• News/Press Release
  • ម៉ាស៊ីនត្រជាក់ LG ពិតជាល្អម...
Friday, January 31, 2025
1442 Views
Continue read on your phone

ម៉ាស៊ីនត្រជាក់ LG ពិតជាល្អមែន៖ គ្រប់គ្រងម៉ាស៊ីនត្រជាក់ដោយ LG ThinQ ផ្តល់ផាសុកភាពក្នុងផ្ទះជានិច្ច

កម្មវិធី LG ThinQ ត្រូវបានរចនាឡើងដើម្បីផ្តល់នូវការគ្រប់គ្រងម៉ាស៊ីនត្រជាក់ LG ឱ្យកាន់តែងាយស្រួលតាមរយៈទូរស័ព្ទដៃ។ បច្ចេកវិទ្យាឆ្លាតវៃនេះកំពុងផ្លាស់ប្តូរការរស់នៅរបស់អ្នកប្រើប្រាស់ឱ្យកាន់តែទំនើប ដោយអាចគ្រប់គ្រងបរិយាកាសក្នុងផ្ទះបានគ្រប់ទីកន្លែង និងធានាបាននូវផាសុកភាព និងប្រសិទ្ធភាពខ្យល់បរិសុទ្ធនៅក្នុងផ្ទះ។

ជាមួយនឹងកម្មវិធី LG ThinQ អ្នកប្រើប្រាស់អាចគ្រប់គ្រងម៉ាស៊ីនត្រជាក់របស់ពួកគេដោយផ្ទាល់ពីស្មាតហ្វូន និងអាចកំណត់សីតុណ្ហភាព ល្បឿនកង្ហារ នៅគ្រប់ទីកន្លែង មិនថាអ្នកនៅផ្ទះ នៅកន្លែងធ្វើការ នោះទេ។

ប្រើប្រាស់កម្មវិធីនេះអ្នកប្រើប្រាស់ក៏អាចត្រួតពិនិត្យថាមពល និងការកំណត់កាលវិភាគ ដែលអាចបង្កើនប្រសិទ្ធភាពការប្រើប្រាស់ថាមពល។ គ្រប់គ្រងម៉ាស៊ីនត្រជាក់ LG ជាមួយកម្មវិធី LG ThinQ មិនត្រឹមតែផ្តល់ភាពងាយស្រួល និងផាសុកភាពប៉ុណ្ណោះទេ ប៉ុន្តែវាជួយសន្សំសំចៃការចំណាយលើថាមពលអគ្គិសនីផងដែរ។

លើសពីនេះ LG ThinQ App ជាដំណោះស្រាយកម្រិតខ្ពស់ព្រោះវាអាចដឹងពីចំណូលចិត្តរបស់អ្នកប្រើប្រាស់តាមពេលវេលា ដោយផ្តល់នូវបទពិសោធន៍ត្រជាក់ផ្ទាល់ខ្លួន និងតម្រូវតាមតម្រូវការរបស់អ្នកប្រើប្រាស់ មិនតែប៉ុន្តែប៉ុណ្ណោះ លោកអ្នកក៏អាចបញ្ជារ និងគ្រប់គ្រងកម្មវិធីនេះដោយសម្លេងបានថែមទៀតផង។ វិធីសាស្រ្តដ៏ឆ្លាតវៃនេះមិនត្រឹមតែបង្កើនភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់និរន្តរភាព ដោយធានាថាម៉ាស៊ីនត្រជាក់ដំណើរការប្រកបដោយប្រសិទ្ធភាព។​​

បង្កើតឡើងក្នុងឆ្នាំ ២០១៧ បច្ចេកវិទ្យា LG ThinQ បានអភិវឌ្ឍន៍ឆ្ពោះទៅមុខជានិច្ច ដើម្បីពង្រឹងបទពិសោធន៍អ្នកប្រើប្រាស់ និងលើកការរស់នៅឱ្យកាន់តែមានភាពងាយស្រួល។ កម្មវិធីនេះមានអាល់ហ្គរីធម៍ (algorithms)​ ដែលបច្ចេកទេសផ្ដល់ការប្រើប្រាស់ច្នៃប្រឌិតក្នុងការចងចាំចំណង់ចំណូលចិត្តអ្នកប្រើប្រាស់ជាមុន ធ្វើឱ្យបទពិសោធន៍ត្រជាក់កាន់តែរីករាយ និងប្រកបដោយប្រសិទ្ធភាពថាមពល៕

 

You may read

Head Office

Tel: (+855) 23 888 299
Open Hours: Mon to Fri 8am-6pm
Address: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
Fax: (+855) 23 888 189
Email: info@ggear.com.kh

Service Hotline

Tel: (+855) 23 222 699
Mon to Sun 8am-8pm

Customer Service

Tel: (+855) 23 888 199
Open Hours: Mon to Sat 8am-12pm
Email: service.pp@ggear.com.kh