1. |
  2. News/Press Release|
  3. បច្ចេកវិទ្យាសំឡេងថ្មីពី LG ៖ ប្រែក្លាយបន្ទប់ទទួលភ្ញៀវឱ្យដូចរោងកុន និងមិនមានខ្សែរញ៉េរញ៉ៃ
  1. Home|
  2. News/Press Release|
  3. បច្ចេកវិទ្យាសំឡេងថ្មីពី LG ៖ ប្រែក្លាយបន្ទប់ទទួលភ្ញៀវឱ្យដូចរោងកុន និងមិនមានខ្សែរញ៉េរញ៉ៃ

បច្ចេកវិទ្យាសំឡេងថ្មីពី LG ៖ ប្រែក្លាយបន្ទប់ទទួលភ្ញៀវឱ្យដូចរោងកុន និងមិនមានខ្សែរញ៉េរញ៉ៃ

Tuesday, November 3, 2026•287 Views
Share:

សម្រាប់អ្នកដែលចូលចិត្តទស្សនាភាពយន្ត មើលការប្រកួតកីឡា ឬស្តាប់តន្ត្រីនៅផ្ទះ ក្រុមហ៊ុន LG ទើបតែបានធ្វើបច្ចុប្បន្នភាព (Update) សមត្ថភាពប្រព័ន្ធសំឡេង LG Sound Suite ឱ្យកាន់តែឆ្លាតវៃ និងទំនើបជាងមុន ដោយផ្តោតលើភាពងាយស្រួល និងគុណភាពសំឡេងច្បាស់រណ្តំដូចក្នុងរោងកុន៖

DTS_X Support.jpg

ទី១. សំឡេងរស់រវើកជុំទិសបែប DTS:X និង Dolby Atmos (Soundbar ម៉ូឌែល H7)៖

បន្ថែមលើប្រព័ន្ធ Dolby Atmos ឥឡូវនេះធុងបាសសោនបារ LG Soundbar ម៉ូឌែល H7 ត្រូវបានបំពាក់មុខងារគាំទ្រប្រព័ន្ធសំឡេង DTS:X បន្ថែម ដែលផ្តល់នូវកម្រិតសំឡេងបន្លឺឡើងពីគ្រប់ទិសទីបែប 3D ធ្វើឱ្យការទស្សនាខ្សែភាពយន្ត ឬវីដេអូកម្សាន្តកាន់តែជក់ចិត្ត និងមានអារម្មណ៍ដូចកំពុងអង្គុយនៅក្នុងរោងកុនផ្ទាល់។

ទី២. ដំឡើងតាមចិត្តដោយឥតខ្សែ (Dolby Atmos FlexConnect)៖

លែងមានបញ្ហារញ៉េរញ៉ៃខ្សែភ្លើង ឬពិបាកចោះជញ្ជាំងរៀបចំទីតាំងបំពងសំឡេងទៀតហើយ។ ប្រព័ន្ធ LG Sound Suite ដំណើរការដោយបច្ចេកវិទ្យាឥតខ្សែ ដែលអនុញ្ញាតឱ្យអ្នករៀបចំ និងដាក់ធុងបាសនៅទីតាំងណាក៏បានតាមទំហំបន្ទប់ជាក់ស្តែង ដោយប្រព័ន្ធនឹងសម្រួលសំឡេងឱ្យត្រូវគ្នាយ៉ាងល្អឥតខ្ចោះ។

ទី៣. សំឡេងបុកបាសធ្ងន់ និងការតភ្ជាប់អ៊ីនធឺណិតកាន់តែរលូន (Subwoofer ម៉ូឌែល W7)៖

គាំទ្រការភ្ជាប់ធុងបាសបុក LG Subwoofer ម៉ូឌែល W7 រហូតដល់ទៅ ២ គ្រាប់ក្នុងពេលតែមួយ (Dual Subwoofer) បង្កើនកម្លាំងសំឡេងបាសឱ្យកាន់តែធ្ងន់ និងពិរោះរណ្តំ។ ទន្ទឹមនឹងនេះ ប្រព័ន្ធក៏បានបន្ថែមមុខងារតភ្ជាប់ Wi-Fi ជំនាន់ថ្មី (6 GHz) និង Google Cast ជួយឱ្យការបញ្ជូនចម្រៀង ឬវីដេអូពីទូរស័ព្ទដៃទៅកាន់ធុងបាសដំណើរការបានលឿន មិនរអាក់រអួល។ លើសពីនេះ LG ក៏កំពុងអភិវឌ្ឍឧបករណ៍ជំនួយ LG Media Connect Hub ដើម្បីជួយសម្រួលការចាក់មាតិកា DTS:X ពីឧបករណ៍ខាងក្រៅឱ្យកាន់តែងាយស្រួលផងដែរ។


ប្រភព LG Newsroom