ម៉ាស៊ីនត្រជាក់ LG ជំនាន់ចុងក្រោយបានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា Plasmaster™ Ionizer ++ ដែលជាដំណោះស្រាយខ្យល់ត្រជាក់ ផ្តល់នូវផាសុកភាពដល់អ្នកប្រើប្រាស់។ Plasmaster™ Ionizer ++ដំណើរការដោយបច្ចេកវិជ្ជាអ៊ីយ៉ុងកម្រិតខ្ពស់ អាចកម្ចាត់បាក់តេរី និងមេរោគបានដល់ទៅ ៩៩.៩% ធ្វើឱ្យកន្លែងរស់នៅរបស់អ្នកប្រើប្រាស់កាន់តែមានសុវត្ថិភាព និងរីករាយជាមួយខ្យល់បរិសុទ្ធ។
Plasmaster™ Ionizer ++ ត្រូវបានដាក់ឱ្យដំណើរការក្នុងខែមីនា ឆ្នាំ ២០២៣ ដែលស្ថិតក្នុងចំណោម ផលិតផលដែលមានមុខងារឆ្លាតវៃ (AI) របស់ LG និងបានផ្តោតសំខាន់លើសុខភាព។
បច្ចេកវិទ្យានេះដំណើរការដោយការបញ្ចេញអ៊ីយ៉ុង8លានចូលទៅក្នុងខ្យល់ ដើម្បីកម្ចាត់បាក់តេរី មេរោគ និងក្លិន។ ដំណើរការបន្សុទ្ធនៃ Plasmaster™ Ionizer++ មានប្រាំជំហានរួមមាន តម្រងចម្រោះបាតេរី(pre-filter) ការប្រមូលធូលីអេឡិចត្រូស្តាត(electrostatic dust collection) ការបន្សុទ្ធខ្យល់ PM2.5 (PM2.5 filtration) ការបំបាត់ក្លិន(deodorization) និងជំហានចុងក្រោយគឺការបញ្ចេញអ៊ីយ៉ុង (ionization)។ ប្រតិបត្តិការទាំង៥ ជំហាននេះ មិនត្រឹមតែជួយបង្កើនខ្យល់ត្រជាក់ប៉ុណ្ណោះទេ ថែមទាំងបង្កើនគុណភាពខ្យល់បរិសុទ្ធ និងស្រស់ស្រាយទៀតផង។
អត្ថប្រយោជន៍របស់មុខងារ Plasmaster™ Ionizer++ ផ្តល់នូវបរិយាកាសរស់នៅដែលមានសុខភាពល្អជាងមុន ដោយកាត់បន្ថយបាក់តេរី និងអាលែហ្សីក្នុងខ្យល់។ មិនតែប៉ុណ្ណោះមុខងារនេះក៏ផ្តល់នូវភាពត្រជាក់ដែលមានប្រសិទ្ធភាព ជួយកាត់បន្ថយការចំណាយលើអគ្គិសនី និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន។បច្ចេកវិជ្ជាទំនើបរបស់ក្រុមហ៊ុន LG Electronics បានផ្តល់នូវប្រតិបត្តិការស្ងាត់ជាងមុន និងធ្វើឱ្យត្រជាក់កាន់តែលឿន បង្កើនផាសុកភាព។បច្ចេកវិទ្យា Plasmaster™ Ionizer++ របស់ក្រុមហ៊ុ LG Electronics ត្រូវបានពិសោធន៍តេស្តសាកល្បង ដោយវិទ្យាស្ថានល្បីឈ្មោះដូចជា TÜV Rheinland និង Intertek ដើម្បីបញ្ជាក់ពីប្រសិទ្ធភាពរបស់វាក្នុងការកម្ចាត់បាក់តេរី និងមេរោគរហូតដល់ 99.9%។ក្រុមហ៊ុន LG Electronics ដែលជាដៃគូនៃក្រុមហ៊ុន ជីហ្គៀ គ្រុប (GGEAR Group) បានបង្កើតបច្ចេកវិទ្យានេះឡើង ដើម្បីលើកកម្ពស់គុណភាពជីវិត និងការរស់នៅអតិថិជនរបស់ខ្លួន។ តាមរយៈការរួមបញ្ចូលបច្ចេកវិជ្ជា Plasmaster™ Ionizer ++ នេះក្រុមហ៊ុន LG Electronics បានផ្តោតលើដំណោះស្រាយបញ្ហាដែលកំពុងកើនឡើងដូចជាគុណភាពខ្យល់ក្នុងផ្ទះ ដែលបណ្តាលឱ្យប៉ះពាល់សុខភាព។ ការច្នៃប្រឌិតថ្មីនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ LG ក្នុងការបង្កើតផលិតផលដែលផ្តល់ទាំងផាសុកភាព និងសុខុមាលភាព។លោកអ្នកអាចស្វែងរកព័ត៌មានអំពីម៉ាស៊ីនត្រជាក់LG នៅតាមហាង LG BrandShop និងភូមិអេឡិចត្រូនិចគ្រប់សាខាទូរទាំងប្រទេស៕
អំពីម៉ាស៊ីនត្រជាក់LG៖ https://www.ggear.com.kh/air-conditioners/home-air-cond/inverter-air-conditioners/