1. |
  2. News/Press Release|
  3. ជាងអេឡិចត្រូនិច LG ៩៥នាក់ទៀត ...
  1. Home|
  2. News/Press Release|
  3. ជាងអេឡិចត្រូនិច LG ៩៥នាក់ទៀត ...

ជាងអេឡិចត្រូនិច LG ៩៥នាក់ទៀត នៅខេត្តបាត់ដំបង ទទួលបានការបណ្តុះបណ្តាលជំនាញបន្ថែម ក្រោមគម្រោង iLead Program

Wednesday, July 29, 2026•297 Views
Share:

ខេត្តបាត់ដំបង៖ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការប្រើប្រាស់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដ៏ទំនើប និងមានបច្ចេកវិទ្យាឆ្លាតវៃនៅកម្ពុជា ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGEAR Group) សហការជាមួយ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានបន្តបេសកកម្មពង្រឹងគុណភាពសេវាកម្មជួសជុល និងដំឡើង ដោយបានរៀបចំវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសជូនដល់ក្រុមជាងបច្ចេកទេសអេឡិចត្រូនិច LG ចំនួន ៩៥នាក់ បន្ថែមទៀតនៅខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្រោមគម្រោង iLead Program។

Artboard 7.webp

ការរៀបចំវគ្គបណ្តុះបណ្តាលនៅខេត្តបាត់ដំបងនេះ គឺជាជំហានជោគជ័យថ្មីមួយទៀត បន្ទាប់ពីការអនុវត្តគម្រោងប្រកបដោយផ្លែផ្កានៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តសៀមរាបនាពេលកន្លងមក។ គំនិតផ្តួចផ្តើមនេះមិនត្រឹមតែផ្តោតលើការអភិវឌ្ឍសមត្ថភាពក្រុមជាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ជីហ្គៀ គ្រុប ក្នុងការផ្តល់ជូនអតិថិជននូវបទពិសោធន៍ប្រើប្រាស់ផលិតផល LG ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់បំផុត។

Artboard 3.webp

តាមរយៈកិច្ចសហប្រតិបត្តិការនៃគម្រោង iLead ទាំង ៤ ដំណាក់កាលនេះ SDF និងក្រុមហ៊ុន ជីហ្គៀ គ្រុប បានផ្តល់ការបណ្តុះបណ្តាល ជូនដល់សិក្ខាកាមសរុបជិត ៣០០នាក់។វគ្គបណ្តុះបណ្តាលនេះបានផ្តោតស៊ីជម្រៅលើ «ការជួសជុលម៉ាស៊ីនត្រជាក់ LG ដោយផ្តោតលើ Error Code បច្ចេកវិទ្យា Inverter ជំនាន់ថ្មី និងបច្ចេកទេសដំឡើងតាមស្តង់ដាររោងចក្រ»។ ការធ្វើបច្ចុប្បន្នភាពចំណេះដឹងនេះ ធានាថាគ្រប់ផលិតផលម៉ាស៊ីនត្រជាក់ LG ដែលបានដំឡើង ឬថែទាំដោយក្រុមជាងផ្លូវការ នឹងដំណើរការបានយ៉ាងរលូន សំខាន់បំផុតគឺជួយសន្សំសំចៃថាមពលអគ្គិសនី និងពន្យារអាយុកាលប្រើប្រាស់បានយូរអង្វែង។

Artboard 4.webp

ជាងនេះទៅទៀត គម្រោង iLead Program របស់ SDF និង ជីហ្គៀ គ្រុប បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពសហគ្រាសធុនតូច និងមធ្យម (MSMEs) តាមរយៈការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលដល់ក្រុមជាងក្នុងស្រុក និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ផ្នែកសេវាកម្មក្រោយពេលលក់ឱ្យកាន់តែមានរដឹងមាំទូទាំងប្រទេសកម្ពុជា។ក្រុមហ៊ុន ជីហ្គៀ គ្រុប និងមូលនិធិ SDF នឹងបន្តបេសកកម្មរួមគ្នានេះ ក្នុងការនាំយកវគ្គបណ្តុះបណ្តាលស្តង់ដារទៅកាន់បណ្តាខេត្ត-ក្រុងផ្សេងៗទៀត ដើម្បីធានាថាអតិថិជន LG គ្រប់ទីកន្លែងទទួលបានសេវាកម្មលំដាប់ខ្ពស់បំផុត។

Artboard 5.webp

បន្ទាប់ពីការបញ្ចប់វគ្គបណ្តុះបណ្តាលនៅខេត្តសៀមរាបនេះ ក្រុមហ៊ុន ជីហ្គៀ គ្រុប និងមូលនិធិ SDF នឹងបន្តបេសកកម្មរួមគ្នាក្នុងការកៀរគរ និងពង្រីកបណ្តាញក្រុមជាងបច្ចេកទេសនៅតាមបណ្តាខេត្ត-ក្រុង ផ្សេងៗទៀតទូទាំងប្រទេសជាបន្តបន្ទាប់៕