ក្រុមហ៊ុន LG Electronics បានអភិវឌ្ឍន៍លើប្រព័ន្ធអេកូបច្ចេកវិទ្យាសំរាប់គ្រប់គ្រងផលិតផលប្រើប្រាស់ក្នុងផ្ទះកម្រិត 1.0 លើកម្មវិធី LG ThinQ ហើយក៏អាចប្រើប្រាស់ ដើម្បីបញ្ជាលើឧបករណ៍ម៉ាកយីហោផ្សេងៗក្រៅពី LG បានថែមទៀតផង។
ភាពច្នៃប្រឌិតថ្មីលើកម្មវិធី LG ThinQ ជាមួយនឹងគ្រឿងអេឡិចត្រូនិចប្រើប្រាស់ក្នុងផ្ទះ (HCA) កម្រិត 1.0 នឹងអាចគ្រប់គ្រងលើប្រតិបត្តិការផលិតផលក្នុងផ្ទះ ម៉ាស៊ីនត្រជាក់ម៉ាក Samsung និង Vestel លើ LG ThinQ app នៅចុងឆ្នាំ២០២៣។
អ្នកប្រើប្រាស់ផលិតផលទាំងពីរប្រភេទនេះនៅទូរទាំងពិភពលោករាប់ទាំងប្រទេសកូរ៉េ សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបនឹងអាចប្រើប្រាស់ App នេះ ដើម្បីគ្រប់គ្រងលើផលិតផលប្រើប្រាស់ក្នុងផ្ទះរបស់ខ្លួនកាន់តែងាយស្រួល ទំនើប ចំណេញពេលវេលា កាត់បន្ថយកំលាំងពលកម្មនៅក្នុងផ្ទះ និងមានសុវត្ថិភាពថែមទៀតផង។
ជាមួយនឹងបច្ចេកវិទ្យាថ្មីនេះអ្នកប្រើប្រាស់គ្រាន់តែចុះឈ្មោះផលិតផលដែលត្រូវបញ្ជា ឬគ្រប់គ្រងនៅក្នុងកម្មវិធី ThinQ បន្ទាប់មកលោកអ្នកអាចបញ្ជាឧបករណ៍ក្នុងផ្ទះពីចម្ងាយ និងគ្រប់គ្រងរាល់ប្រតិបត្តិការ ទាំងអស់របស់វា។ដំណោះស្រាយថ្មីសំរាប់អ្នកប្រើប្រាស់អន្តរជាតិរបស់ក្រុមហ៊ុន LG Electronics បង្កើតឡើងនៅឆ្នាំ២០២២ ក្នុងគោលបំណងផ្តល់បទពិសោធន៍ផ្ទះឆ្លាតវៃសំរាប់អ្នកប្រើប្រាស់ និងបង្រួមពេលវេលា កំលាំងពលកម្មផងដែរ។ ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធភាព LG បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកផលិតឧបករណ៍ផ្សេងទៀត រួមទាំង Samsung និង Vestel ដើម្បីជំរុញការអនុម័ត HCA Specification 1.0 ជាមួយនឹងគោលដៅចុងក្រោយនៃការបង្កើនភាពងាយស្រួលរបស់អ្នកប្រើប្រាស់។
លោក Jung Ki-hyun អនុប្រធានប្រតិបត្តិ និងជាប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មវេទិកាបាននិយាយថា «LG ThinQ អនុញ្ញាតឱ្យប្រព័ន្ធអេកូឧបករណ៍ប្រើប្រាស់ក្នុងផ្ទះមានទំនាក់ទំនងគ្នាយ៉ាងរលូនដែលនឹងផ្តល់នូវបទពិសោធន៍ផ្ទះឆ្លាតវៃថ្មីដល់អតិថិជននៅជុំវិញពិភពលោក។ ក្រុមហ៊ុន LG នឹងបន្តពង្រីកភាពរួមគ្នារវាង ThinQ និងវេទិកាផ្ទះឆ្លាតវៃរបស់សមាជិក HCA ផ្សេងទៀត»៕
ព័ត៌មានបន្ថែមអំពីផលិតផលប្រើប្រាស់ក្នុងផ្ទះLG៖ https://www.ggear.com.kh/appliances/