![](https://www.ggear.com.kh/wp-content/uploads/2022/10/GGear-logo-white-for-Web.png)
មជ្ឈមណ្ឌលសេវាកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប សហការជាមួយ ក្រុមហ៊ុន LG Electronics រៀបចំកម្មវិធីបណ្តុះបណ្តាលគ្រឿងបច្ចេកទេសសម្រាប់ក្រុមជាងបច្ចេកទេសកម្រិតខ្ពស់។ វគ្គនេះត្រូវបានបង្រៀនដោយ អ្នកបច្ចេកទេសនៃក្រុមហ៊ុន LG Electronics ដែលជាដៃគូយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប។
ក្រុមជាងបច្ចេកទេសនៃមជ្ឈមណ្ឌលសេវាកម្មនៃ ក្រុមហ៊ុន ជីហ្គៀ គ្រុប ៣០ នាក់ បានចូលរួម ក្នុងវគ្គនេះដោយបានសិក្សានូវជំនាញ និងចំណេះដឹងចុងក្រោយបំផុតនៃការពិនិត្យរកកំហូច ការជួសជុល និងដំឡើងគ្រឿងអេឡិចត្រូនិច LG។
កម្មវិធីនេះបានផ្ដោតលើការណែនាំបច្ចេកទេសថ្មីៗរបស់ LG និងការដោះស្រាយបញ្ហាថ្មីៗដែលអាចកើតមានឡើងសម្រាប់ផលិតផលម៉ាស៊ីនត្រជាក់ ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនបោកសម្រាប់ប្រើប្រាស់ក្នុងផ្ទះ និងសម្រាប់អាជីវកម្ម។
ជារៀងរាល់ឆ្នាំក្រុមជាងបច្ចេកទេសមជ្ឈមណ្ឌលសេវាកម្ម នៃក្រុមហ៊ុនជីហ្គៀ គ្រុបតែងតែពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមលើផលិតផលថ្មីៗ ដើម្បីផ្តល់ដំណោះស្រាយប្រកបដោយជំនាញវិជ្ជាជីវៈ និងផ្តល់ទំនុកចិត្តដល់អតិថិជន។