Friday, January 24, 2025
333 មើល
បន្តអាននៅលើទូរស័ព្ទរបស់អ្នក

ម៉ាស៊ីនត្រជាក់ LG ពិតជាល្អមែន៖ មុខងារ សន្សំថាមពល 70% និងត្រជាក់លឿនជាងមុន 40% ផ្តល់ផាសុកភាព ចំណេញថវិកា និងពេលវេលា

ភ្នំពេញ, កម្ពុជា – ២៤ មករា ២០២៥ – បច្ចេកវិទ្យា Dual Inverter Compressor™ ថ្មីនៃម៉ាស៊ីនត្រជាក់ LG មានសមត្ថភាពផ្តល់ភាពត្រជាក់លឿន និងសន្សំសំចៃថាមពលដល់ទៅ 70% ត្រូវបានរចនាឡើងដើម្បីផ្តល់នូវដំណើរដែលមានប្រសិទ្ធភាពខ្ពស់ និងជួយដល់ការកាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់នៅកម្ពុជា។

ម៉ាស៊ីនត្រជាក់របស់ LG មានសមត្ថភាពសន្សំថាមពលរហូតដល់ទៅ 70% ដំណើរការដោយបច្ចេកវិទ្យា Dual Inverter Compressor™។ ការកាត់បន្ថយការប្រើប្រាស់ថាមពលនេះមិនត្រឹមតែជួយកាត់បន្ថយវិក័យប័ត្រ អគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកក្នុងការការពារបរិស្ថានផងដែរ។

ជាមួយនឹងមុខងារ Faster Cooling នៃម៉ាស៊ីនត្រជាក់ LG ផ្តល់ភាពត្រជាក់លឿនជាង 40% នឹងផ្តល់នូវសីតុណ្ហភាពស័ក្តសមនឹងតម្រូវការរបស់អ្នកប្រើប្រាស់។ សមត្ថភាពត្រជាក់យ៉ាងឆាប់រហ័សនេះត្រូវបានដំណើរការដោយ Dual Inverter Compressor™ កម្រិតខ្ពស់ ជំរុញខ្យល់ចេញកាន់តែឆ្ងាយ និងលឿនជាងមុន។ ការរចនាលំហូរខ្យល់ប្រកបដោយប្រសិទ្ធភាព ដោយមានការរចនាកង្ហារបញ្ឆិតតែមួយគត់ ធ្វើឱ្យលំហូរខ្យល់កាន់តែប្រសើរឡើង បង្កើនល្បឿនត្រជាក់ និងប្រសិទ្ធភាពជាងមុន។

មុខងារទាំងពីរនេះ (Energy Saving and Faster Cooling) ជាបច្ចេកវិទ្យាដែលប្រតិបត្តិការដោយ Dual Inverter Compressor™ របស់ ក្រុមហ៊ុន LG Electronics។ បច្ចេកវិទ្យានេះត្រូវបានច្នៃប្រឌិតដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល ធានាឱ្យមានការត្រជាក់អតិបរមា ខណៈពេលដែលប្រើប្រាស់ថាមពលតិចជាងមុន ដោយកំណត់ស្តង់ដារថ្មីក្នុងឧស្សាហកម្ម។

វាផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់តាមរយៈកម្មវិធី LG ThinQ™។ លោកអ្នកអាចត្រួតពិនិត្យម៉ាស៊ីនត្រជាក់របស់អ្នកពីចម្ងាយ ដោយផ្តល់នូវភាពងាយស្រួល លឿន និងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងផលិតផលផ្សេងៗទៀតក្នុងពេលតែមួយ។ មិនតែប៉ុណ្ណោះលោកអ្នកអាចគ្រប់គ្រងស៊ីតុណ្ហភាពត្រជាក់នៃម៉ាស៊ីនត្រជាក់ LG របស់អ្នក គ្រប់ទីកន្លែង។

ការជ្រើសរើសម៉ាស៊ីនត្រជាក់ LG ជាការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដោយកាត់បន្ថយការប្រើប្រាស់ថាមពល អ្នកកំពុងរួមចំណែកក្នុងការបង្កើតផែនដីបៃតង និងលើកកម្ពស់ភាពចីរភាពបរិស្ថាន៕

ព័ត៌មានបន្ថែមអំពីម៉ាស៊ីនត្រជាក់ LG៖ https://www.ggear.com.kh/air-conditioners/home-air-cond/all-residential-air-conditioners/

អត្ថបទដែលអ្នកគួរអាន

ការិយាល័យ​ក​ណ្តា​ល

ទូរស័ព្ទ: (+855) 23 888 299
ម៉ោងបើក: Mon to Fri 8am-6pm
អាសយដ្ឋាន: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
ទូរសារ: (+855) 23 888 189
អ៊ីមែល: info@ggear.com.kh

Service Hotline

ទូរស័ព្ទ: (+855) 23 222 699
Mon to Sun 8am-8pm

សេវាអតិថិជន

ទូរស័ព្ទ: (+855) 23 888 199
ម៉ោងបើក: Mon to Sat 8am-12pm
អ៊ីមែល: service.pp@ggear.com.kh