• News/Press Release
  • LG ផលិតតុបន្សុទ្ធខ្យល់អាចប្...
Thursday, March 28, 2024
423 Views
Continue read on your phone

LG ផលិតតុបន្សុទ្ធខ្យល់អាចប្រើជំនួសផលិតផលក្នុងផ្ទះដល់ទៅ៤ប្រភេទ

ម៉ាស៊ីនបន្សុទ្ធខ្យល់ម៉ូដែលថ្មីដែលផលិតឡើងដោយក្រុមហ៊ុន LG Electronics មានសមត្ថភាពស្មើរនឹងផលិតផល ឬសម្ភារៈប្រើប្រាស់ក្នុងផ្ទះដ៏ទៅ ៤ប្រភេទ។

Air purification table LG PuriCare Aero Furniture ឬតុបន្សុទ្ធខ្យល់ជាផលិតផលថ្មីរបស់ក្រុមហ៊ុន LG Electronics នាំចូលផ្តាច់មុខដោយក្រុមហ៊ុន ជីហ្គៀ គុ្រប។ ម៉ូដែលថ្មីនេះត្រូវបានផលិតឡើងដោយសម្រិតសម្រាំងលើការរចនារូបរាង និងមុខងារអាចប្រើជំនួសសម្ភារៈផ្សេងទៀតបានដ៏ទៅ៤ប្រភេទ។

១. LG PuriCare Aero Furniture៖ ជាម៉ាស៊ីនបន្សុទ្ធខ្យល់ មានសមត្ថភាពខ្ពស់ក្នុងការបន្សុទ្ធ និង បញ្ចេញខ្យល់បរិសុទ្ធបាន 360ដឺក្រេ សំរាប់បន្ទប់ដែលមានទំហំរហូតដល់ 19,8 ម៉ែត្រការ៉េមិនតែប៉ុណ្ណោះវាមានភ្ជាប់ជាមួយ នឹងតម្រង HEPA​ ដែលជាមុខងារច្រោះធូលីដី មានទំហំតូចបំផុត​​ និងមានសមត្ថភាពសម្លាប់មេរោគ និងបាក់តេរីក្នុងខ្យល់ រហូតដល់ 99,9%​។

២​. ជាតុបន្សុទ្ធខ្យល់៖ អាចដាក់សម្ភារៈប្រើប្រាស់ នៅកន្លែងធ្វើការ បន្ទប់ទទួលភ្ញៀវ គេហៈដ្ឋាន ឬកន្លែងសាធារណៈជាដើម។

៣. LG PuriCare Aero Furniture ក៏ជាសម្ភារៈតាំងលម្អ​ដែលមានរូបរាងស្អាត ចំណេញទីតាំង និងស័ក្តិសមសំរាប់បន្ទប់គ្រប់ប្រភេទ។ ការរចនាភ្លើងចម្រុះពណ៌ បំភ្លឺបន្ថែមលើតួខ្លួនម៉ាស៊ីនបន្សុទ្ធខ្យល់ បង្កើនសោភ័ណ្ឌភាពក្នុងបន្ទប់ និងអាចផ្លាស់ប្តូរពណ៌តាមចំណង់ចំណូលចិត្ត។

 

៤. ជាឆ្នាំងសាកទូរស័ព្ទដៃ Wireless ដោយមិនចាំបាច់ប្រើខ្សែដោយគ្រាន់តែដាក់នៅលើបន្ទះនៃ LG PuriCare Aero Furniture ទូរស័ព្ទដៃនឹងបញ្ចូលថ្មដោយខ្លួនឯង។

មិនតែប៉ុណ្ណោះម៉ាស៊ីនបន្សុទ្ធខ្យល់ប្រភេទនេះមានសម្លេងស្ងាត់ល្អ ដោយមានកម្រិតត្រឹមតែ 21ដេស៊ីបែល មិនរំខានដំណេករបស់លោកអ្នក។ ម៉ូដែលនេះក៏អាចគ្រប់គ្រង និងបញ្ជា បើកឬបិទដំណើរការ និងមុខងារដែលមានក្នុងម៉ាស៊ីនបន្សុទ្ធខ្យល់បាននៅលើទូរស័ព្ទដៃតាមរយៈកម្មវិធី LG ThinQ    ជាមួយប្រព័ន្ធWifi និងអាចពិនិត្យមើលគុណភាពតម្រងរបស់វាបានផងដែរ៕

មុខងាររបស់ Air purification table LG PuriCare Aero Furniture: https://www.ggear.com.kh/km/home-air-cond/as20gpwz0/

 

You may read

Head Office

Tel: (+855) 23 888 299
Open Hours: Mon to Fri 8am-6pm
Address: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
Fax: (+855) 23 888 189
Email: info@ggear.com.kh

Service Hotline

Tel: (+855) 23 222 699
Mon to Sun 8am-8pm

Customer Service

Tel: (+855) 23 888 199
Open Hours: Mon to Sat 8am-12pm
Email: service.pp@ggear.com.kh