ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀគ្រុប (GGear Group ) បានប្រារព្ធនូវពិធីបើកសម្ពោធសាខាថ្មីមួយទៀត គឺ LG BRANDSHOP សាខាខេត្តកំពង់ធំ ដែលមានអាសយដ្ឋាន ផ្ទះលេខ 5 ផ្លូវជាតិលេខ6A ភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ កម្មវិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី 22 ខែ តុលា ឆ្នាំ 2020 ដែលមានការចូលរួមក្រោមអធិបតីភាព ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនអ្នកទៀត ។
យើងបានដឹងច្បាស់ហើយថា ហាងទំនើប LG BRANDSHOP មានលក់នូវរាល់ឧបករណ៏អេឡិចត្រូនិច របស់ម៉ាក LG ទាំងអស់ដែលមានដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីនបោកសំលៀកបំពាក់ ឧបករណ៍បំពង សម្លេង និង ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជាផលិតផលទំនើប និង ពេញនិយមសមស្របទៅតាមតំរូវការដល់អតិថិជននាពេលសម័យថ្មី ។
វត្តមាន LG BRANDSHOP ក្នុងខេត្តកំពង់ធំនេះ គឺដោយសារតែយើងសម្លឹងពីភាពរីកចំរើននៅក្នុងតំបន់មានការរីកលូតលាល់យ៉ាងឆាប់រហ័ស ទើប យើងសម្រេចចិត្តពង្រីកសាខាបន្តែមរបស់ខ្លួនដើម្បីអោយមានភាពងាយស្រួល និងមានលក្ខណះទូលំទូលាយក៏ដូចជាការចង់ផ្ដល់ជូន សំរាប់អតិថិជនក្នុងការស្វែងរកផលិតផលគ្រឿងអេឡិចត្រូនិច LG ដែលល្អសមប្រកប ទាំងផាសុកភាព និង សុវតិ្តភាពក្នុងការប្រើប្រាស់ផងដែរ។
នាក្នុងឱកាសពិធីសម្ពោធ LG BRANDSHOP សាខាខេត្តកំពង់ធំលោក Sung Suk Kim អគ្គនាយកក្រុមហ៊ុន LG Electronic ប្រចាំប្រទេសកម្ពុជាក៏បានមានប្រសាសដែរថា « គោលដៅដ៏ចំបងរបស់ LG Brandshop គឺជាកន្លែងដែលផ្តល់នូវការលក់ ទំនិញដែលប្រកបដោយសុវត្ថិភាពមានភាពងាយស្រួលសម្រាប់អតិថិជនទាំងអស់ព្រមទាំងជាកន្លែងដែលអតិថិជនអាចទទួលបាននូវផលិតផលនិងសេវាកម្ម ទៅតាមកម្រិតដែលពួកគាត់ចង់បាន យើងក៏បាននឹងកំពុងបំពេញតួនាទីក្នុងការចែករំលែកការទទួលខុសត្រូវ របស់សង្គម (CSR) ក្នុងនាមជាម៉ាកសញ្ញាលេខ១ ដើម្បីជាការរួបរួមគ្នាជួយ អោយសង្គម » ។
បន្ទាប់មក លោក ឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ជីហ្គៀ (G Gear Group) បានមានប្រសាសន៍ផងដែរថា « LG BrandShop មានចំនួន 12 ទីតាំងទូទាំងប្រទេសដែលមាន 5 ទីតាំងនៅក្នុងរាជធានីភ្នំពេញ នឹង 7 ទីតាំងផ្សេងទៀតនៅក្នុងខេត្តមួយចំនួន ដូចជា ខេត្តសៀមរាប, ខេត្តបាត់ដំបង, ក្រុងព្រះសីហនុ, ខេត្តកំពង់ចាម, ខេត្តកណ្តាល, ខេត្តកំពត, និងខេត្តកំពង់ធំ ។ សាខា LG BrandShop ខេត្តកំពង់ធំនេះ ជាទីតាំងថ្មីនិងជាសាខាទី 12 របស់យើងនាពេលបច្ចុប្បន្ន។ លោកបានបន្តទៀតថា បើយោងតាមយុទ្ធសាស្រ្តរបស់ ក្រុមហ៊ុន GGear Group និង LG Electronics Cambodia យើងនឹងមានផែនការក្នុងការបន្ដបើកសាខា LG BrandShop អោយបានកាន់តែច្រើនបន្ថែមទៀត ហើយតាមគោលដៅដែលបានកំណត់ទុក យើងនឹងទៅអោយបានគ្រប់ 25 ខេត្តក្រុងក្នុងប្រទេសកម្ពុជា នៅក្នុងពេលដ៏ឆាប់ខាងមុននេះ » ។
ឆ្លៀតក្នុងឱកាសបើកសម្ពោធសាខាថ្មី នៅខេត្តកំពង់ធំនេះផងដែរ LG BRANDSHOP មានកម្មវិធីលក់បញ្ចុះតម្លៃ យ៉ាងពិសេសរហូតដល់ទៅ 25 % ការថែមជូនកាដូរភ្លាមៗជាច្រើនដោយឥតកំណត់ ព្រមទាំងមានកម្មវិធីលេងកម្សន្តជាច្រើនផ្សេងទៀតចាប់ផ្ដើមពីថ្ងៃទី 22 រហូតដល់ថ្ងៃទី 25 ខែតុលា ឆ្នាំ 2020 ។
អតិថិជនទាំងអស់គ្នាអាចអញ្ជើញមកទស្សនានៅការដាក់តាំងបង្ហាញផលិតផល និង ទទួលយកនៅបទពិសោធន៏ថ្មីៗ ព្រមទាំងប្រម៉ូសិនពិសេសពី LG BRANDSHOP សាខាខេត្តកំពង់ធំ ថ្មីនេះ ហើយយើងក៏បានមានក្រុមការងារដែលមានជំនាញច្បាល់លាល់ និងបទពិសោធន៏យូរឆ្នាំលើផលិតផលទាំងអស់ដែលអាចផ្តល់អោយអតិថិជនតាមការចង់បាននឹងដើម្បីបំពេញតំរូវការប្រើប្រាស់ក្នុងគេហដ្ឋាន ។
ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរសព្ទ 016 888 745