Thursday, November 28, 2024
270 មើល
បន្តអាននៅលើទូរស័ព្ទរបស់អ្នក

ទូទឹកកកថ្មី ៦៦៦ លីត្រ៖ ការរចនាថ្មី បច្ចេកវិទ្យាថ្មី សន្សំសំចៃថាមពល

ហាង LG BrandShop បាននាំចូលទូទឹកកកថ្មីបំផុតជាមួយនឹងចំណុះ 666 លីត្រ និងត្រូវបានរចនាម៉ូតប្លែក និងមានបច្ចេកវិទ្យាដ៏ទំនើបសម្រាប់ទីផ្សារកម្ពុជា។

ក្រុមហ៊ុន LG Electronics ដែលបានផលិតទូទឹកកកថ្មីនេះឡើងបានធ្វើការអភិវឌ្ឍន៍បច្ចេកវិទ្យា Smart Inverter Compressor បន្ថែមដោយបានពង្រឹងលើបច្ចេកវិទ្យាទប់ភ្លើងដើម្បីការប្រើប្រាស់សន្សំសំចៃថាមពលបានកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ទឹកកកថ្មី ៦៦៦ លីត្រ ស៊េរីថ្មីមានប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងសីតុណ្ហភាព និងមានការធានារយៈពេល 10 ឆ្នាំ។ វាផ្តល់នូវប្រតិបត្តិការស្ងាត់ និងកាត់បន្ថយសំឡេងរំខានបានល្អ។

ដោយឡែកការរចនាទ្វារមានរហូតដល់ទៅ ៤ទ្វារ និងមានសណ្ឋានរាបស្មើ ដែលបានបន្ថែមនូវសោភ័ណភាពសម្រាប់ទូទឹកកកកាន់តែលេចធ្លោ និងងាយស្រួលក្នុងការបើកបិទ មិនតែប៉ុណ្ណោះធ្វើអោយផ្ទះបាយរបស់អ្នកកាន់តែទំនើប មានភាពទាន់សម័យ។

ទូទឹកកក LG លើសពីបច្ចេកវិទ្យាទំនើប ព្រោះម៉ូដែលថ្មីនេះបានបំពាក់នូវ Black Glass InstaView™ ដែលជាបច្ចេកវិទ្យាធ្វើឱ្យអ្នកមើលឃើញសម្ភារៈខាងក្នុង ដោយគ្រាន់តែគោះពីរដងលើទ្វារកញ្ចក់ខ្មៅ InstaView™ ដោយមិនចាំបាច់បើកទ្វារនោះទេ។ វាធ្វើឱ្យងាយស្រួលក្នុងការផ្ទុក និងរកមើលវត្ថុនៅខាងក្នុងទូទឹកកក។

ការរចនាមុខងារទាន់សម័យរបស់ទូទឹកកកនេះ រួមមាន ធ្នើរដែលអាចដកចេញបាន ងាយស្រួលសម្រាប់ដាក់ភេស្ចជៈទំហំវែង ថែមទាំងមានបច្ចេកវិទ្យា Metal Fresh™ ដែលជួយរក្សាសីតុណ្ហភាពឱ្យត្រជាក់លឿន និងកាត់បន្ថយការប្រើប្រាស់ថាមពល។ ធ្នើរទាំងអស់នៅក្នុងទូទឹកកកនេះត្រូវបានតុបតែងដោយលោហៈ ដើម្បីបន្ថែមភាពទាក់ទាញ និងភាពទាន់សម័យ។

ម៉ូដែលចុងក្រោយនេះក៏អាចគ្រប់គ្រងតាមរយៈ LG ThinQ™ បានដែរដោយគ្រាន់តែភ្ជាប់ជាមួយ Wi-Fi  កម្មវិធីនេះអាចជូនដំណឹងនៅពេលដែលអ្នកភ្លេចបិទទ្វារទូទឹកកក ឬនៅពេលមានបញ្ហាផ្សេងៗ។

 

ការនាំចូលទូទឹកកកម៉ូដែលថ្មីនេះយើងខ្ញុំសង្ឃឹមថានឹងទទួលបានការគាំទ្រពីអតិថិជនដោយផ្តល់នូវផលិតផលដែលមានគុណភាព និងបច្ចេកវិទ្យាថ្មីៗ ដើម្បីធ្វើឱ្យជីវិតប្រចាំថ្ងៃកាន់តែប្រសើរ និងងាយស្រួល។

ព័ត៍លំអិតអំពីទូទឹកកក៖ GC-V24FFCHB

អត្ថបទដែលអ្នកគួរអាន

ការិយាល័យ​ក​ណ្តា​ល

ទូរស័ព្ទ: (+855) 23 888 299
ម៉ោងបើក: Mon to Fri 8am-6pm
អាសយដ្ឋាន: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
ទូរសារ: (+855) 23 888 189
អ៊ីមែល: info@ggear.com.kh

Service Hotline

ទូរស័ព្ទ: (+855) 23 222 699
Mon to Sun 8am-8pm

សេវាអតិថិជន

ទូរស័ព្ទ: (+855) 23 888 199
ម៉ោងបើក: Mon to Sat 8am-12pm
អ៊ីមែល: service.pp@ggear.com.kh