1. |
  2. News/Press Release|
  3. កម្មវិធី LG ThinQ ផ្លាស់ប្តូរពីលំនៅឋានធម្មតា ទៅជាផ្ទះឆ្លាតវៃ (Smart Home)
  1. Home|
  2. Media|
  3. News/Press Release|
  4. កម្មវិធី LG ThinQ ផ្លាស់ប្តូរពីលំនៅឋានធម្មតា ទៅជាផ្ទះឆ្លាតវៃ (Smart Home)

កម្មវិធី LG ThinQ ផ្លាស់ប្តូរពីលំនៅឋានធម្មតា ទៅជាផ្ទះឆ្លាតវៃ (Smart Home)


No Image
No Image

LG ThinQ App ជាបច្ចេកវិទ្យាជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន LG Electronics បង្កើតឡើងដើម្បីជំរុញឱ្យការរស់នៅរបស់អ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិចកាន់តែមានភាពងាយស្រួល និងធ្វើឱ្យជីវិតរស់កាន់តែល្អប្រសើរតាមរយៈការគ្រប់គ្រងឧបករណ៍ក្នុងផ្ទះនៅលើទូរស័ព្ទដៃ។

​នៅក្នុងកម្មវិធី ជួបជុំដៃគូអាជីវកម្មរបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប​ ក្នុងខេត្តសៀមរាបនាយប់ថ្ងៃទី ២៥ ខែតុលានេះ ក្រុមហ៊ុន បាននាំយកបច្ចេកវិទ្យា LG ThinQ App បង្ហាញដល់ដៃគូអាជីវកម្មដើម្បីពង្រីកដល់ការប្រើប្រាស់បច្ចេកវិទ្យានេះឱ្យកាន់តែទូរលំទូលាយនៅតាមបណ្តាខេត្តទាំង ៧ ស្ថិតនៅជុំវិញខេត្តសៀមរាបដូចជាខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តមានជ័យ ពោធិ៍សាត់ កំពង់ចាម និងត្បូងឃ្មុំ។


No Image
No Image

LG ThinQ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃ រួមទាំងការបញ្ជាពីចម្ងាយ ការត្រួតពិនិត្យតាមរយៈកម្មវិធី ThinQ ការជូនដំណឹងអំពីការថែទាំផលិតផលនីមួយៗ និងការវិនិច្ឆ័យប្រកបដោយភាពឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហា ឬកំហូចនានាបានយ៉ាងរហ័ស។ មិនតែប៉ុណ្ណោះកម្មវិធីនេះអាចបញ្ជា ឬគ្រប់គ្រងដោយសំឡេងបានតាមរយៈ Google Assistant នៅលើទូរស័ព្ទដៃ និងទូរទស្សន៍ដើម្បីជួយបង្កើនប្រសិទ្ធភាពប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនៅក្នុងផ្ទះ។

ក្រៅពីផ្តល់ភាពងាយស្រួល ទំនើប និងទាន់សម័យអ្នកប្រើប្រាស់ នឹងទទួលបានផលចំណេញពីការប្រើប្រាស់ LG ThinQ ដូចជាចំណេញពេលវេលា សន្សំសំចៃភ្លើង ថវិកា និងកាត់បន្ថយកំហូច។ជាមួយគ្នានេះផលិតផល LG ជំនាន់ចុងក្រោយទាំងអស់បានរចនាឡើងដោយបានគិតគូរ និងលើកកម្ពស់កម្មវិធីផ្ទះឆ្លាតវៃ (Smart home) តាមរយៈបច្ចេកវិទ្យា ផ្តល់ភាពងាយស្រួល សុវត្ថិភាព ប្រសិទ្ធភាពថាមពល និងផ្តល់ផាសុកភាពដល់អ្នកប្រើប្រាស់។





No Image
No Image

ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកនៃក្រុមហ៊ុន ជីហ្គៀ គ្រុប មានសាស៍ថា «នៅក្នុងប្រទេសកម្ពុជា យើងរំពឹងថាផលិតផលអេឡិចត្រូនិចLG នឹងធ្វើបដិវត្តការរស់នៅឱ្យកាន់តែឆ្លាតវៃ ដោយផ្តល់នូវបទពិសោធន៍ដល់អ្នកប្រើប្រាស់កាន់តែច្រើន បន្ទាប់ពីបានបញ្ចូល AI នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង និងមិនត្រឹមតែបង្កើនភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញប្រសិទ្ធភាព និងជីវិតរបស់យើងកាន់តែល្អប្រសើរផងដែរ។

យើងរំពឹងថានឹងមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងការទទួលយកដំណោះស្រាយដ៏ឆ្លាតវៃទាំងនេះ ព្រោះបច្ចេកវិទ្យាកំពុងរីកចម្រើនតាមរយៈតម្រូវការរបស់អតិថិជនកម្ពុជា ខណៈប្រតិបត្តិការទាំងអស់នៅក្នុងអាជីវកម្ម និងការរស់នៅកំពុងងាកមកប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើន ហើយពួកគេក៏កាន់តែមានការយល់ដឹងផ្នែកបច្ចេកវិទ្យា និងមានការយល់ដឹងអំពីគុណភាពផលិតផលទាំងអស់នោះ។

LG ThinQ Day នៅខេត្តសៀមរាបបានរៀបចំឡើងស្របពេលដែលប្រទេសនៅលើសកលលោកកំពុងប្រារព្ធថ្ងៃនេះឡើងដើម្បីរំលឹក និងផ្សព្វផ្សាយអំពី ភាពច្នៃប្រឌិត និងការរីកចំរើនបច្ចេកវិទ្យារបស់ក្រុមហ៊ុន LG Electronics ដែលបាន និងកំពុងផ្តល់ដំណោះស្រាយតាមរយៈបញ្ញាសិប្បនិម្មិត (AI) ក្នុងគោលបំណងលើកម្ពស់កម្មវិធីផ្ទះឆ្លាតវៃ (Smart Home) ។

កម្មវិធីនេះមានការចូលរួមពីដៃគូអាជីវកម្មជាង ២០០ អ្នកដែលបាននឹងកំពុងចាយចាយផលិតផលLG នៅក្នុងខេត្តសៀមរាបដូចជាខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តមានជ័យ ពោធិ៍សាត់ កំពង់ចាម និងត្បូងឃ្មុំ។ក្រៅពីបង្ហាញពីភាពឆ្លាតវៃរបស់ LG ThinQ App ក្រុមហ៊ុន ជីហ្គៀ គ្រុប និងLG Electronics ក៏បានតាំងបង្ហាញផលិតផលLG ជំនាន់ចុងក្រោយដែលភាគច្រើនអាចបានបំពាក់ដោយបច្ចេកវិទ្យា AI និងអាចភ្ជាប់ជាមួយនឹងកម្មវិធីLG ThinQ៕

No Image
No Image
No Image
No Image
No Image
No Image
No Image
No Image