គ្រឿងអេឡិចត្រូនិចរបស់ក្រុមហ៊ុន LG បានទទួលពានរង្វាន់ពី វិទ្យាស្ថាន បរិក្ខាត្រជាក់ ក្តៅ និងហ្គាស (AHRI) ៦ ឆ្នាំជាប់គ្នា បន្ទាប់ពីស្ថាប័ន (AHRI) នេះបានពិនិត្យ និងធ្វើតេស្តសាកល្បងអោយស្របទៅនឹងស្តង់ដារកំណត់របស់ខ្លួនគម្រប់ ៣ឆ្នាំជាប់គ្នា មុននឹងទទួលបានពានរង្វាន់មួយនេះ។
ពានរង្វាន់នេះបានបញ្ជាក់អំពីគុណភាព ប្រតិបត្តិការ និងបច្ចេកវិទ្យាដែលមានសក្តានុពល និងប្រសិទ្ធភាពខ្ពស់ នៃផលិតផលអេឡិចត្រូនិច LG រួមមានម៉ាស៊ីនកំដៅ ប្រព័ន្ធបន្សុទ្ធខ្យល់ និងម៉ាស៊ីនត្រជាក់។
វិទ្យាស្ថាន AHRI គឺជាសមាគមពាណិជ្ជកម្មដែលទទួលស្គាល់ទូទាំងពិភពលោក តំណាងឲ្យក្រុមហ៊ុនផ្ដល់ដំណោះស្រាយកម្ដៅទឹក និងបរិក្ខាត្រជាក់ស្របតាមប្រព័ន្ធ HVAC ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៣ ហើយឥឡូវនេះ AHRI មានក្រុមហ៊ុនសមាជិកច្រើនជាង ៣៥០។
ដើម្បីធានាបាននូវស្ដង់ដារខ្ពស់បំផុតនៃការធ្វើតេស្ត ការវាយតម្លៃចម្បងរបស់ AHRI Performance Award ក្រុមហ៊ុន Intertek អន្តរជាតិទទួលបន្ទុកផ្នែកធ្វើតេស្ត និងពិសោធន៍ បានវាយតម្លៃយ៉ាងល្អិតល្អន់ លើផលិតផលដែលបានជ្រើសរើស ដើម្បីកំណត់ថាតើប្រតិបត្តិការរបស់គ្រឿងអេឡិចត្រូនិចជាក់ស្តែង ស្របជាមួយនឹងលក្ខណៈពិសេស ដែលបានអះអាងដោយក្រុមហ៊ុនផលិតដែរឬទេ។
តំណាងឱ្យប្រភេទផលិតផលទាំងប្រាំពីរមុខ រួមទាំង ឧបករណ៍បញ្ចូលថាមពល Energy Recovery Ventilation (ERV) ផលិតផល LG HVAC ទាំង ៦៧ ដែលត្រូវបានបញ្ជូនសម្រាប់ការធ្វើតេស្ត ត្រូវបានឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ចត់របស់ AHRI រយៈពេល ៣ ឆ្នាំជាប់ៗគ្នា (២០២០ ដល់ ២០២២)។
បន្ថែមពីលើ ERV របស់ LG នោះ ម៉ូដែលបានវាយតម្លៃតាមស្តង់ដា HVAC មានដូចជា៖
ផលិតផល LG មួយក្នុងចំណោមផលិតផល LG ដែលត្រូវបានវាយតម្លៃដោយ AHRI Performance Award គឺ LG Multi V ដែលភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា Ultimate Inverter Compressor ផ្តល់នូវប្រសិទ្ធភាពថាមពលខ្លាំង។ ផលិតផលនេះក៏កំពុងពេញនិយមពីអតិថិជននៅទូទាំងពិភពលោក។
ផលិតផលមួយដែលត្រូវបានធ្វើតេស្តដែរនោះគឺម៉ាស៊ីនត្រជាក់ Inverter Scroll Chiller ដែលប្រើប្រាស់បច្ចេកវិទ្យា Inverter កម្រិតខ្ពស់របស់ LG ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ពេលដំណើរការ។ បន្ថែមពីលើដំណើរការដ៏គួរឱ្យចាប់អារម្មណ៍នេះ ម៉ាស៊ីនត្រជាក់ក៏មានការរចនាតូចជាងមុន ប្រើកទីតាំងតិចជាងម៉ូដែលផ្សេងទៀតនៅក្នុងលំដាប់ថ្នាក់ប្រហាក់ប្រហែលវា ដែលផ្តល់ឱ្យអតិថិជននូវភាពបត់បែនកាន់តែច្រើន។
លោក James Lee ប្រធានផ្នែកអាជីវកម្ម Air Solutions របស់ LG Electronics Home Appliance & Air បាននិយាយថា «ឥឡូវនេះ LG ត្រូវបានទទួលស្គាល់ដោយ AHRI អស់រយៈពេល ៦ ឆ្នាំជាប់ៗគ្នា ដែលជាសមិទ្ធិផលដ៏សំខាន់ដែលឆ្លុះបញ្ចាំងពីគុណភាព ដំណើរការ និងភាពជឿជាក់ពីប្រព័ន្ធកំដៅ ខ្យល់ និងម៉ាស៊ីនត្រជាក់ LG (HVAC)»។
«យើងនឹងបន្តពង្រឹងជំហររបស់យើងនៅក្នុងទីផ្សារ សកលលើផលិតផល HVAC ដោយផ្តល់នូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងថាមពលខ្ពស់សម្រាប់ការប្រើប្រាស់ពាណិជ្ជកម្ម និងលំនៅដ្ឋាន»។