Wednesday, July 27, 2022
374 មើល
បន្តអាននៅលើទូរស័ព្ទរបស់អ្នក

ទូរទស្សន៍ LG ស៊េរីចុងក្រោយ មានមុខងារឆ្លាតវៃថ្មី ៤ ប្រភេទ នឹងមានវត្តមាននៅក្នុងទីផ្សារកម្ពុជាឆាប់ៗនេះ

ទូរទស្សន៍ LG ស៊េរីចុងក្រោយ មានមុខងារឆ្លាតវៃថ្មី ៤ ប្រភេទ នឹងមានវត្តមាននៅក្នុងទីផ្សារកម្ពុជាឆាប់ៗនេះ

ដោយមើលឃើញពីតម្រូវការប្រើប្រាស់ទូរទស្សន៍ទាំងវិស័យពាណិជ្ជកម្ម អាជីវកម្ម កំសាន្ត និងកីឡាកាន់តែច្រើន ក្រុមហ៊ុន ជីហ្គៀ គ្រុបបាននាំចូលទូរទស្សន៍ម៉ាកLG ឆ្នាំ២០២២ ដែលជាសេរីចុងក្រោយ របស់ក្រុមហ៊ុន LG Electronics ចំនួន៥ ម៉ូឌែល មកកាន់ទីផ្សារកម្ពុជា និងចាប់ផ្តើមចែកចាយនាដើមខែសីហា ឆ្នាំ២០២២ នេះ។

ទូរទស្សន៍ម៉ូឌែលថ្មីទាំង ៥ មានដូចជា៖ ១. LG Full HD TV ២. LG Full HD Smart TV ៣. LG UHD Smart TV ៤. LG Nano cell TV និង៥. LG OLED TV។

លោក ហេង សេងហ៊ាត ប្រធានផ្នែកបណ្តុះបណ្តាលបច្ចេកទេសផលិតផល LG នៃក្រុមហ៊ុន ជីហ្គៀ គ្រុប  មានប្រសាសន៍ថាក្រុមហ៊ុន ជីហ្គៀ គ្រុបនាំចូលទូរទស្សន៍ម៉ាកLG ទាំង៥ ម៉ូឌែលនេះសុទ្ធតែជាម៉ូឌែល Full Option មានភាពឆ្លាតវៃងាយស្រួលប្រើប្រាស់អាចភ្ជាប់ទំនាក់ទំនងជាមួយគ្រឿងអេឡិចត្រូនិចផ្សេងៗទៀតនៅក្នុងផ្ទះបាន។ មិនតែប៉ុណ្ណោះក្រុមហ៊ុនបាននាំចូលទូរទស្សន៍ម៉ូឌែលថ្មីទំាងនេះមានច្រើន ទំហំ ខ្នាត ដើម្បីផ្តល់ភាព ងាយស្រួល​ដល់អតិថិជនក្នុងការជ្រើសរើស​។

លោកបន្ថែមថា ម៉ូឌែលថ្មីទាំងអស់នេះត្រូវបានរចនាមុខងារឆ្លាតវៃថ្មីចំនួន៤ធំៗដូចជា៖

ទី១. LG home cinema systems៖ កម្រិតសំឡេង និងរូបភាពច្បាស់ល្អដូចនៅក្នុងរោងភាពយន្ត

ទី២. Game Optimizer៖ មានមុខងារសម្រាប់គ្រប់គ្រង រូបភាព និងសំឡេង និងអាចបិទបើកបច្ចេកវិទ្យា VRR, NVIDIA G-SYNC និង AMD FreeSync™បានយ៉ាងងាយស្រួល។

ទី៣. Sport Alert៖ ប្រព័ន្ធជូនដំណឹងថ្មីៗអំពីការប្រគួតកីឡានានាដែលអ្នកចូលចិត្ត។

ទី៤. Smart Home៖ ប្រព័ន្ធគ្រប់គ្រង និងបញ្ជាគ្រឿងអេឡិចត្រូនិចតាមរយៈទូរទស្សន៍LG ភ្ជាប់ជាមួយម៉ាស៊ីត្រជាក់ កង្ហារ ម៉ាស៊ីនបន្សុទ្ធខ្យល់ ទូរទឹកកក ម៉ាស៊ីនបោកគក់ជាដើម។

ដើម្បីផ្គត់ផ្គង់ផលិតផលអេឡិចត្រូនិចជាពិសេសទូរទស្សន៍ទៅដល់អតិថិជនគោលដៅ ដែលមានតម្រូវការប្រើប្រាស់ ចាំបាច់នោះ ក្រុមហ៊ុន ជីហ្គៀ គ្រុប បានសហការជាមួយធនាគារ និងមេក្រូហិរញ្ញវត្ថុ ជាច្រើនដើម្បី ផ្តល់ការរំលោះជូនដល់អតិថិជនផងដែរ។ រាល់ការបញ្ជាទិញ ទូរទស្សន៍ពីក្រុមហ៊ុននឹងមានការធានាគុណភាព និងផ្តល់ការជួសជុលដោយឥតគិតថ្លៃ រយៈពេលពេញមួយឆ្នាំ៕

ព័ត៌មានលំអិតសូមទំនាក់ទំនងទៅកាន់៖

ទូរស័ព្ទ៖ (+855)16 888 029/12 444 051

ទូរទស្សន៍ម៉ូឌែលថ្មី៖

ហាងទំនើប LG BrandShop៖  https://www.facebook.com/LGBrandshopKH

 

អត្ថបទដែលអ្នកគួរអាន

ការិយាល័យ​ក​ណ្តា​ល

ទូរស័ព្ទ: (+855) 23 888 299
ម៉ោងបើក: Mon to Fri 8am-6pm
អាសយដ្ឋាន: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
ទូរសារ: (+855) 23 888 189
អ៊ីមែល: info@ggear.com.kh

Service Hotline

ទូរស័ព្ទ: (+855) 23 222 699
Mon to Sun 8am-8pm

សេវាអតិថិជន

ទូរស័ព្ទ: (+855) 23 888 199
ម៉ោងបើក: Mon to Sat 8am-12pm
អ៊ីមែល: service.pp@ggear.com.kh