Thursday, August 8, 2024
399 មើល
បន្តអាននៅលើទូរស័ព្ទរបស់អ្នក

ហាងLG BrandShop បាននាំយកបទពិសោធន៍ថ្មីនៃបច្ចេកវិទ្យាម៉ាស៊ីនត្រជាក់ LG មកកាន់ទីផ្សារកម្ពុជា

ភ្នំពេញ ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៤_ហាង LG BrandShop ដែលជាអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប បាននាំយកម៉ាស៊ីនត្រជាក់ម៉ូដែលថ្មីពីរប្រភេទមកកាន់ទីផ្សារកម្ពុជាដើម្បីផ្តល់នូវបទពិសោធន៍ថ្មីសំរាប់អតិថិជនជាមួយនឹងបច្ចេកវិទ្យាជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន LG Electronics។ ​

​ម៉ាស៊ីនត្រជាក់​ជំនាន់​ចុងក្រោយនេះជាប្រភេទម៉ូដែល LG DUALCOOL ULTRA SMART និង LG DUALCOOL PRIME ដែលត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការចម្រុះរបស់អ្នកប្រើប្រាស់សម័យទំនើប ដោយផ្តល់ជូននូវការបញ្ចូលគ្នានៃបច្ចេកវិទ្យាទំនើប ប្រសិទ្ធភាពថាមពល និងការបន្សុតខ្យល់ដ៏ល្អឥតខ្ចោះ។

លក្ខណៈពិសេសនៃម៉ាស៊ីត្រជាក់ LG DUALCOOL ULTRA SMART និង LG DUALCOOL PRIME៖

១. 4G Plasmaster Ionizer++៖ បច្ចេកវិទ្យាកម្ចាត់បាក់តេរីបាន 99.99% ធានាបាននូវបរិយាកាសរស់នៅប្រកបដោយសុខុមាលភាព។

 

២. Snow Wash៖ ជាមុខងារលាងសម្អាតដោយស្វ័យប្រវត្តិ ជួយការពារការកកើតបាក់តេរី និងផ្សិតនៅលើម៉ាស៊ីនត្រជាក់ដែលធានានូវការបញ្ចេញខ្យល់បរិសុទ្ធ។

៣. តម្រងធូលីខ្នាតតូច (PM2.5 Filter): ចាប់យកភាគល្អិត និងលំអងធូលី និងជំរុញការផ្តល់ខ្យល់បរិសុទ្ធជាងមុន។

៤. ធន់នឹងអាកាសធាតុ៖ ធានាការដំណើរការប្រកបដោយប្រសិទ្ធភាព ទោះបីជាស្ថិតក្នុងលក្ខខណ្ឌអាកាសធាតុបែបណាក៏ដោយ។

ម៉ូដែលទាំងពីរប្រភេទនេះមាននៅក្នុងស្តុកនៃហាង LG BrandShop ចាប់ពី 1HP រហូតដល់ 2.5HP ដែលជាជម្រើសល្អបំផុតសំរាប់បន្ទប់តូច និងធំ។

ភាពខុសគ្នារវាងម៉ាស៊ីត្រជាក់ LG DUALCOOL ULTRA SMART និង LG DUALCOOL PRIME ដែលអ្នកគួរដឹង៖

ម៉ាស៊ីនត្រជាក់LG ម៉ូដែល DUALCOOL ULTRA SMART៖ ជាជម្រើសល្អបំផុតសម្រាប់អ្នកចូលចិត្តបច្ចេកវិទ្យា និងមានបន្ទប់ធំទូលាយ។ ម៉ូដែលនេះមានលក្ខណៈពិសេសដោយបានរួមបញ្ចូលបច្ចេកវិទ្យាផ្ទះឆ្លាតវៃកម្រិតខ្ពស់ និងប្រព័ន្ធបន្សុទ្ធខ្យល់ដែលមានប្រសិទ្ធភាពខ្ពស់ជាងមុន។ លោកអ្នកអាចគ្រប់គ្រងម៉ាស៊ីនត្រជាក់នេះជាមួយនឹងបច្ចេកវិទ្យា ThinQ របស់ LG ហើយលោកអ្នកក៏អាចប្រើប្រាស់វាដើម្បីគ្រប់គ្រងសម្ភារៈក្នុងផ្ទះផ្សេងទៀតតាមរយៈកម្មវិធីស្មាតហ្វូន ដែលអាចបញ្ជាដោយសំឡេងតាមរយៈ Google Assistant និង Alexa ផងដែរ។ ​

 

ដោយឡែកម៉ាស៊ីនត្រជាក់ LG DUALCOOL PRIME៖ ស័ក្តិសមសម្រាប់បន្ទប់តូចៗ និងអ្នកដែលកំពុងស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពតាមរយៈបច្ចេកវិទ្យាឆ្នាតវៃ និងសន្សំសំចៃថាមពល។ ម៉ូដែល PRIME ផ្តល់នូវមុខងារឆ្លាតវៃសំខាន់ៗ និងប្រសិទ្ធភាពខ្ពស់។ វារួមបញ្ចូលមុខងារឆ្លាតវៃដូចជាការបញ្ជាពីចម្ងាយតាមរយៈកម្មវិធីស្មាតហ្វូន និងរក្សាប្រសិទ្ធភាពថាមពលខ្ពស់ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាទប់ភ្លើង Dual Inverter Compressor របស់វា។

 

ម៉ូដែលទាំងនេះមានលក់នៅហាង LG BrandShops ទូទាំងប្រទេស និងហាងហាងលក់គ្រឿងអេឡិចត្រូនិចដែលជាដៃគូអាជីវកម្មរបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់តំភ្ជាប់នេះ៖ https://www.ggear.com.kh/km/air-conditioners/home-air-cond/inverter-air-conditioners/

អត្ថបទដែលអ្នកគួរអាន

ការិយាល័យ​ក​ណ្តា​ល

ទូរស័ព្ទ: (+855) 23 888 299
ម៉ោងបើក: Mon to Fri 8am-6pm
អាសយដ្ឋាន: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
ទូរសារ: (+855) 23 888 189
អ៊ីមែល: info@ggear.com.kh

Service Hotline

ទូរស័ព្ទ: (+855) 23 222 699
Mon to Sun 8am-8pm

សេវាអតិថិជន

ទូរស័ព្ទ: (+855) 23 888 199
ម៉ោងបើក: Mon to Sat 8am-12pm
អ៊ីមែល: service.pp@ggear.com.kh