1. |
  2. News/Press Release|
  3. ឥឡូវនេះ ហ្គេមប៊ីយ៉ាលំដាប់ពិភពលោក 8 Ball Pool មាននៅលើ LG Smart TV ហើយអាចលេងបានដោយឥតគិតថ្លៃ!
  1. Home|
  2. News/Press Release|
  3. ឥឡូវនេះ ហ្គេមប៊ីយ៉ាលំដាប់ពិភពលោក 8 Ball Pool មាននៅលើ LG Smart TV ហើយអាចលេងបានដោយឥតគិតថ្លៃ!

ឥឡូវនេះ ហ្គេមប៊ីយ៉ាលំដាប់ពិភពលោក 8 Ball Pool មាននៅលើ LG Smart TV ហើយអាចលេងបានដោយឥតគិតថ្លៃ!

Tuesday, November 3, 2026•606 Views
Share:

ភ្នំពេញ៖ ក្រុមហ៊ុនបច្ចេកវិទ្យា LG Electronics បានសហការជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ហ្គេមឌីជីថល Miniclip ដាក់ឱ្យដំណើរការហ្គេមប៊ីយ៉ាដ៏ល្បីល្បាញ «8 Ball Pool» នៅលើទូរទស្សន៍ឆ្លាតវៃ LG Smart TV ជាផ្លូវការ។ ហ្គេមនេះត្រូវបានស្គាល់ជាទូទៅតាមរយៈកំណត់ត្រាពិភពលោក Guinness World Records ក្នុងនាមជាហ្គេមប៊ីយ៉ាលើទូរសព្ទដៃដែលមានចំនួនទាញយកលើសពី ១ ពាន់លានដងនៅទូទាំងពិភពលោក ហើយបច្ចុប្បន្នត្រូវបានវិវត្តមកកាន់អេក្រង់ទូរទស្សន៍ខ្នាតធំជាលើកដំបូង។ ការដាក់ឱ្យដំណើរការនេះភ្ជាប់មកជាមួយនូវលក្ខណៈពិសេស និងបច្ចេកវិទ្យាសំខាន់ៗមួយចំនួន៖

Artboard 6.jpg

ទី១. ការបញ្ជាតាមរយៈឧបករណ៍ LG Magic Remote៖ ប្រព័ន្ធហ្គេមត្រូវបានកែច្នៃស្របតាមប្រព័ន្ធប្រតិបត្តិការ webOS ដែលជួយឱ្យអ្នកលេងអាចកំណត់ទិសដៅ បញ្ជាកម្លាំងវាយ និងរុញគ្រាប់បាល់បានយ៉ាងច្បាស់លាស់ ដោយប្រើប្រាស់តេឡេបញ្ជាពីចម្ងាយ Magic Remote។

LG Gaming 8 ball pool Image 2.png

ទី២. មុខងារប្រកួតទល់មុខគ្នា (Couch Play Mode)៖ នេះជាមុខងារផ្តាច់មុខសម្រាប់ទូរទស្សន៍ LG ដែលផ្ដល់លទ្ធភាពឱ្យអ្នកលេងពីរនាក់អាចប្រកួតប្រជែងគ្នា ១ ទល់នឹង ១ នៅលើអេក្រង់តែមួយ។

LG Gaming 8 ball pool Image 3.jpg

ទី៣. កម្រិតបង្ហាញទំហំជាក់ស្តែងលើអេក្រង់ទំហំធំ៖ លើអេក្រង់ទូរទស្សន៍ទំហំចាប់ពី ១០០ អ៊ីញឡើងទៅ ដូចជាម៉ូឌែល QNED evo និង Micro RGB ទំហំនៃតុប៊ីយ៉ាក្នុងហ្គេមនឹងបង្ហាញស្ទើរតែស្មើនឹងទំហំពិតជាក់ស្តែង។

LG Gaming 8Ball Pool Image 4.jpg

ទី៤. ការពង្រីកប្រព័ន្ធកម្សាន្តឥតគិតថ្លៃ៖ ទូរទស្សន៍ LG Smart TV ដែលដំណើរការដោយ webOS 6.0 ឡើងទៅ (ម៉ូឌែលចាប់ពីឆ្នាំ ២០២១) មិនត្រឹមតែគាំទ្រហ្គេម 8 Ball Pool ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជូននូវបណ្ណាល័យហ្គេមឥតគិតថ្លៃ (Free-to-play) ចំនួនជាង ១.០០០ ហ្គេមផ្សេងទៀតផងដែរ។

អ្នកប្រើប្រាស់អាចចូលទៅលេងហ្គេមនេះបានតាមរយៈកម្មវិធី LG Apps ឬផ្ទាំង LG Gaming Portal ដោយឥតគិតថ្លៃ។

ប្រភព LG Newsroom

image
image
image
image
image
image
image
image