ត្រូវបានបែងចែកជាពីរផ្នែកសំខាន់ៗ រួមមាន៖១. ការការពារ និងសុវត្ថិភាពក្នុងការដំឡើង៖

  1. ដឹកនាំដោយលោក ឆាយ គ័ងជីវ (Service Project Director) វគ្គនេះផ្តោតស៊ីជម្រៅទាំងលើទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីធានាសុវត្ថិភាពខ្ពស់បំផុតក្នុងពេលបំពេញការងារដំឡើងម៉ាស៊ីនត្រជាក់ ក៏ដូចជាការថែរក្សាបរិស្ថាននៅជុំវិញកន្លែងធ្វើការ។
  2. ជំនាញសេវាកម្មអតិថិជននៅផ្ទះ៖ សម្របសម្រួលដោយលោក ហេង សេងហ៊ាត (Product Specialist Manager) ការសិក្សានេះនឹងជួយពង្រឹងសមត្ថភាពក្នុងការប្រាស្រ័យទាក់ទង និងការបម្រើសេវាកម្មដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថារាល់ការចុះដល់គេហដ្ឋានអតិថិជន គឺពោរពេញដោយវិជ្ជាជីវៈ និងទំនុកចិត្ត។
Artboard 5.webp

តាមរយៈការបន្តបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់នេះ ក្រុមហ៊ុន ជីហ្គៀ គ្រុប និង SDF ជឿជាក់យ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងទទួលបាននូវគុណតម្លៃបន្ថែមដ៏ធំធេង ដើម្បីបម្រើដល់អតិថិជនក្នុងទីផ្សារកម្ពុជា ប្រកបដោយទំនួលខុសត្រូវ និងស្តង់ដារគុណភាពខ្ពស់បំផុត៕

Artboard 6.webpArtboard 8.webpArtboard 7.webp