1. |
  2. News/Press Release|
  3. ក្រុមហ៊ុន ជីហ្គៀ គ្រុប និង SDF ...
  1. Home|
  2. News/Press Release|
  3. ក្រុមហ៊ុន ជីហ្គៀ គ្រុប និង SDF ...

ក្រុមហ៊ុន GGEAR Group និងមូលនិធិ SDF បើកវគ្គបណ្តុះបណ្តាលពិសេសនៅខេត្តបាត់ដំបង ដើម្បីប្រែក្លាយជាងម៉ាស៊ីនត្រជាក់ក្នុងស្រុក ទៅជាអ្នកជំនាញអាជីពពិតប្រាកដ

Thursday, August 20, 2026•396 Views
Share:

បាត់ដំបង៖ តាមរយៈកិច្ចសហការវាងក្រុមហ៊ុន ជីហ្គៀ គ្រុប (GGEAR Group) និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) តាមរយៈកម្មវិធី iLead បានរៀបចំ «សិក្ខាសាលាស្តីពី សុខភាព សុវត្ថិភាព និងបរិស្ថាន» សម្រាប់បងប្អូនជាងជំនាញម៉ាស៊ីនត្រជាក់ទាំងអស់ នៅក្នុងខេត្តបាត់ដំបង ដើម្បីផ្តល់ឱកាសក្នុងការអភិវឌ្ឍសមត្ថភាព និងប្រែក្លាយជាងបច្ចេកទេសក្នុងស្រុក ឱ្យក្លាយជាអ្នកជំនាញអាជីពពិតប្រាកដ។

Artboard 2.jpg

សិក្ខាសាលាដ៏មានសារៈសំខាន់សម្រាប់ខេត្តបាត់ដំបងនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ០៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅសណ្ឋាគារ ខេមរា បាត់ដំបង (Khemarak Hotel Battambang) ដែលមានការចូលរួមផ្តល់ការបណ្តុះបណ្តាលដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំ និងអ្នកជំនាញកម្រិតខ្ពស់ចំនួនពីររូបគឺ លោក ហេង សេងហាត និង លោក ឆាយ គ័ងជីវ របស់ក្រុមហ៊ុន GGEAR Group។

Artboard 4.jpg

តាមរយៈកម្មវិធីបណ្តុះបណ្តាលដ៏ពិសេសនេះ សិក្ខាកាមក្នុងខេត្តបាត់ដំបងទាំងអស់ មិនត្រឹមតែទទួលបានការបណ្តុះបណ្តាលលើទ្រឹស្តីប៉ុណ្ណោះទេ តែថែមទាំងបានអនុវត្តជាក់ស្តែងលើប្រធានបទសំខាន់ៗជាច្រើនដូចជា៖ សុខភាព សុវត្ថិភាព និងបរិស្ថានក្នុងការដំឡើង រួមទាំងបច្ចេកទេសជួសជុលម៉ាស៊ីនត្រជាក់តាមរយៈកូដ (Error Code) និងការស្វែងយល់ពីបច្ចេកវិទ្យានៃមុខងារផលិតផលម៉ាស៊ីនត្រជាក់ស៊េរីថ្មីៗផងដែរ។

Artboard 5.jpg

ការបំពាក់បំប៉នជំនាញកម្រិតខ្ពស់ពីសំណាក់អ្នកជំនាញ និងថ្នាក់ដឹកនាំផ្នែកសេវាកម្មផ្ទាល់នេះ គឺពិតជាបានជួយឱ្យជាងបច្ចេកទេសអាចដោះស្រាយបញ្ហាបានចំគោលដៅ ព្រមទាំងមានសមត្ថភាពផ្តល់សេវាកម្មប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់បំផុតជូនអតិថិជនរបស់ពួកគាត់។ ចំណុចទាំងនេះហើយ ដែលជាគន្លឹះដ៏សំខាន់ជួយជំរុញឱ្យពួកគាត់ទទួលបានការគាំទ្រកាន់តែខ្លាំង មានឱកាសការងារកាន់តែច្រើន និងទទួលបាននូវស្ថិរភាពអាជីពយូរអង្វែង។

Artboard 6.jpg

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះគឺជាផ្នែកមួយនៃយុទ្ធនាការទ្រង់ទ្រាយធំរបស់ក្រុមហ៊ុន។ គិតមកត្រឹមខែសីហានេះ ក្រុមការងារក្រុមហ៊ុន ជីហ្គៀ គ្រុប បានផ្តល់វគ្គបណ្តុះបណ្តាលដល់ក្រុមជាងជំនាញបច្ចេកទេសម៉ាស៊ីនត្រជាក់ នៅក្នុងរាជធានីភ្នំពេញចំនួន២វគ្គ និងតាមបណ្តាខេត្តដូចជា ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តសៀមរាប ចំនួន២វគ្គដូចគ្នា ដែលនេះសបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកស្ទួយវិស័យបច្ចេកទេសនៅទូទាំងប្រទេស៕

Artboard 8.jpgheng seang heat.jpgArtboard 7.jpg