1. |
  2. News/Press Release|
  3. App ថ្មីសម្រាប់ម្ចាស់អាជីវកម្ម...
  1. Home|
  2. News/Press Release|
  3. App ថ្មីសម្រាប់ម្ចាស់អាជីវកម្ម...

App ថ្មីសម្រាប់ម្ចាស់អាជីវកម្ម បញ្ជាអេក្រង់ E-Paper ផ្ទាល់ពីទូរស័ព្ទ

Friday, November 13, 2026•5min read•1 Views
Share:

ក្រុមហ៊ុន LG Electronics បានបញ្ចេញកម្មវិធីទូរស័ព្ទថ្មីមួយឈ្មោះថា LG Signage Manager ដែលត្រូវបានរចនាឡើងដើម្បីសម្រួលដល់ការគ្រប់គ្រងខ្លឹមសារ និងការបញ្ជាឧបករណ៍សម្រាប់ផ្ទាំងបង្ហាញ LG E-paper Display ដែលជាប្រភេទអេក្រង់សន្សំសំចៃថាមពលខ្ពស់បំផុត។

LG signage manager Image 1.jpg

ចំណុចសំខាន់ៗដែលម្ចាស់អាជីវកម្ម ហាងកាហ្វេ និងហាងលក់ទំនិញគួរដឹង៖

បញ្ជា និងផ្លាស់ប្តូររូបភាពផ្ទាល់ពីស្មាតហ្វូន៖ អ្នកប្រើប្រាស់អាចកែសម្រួល កំណត់កាលវិភាគ និងបញ្ជូនរូបភាព ឬម៉ឺនុយផ្សេងៗទៅកាន់អេក្រង់ E-paper បានភ្លាមៗតាមទូរស័ព្ទដៃ ដោយមិនចាំបាច់ត្រូវការកុំព្យូទ័រ (PC) ឬតេឡេបញ្ជាឡើយ។ ឧទាហរណ៍ នៅពេលហាងកាហ្វេ ឬហាងលក់ទំនិញលក់អស់មុខទំនិញណាមួយ បុគ្គលិកអាចធ្វើបច្ចុប្បន្នភាពព័ត៌មានលើអេក្រង់បានភ្លាមៗ។

LG signage manager Image 3.jpg

ភ្ជាប់ប្រើប្រាស់ងាយស្រួល៖ ការដំឡើងដំបូងធ្វើឡើងតាមរយៈ Bluetooth ដើម្បីភ្ជាប់ទៅកាន់ Wi-Fi ហើយបន្ទាប់មកអ្នកអាចគ្រប់គ្រងអេក្រង់បានគ្រប់ពេលឱ្យតែស្ថិតនៅលើបណ្តាញ Wi-Fi តែមួយ។

តាមដានស្ថានភាពឧបករណ៍ពីចម្ងាយ៖ កម្មវិធីនេះអនុញ្ញាតឱ្យម្ចាស់ហាងពិនិត្យមើលកម្រិតថ្ម ស្ថានភាពអ៊ីនធឺណិត និងកែសម្រួលការកំណត់ផ្សេងៗតាមទូរស័ព្ទ កាត់បន្ថយការចំណាយពេលដើរពិនិត្យអេក្រង់នីមួយៗដោយផ្ទាល់។

LG signage manager Image 2.jpg

សន្សំសំចៃភ្លើងខ្លាំង៖ អេក្រង់ LG E-paper មានរូបរាងដូចផ្ទាំងប៉ាណូក្រដាសធម្មតា ដោយរក្សារូបភាពលើអេក្រង់បានដោយមិនចាំបាច់ប្រើភ្លើងជាប់រហូតឡើយ ហើយថែមទាំងទទួលបានពានរង្វាន់ផ្នែកសន្សំសំចៃថាមពលទៀតផង។

ក្រុមហ៊ុន LG ក៏មានគម្រោងពង្រីកមុខងារកម្មវិធីនេះឱ្យប្រើប្រាស់បានជាមួយអេក្រង់ពាណិជ្ជកម្ម (Commercial Displays) ជាច្រើនម៉ូដែលទៀតនាពេលខាងមុខ ដើម្បីផ្តល់ភាពងាយស្រួលកាន់តែខ្លាំងដល់អតិថិជន។

ប្រភព៖ LG NewsRoom