Banner (1).jpg

ក្រុមហ៊ុន ជីហ្គៀ គ្រុប បន្តចុះព្យាលបាលជំងឺដល់ពលរដ្ឋ នៅភាគឦសានជាមួយក្រុមគ្រូពេទ្យTYDA


ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនជីហ្គៀ គ្រុប ចូលរួមសហការ និងសម្របសម្រួលដល់សមាគមក្រុម គ្រូពេទ្យ សម្តេចតេជោ (TYDA) ដើម្បីផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ប្រជាពរដ្ឋ និងគ្រួសារកងទ័ព នៅក្នុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងកាលពីថ្ងៃទី ២២ ខែតុលាឆ្នាំ ២០២២។​

នៅក្នុងកម្មវិធីនេះប្រជាពលរដ្ឋ និងគ្រួសារ​កងទ័ព​ប្រមាណជាង ៣០០០នាក់នៅខេត្តស្ទឹងត្រែងត្រូវបាន ទទួលការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ​ (TYDA)​ ដែលមានការចូលរួមពីវេជ្ជបណ្ឌិតជំនាញផ្សេងៗគ្នាជាច្រើននាក់។

នៅក្នុងដំណើរការពិនិត្យនិងព្យាបាលជំងឺនៅខេត្តស្ទឹងត្រែងនេះក្រុមគ្រូពេទ្យបានរកឃើញករណីធ្ងន់ធ្ងរចំនួន ៣៨នាក់ និងត្រូវបានបញ្ជូនមកព្យាបាល ​នៅ​រាជ​ធានី​ភ្នំពេញ ក្រោមការឧបត្ថម្ភទាំងស្រុងរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត​តាម​រយៈ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី និងក្រុមការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិ​ត្តយុវជនសម្តេចតេជោផងដែរ។

ក្រុមហ៊ុន ជីហ្គៀ គ្រុប និងក្រុមហ៊ុន LG Electronics បានចូលរួមក្នុងយុទ្ធនាការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ប្រជាពរដ្ឋដោយឥតគិតថ្លៃចាប់តាំងពីសមាគមបានចាប់ផ្តើមកកើតដំបូងមកម្លេះ៕

ប្រភព៖ https://www.btv.com.kh/article/16493

Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image