1. |
  2. News/Press Release|
  3. ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGEAR Group)
  1. Home|
  2. News/Press Release|
  3. ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGEAR Group)

ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGEAR Group) និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បន្តពង្រឹងសមត្ថភាពដៃគូអាជីវកម្ម និងជាងជំនាញ លើការគ្រប់គ្រងហិរញ្ញវត្ថុ និងការផ្សព្វផ្សាយឌីជីថល

Thursday, October 22, 2026•2 Views
Share:

រាជធានីភ្នំពេញ៖ ក្នុងគោលបំណងបន្តគាំទ្រ និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យបច្ចេកទេស ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGEAR Group) សហការជាមួយមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានរៀបចំកម្មវិធីបណ្តុះបណ្តាល និងសិក្ខាសាលាដ៏មានសារៈសំខាន់មួយ ជូនដល់បណ្តាដៃគូអាជីវកម្ម និងក្រុមជាងជំនាញ បន្ទាប់ពីពួកគេបានបញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកទេសជួសជុល ថែទាំម៉ាស៊ីនត្រជាក់ និងសុវត្ថិភាពការងារកន្លងមកជាមួយក្រុមគ្រូបង្វឹករបស់ក្រុមហ៊ុន។

ggear-group-wiht-sdf-22102026-14.jpg

សិក្ខាសាលាលើកនេះ គឺផ្តោតសំខាន់ជាពិសេសទៅលើប្រធានបទស្នូលចំនួនបីគឺ៖ «ការគ្រប់គ្រងចំណូល និងចំណាយ» «ការយល់ដឹងអំពីការទទួលបានប្រភពហិរញ្ញប្បទាន» និង «ការផ្សព្វផ្សាយអាជីវកម្មនៅក្នុងប្រព័ន្ធឌីជីថលសម័យទំនើប»។ កម្មវិធីនេះរៀបចំឡើងដើម្បីបំពាក់បំប៉នចំណេះដឹងផ្នែកអាជីវកម្ម និងហិរញ្ញវត្ថុបន្ថែមដល់ជាងជំនាញ និងម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម ជួយឱ្យពួកគេអាចពង្រីកសក្តានុពលការងារ គ្រប់គ្រងថវិកាគ្រួសារនិងអាជីវកម្មបានល្អប្រសើរ ក៏ដូចជារបៀបទាញយកប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថលក្នុងការទាក់ទាញអតិថិជន។

ggear-group-wiht-sdf-22102026-07.jpg

តាមរយៈកិច្ចសហការគ្នារវាងវិស័យឯកជន និងរដ្ឋ គឺក្រុមហ៊ុន ជីហ្គៀ គ្រុប និងគម្រោងអភិវឌ្ឍន៍ SDF លើកកម្ពស់ការអភិវឌ្ឍសមត្ថភាពនេះ មិនត្រឹមតែផ្តល់ជំនាញបច្ចេកទេសវិជ្ជាជីវៈដ៏មុតស្រួចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រួសត្រាយផ្លូវដល់ជាងជំនាញទាំងអស់ ឱ្យមានភាពម្ចាស់ការលើផ្នែកសេដ្ឋកិច្ច ចេះគ្រប់គ្រងទុន និងចេះប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារសម័យទំនើប ដើម្បីទ្រទ្រង់អាជីវកម្មឱ្យកាន់តែរីកចម្រើនទ្វេដងក្នុងយុគសម័យឌីជីថល។

ggear-group-wiht-sdf-22102026-01.jpg

កម្មវិធីនេះបានរៀបចំឡើងនៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៦ នៅការិយាល័យកណ្តាលនៃក្រុមហ៊ុន ជីហ្គៀ គ្រុបដែលមានសិក្ខាកាមជាម្ចាស់អាជិវម្មចែកគ្រឿងអេឡិចត្រូនិច និងជាងជំនាញបច្ចេកទេស។

ggear-group-wiht-sdf-22102026-03.jpg

កម្មវិធីនេះត្រូវបានរៀបចំឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅការិយាល័យកណ្តាលនៃក្រុមហ៊ុន ជីហ្គៀ គ្រុប (GGEAR Group) ដោយមានការចូលរួមពីសិក្ខាកាមដែលជាម្ចាស់អាជីវកម្មចែកចាយគ្រឿងអេឡិចត្រូនិច និងជាងជំនាញបច្ចេកទេសចំនួន៕

ggear-group-wiht-sdf-22102026-05.jpgggear-group-wiht-sdf-22102026-11.jpgggear-group-wiht-sdf-22102026-10.jpgggear-group-wiht-sdf-22102026-09.jpgggear-group-wiht-sdf-22102026-12.jpgggear-group-wiht-sdf-22102026-13.jpg