ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGEAR Group) សហការជាមួយមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានបន្តរៀបចំវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសជូនដល់ក្រុមជាងបច្ចេកទេសអេឡិចត្រូនិច LG ជាង 9០នាក់បន្ថែមទៀត នៅក្នុងខេត្តសៀមរាប ដែលពិធីនេះបានប្រព្រឹត្តទៅនៅសណ្ឋាគារបាយ័នអេរ៉ា (ស្ថិតនៅជាប់ផ្លូវជាតិលេខ៦ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប) បន្ទាប់ពីការជោគជ័យនៃវគ្គបណ្តុះបណ្តាលនៅរាជធានីភ្នំពេញ និងខេត្តកំពង់ចាមនាពេលកន្លងមក។

ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងស្ថាប័នទាំងពីរ វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់លើប្រធានបទ «ការជួសជុលម៉ាស៊ីនត្រជាក់ LG ដោយផ្តោតលើ Error Code បច្ចេកវិទ្យាផលិតផលថ្មីៗ និងបច្ចេកទេសដំឡើង» ដែលស្ថិតក្រោមគម្រោង iLead Program។

គម្រោង iLead Program គឺជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់របស់មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ក្នុងគោលបំណងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ លើកកម្ពស់សមត្ថភាពសហគ្រាសធុនតូច និងមធ្យម (MSMEs) ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចបរិយាប័ន្ន។ក្នុងនោះដែរ ក្រុមហ៊ុន ជីហ្គៀ គ្រុប បានដើរតួនាទីយ៉ាងសកម្មជាអ្នកអនុវត្តផែនការសកម្មភាព ដើម្បីធានាថាក្រុមជាងទទួលបានការអភិវឌ្ឍសមត្ថភាពលើបច្ចេកវិទ្យាចុងក្រោយ និងផលិតផលថ្មីៗរបស់ LG។ វគ្គបណ្តុះបណ្តាលនេះមិនត្រឹមតែជួយលើកកម្ពស់ចំណេះដឹង និងជំនាញវិជ្ជាជីវៈរបស់ជាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនគុណភាពសេវាកម្មជួសជុល និងដំឡើងជូនអតិថិជនឱ្យកាន់តែមានទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់។

ក្នុងនោះដែរ ក្រុមហ៊ុន ជីហ្គៀ គ្រុប បានដើរតួនាទីយ៉ាងសកម្មជាអ្នកអនុវត្តផែនការសកម្មភាព ដើម្បីធានាថាក្រុមជាងទទួលបានការអភិវឌ្ឍសមត្ថភាពលើបច្ចេកវិទ្យាចុងក្រោយ និងផលិតផលថ្មីៗរបស់ LG។ វគ្គបណ្តុះបណ្តាលនេះមិនត្រឹមតែជួយលើកកម្ពស់ចំណេះដឹង និងជំនាញវិជ្ជាជីវៈរបស់ជាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនគុណភាពសេវាកម្មជួសជុល និងដំឡើងជូនអតិថិជនឱ្យកាន់តែមានទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់។

បន្ទាប់ពីការបញ្ចប់វគ្គបណ្តុះបណ្តាលនៅខេត្តសៀមរាបនេះ ក្រុមហ៊ុន ជីហ្គៀ គ្រុប និងមូលនិធិ SDF នឹងបន្តបេសកកម្មរួមគ្នាក្នុងការកៀរគរ និងពង្រីកបណ្តាញក្រុមជាងបច្ចេកទេសនៅតាមបណ្តាខេត្ត-ក្រុង ផ្សេងៗទៀតទូទាំងប្រទេសជាបន្តបន្ទាប់៕