ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀគ្រុប (GGear Group ) បានប្រារព្ធនូវពិធីបើកសម្ពោធសាខាថ្មីមួយទៀត គឺ LG BRANDSHOP សាខាទួលគោក ដែលមានអាសយដ្ឋាន ផ្ទះលេខ 41 ផ្លូវ 315 សង្កាត់បឹងកក់ 2 ខណ្ឌទួលគោគ រាជធានីភ្នំពេញ ។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី 23 ខែ កក្កដា ឆ្នាំ 2020 ដែលមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ជីហ្គៀគ្រុប ( GGear Group ) ក្រុមហ៊ុន LG Electronic ប្រចាំប្រទេស កម្ពុជា និង អ្នកសារពត៌មានជាច្រើនអ្នកផេ្សងទៀត។
ហាងទំនើប LG BRANDSHOP បានមានវត្ថមាននៅក្នុងប្រទេសកម្ពុជាក៏ដូចជារាជធានីភ្នំពេញ យើងតាំងពីឆ្នាំ 2012 មកម្លេះ ដោយសារការមើលឃើញពីភាពរីកចំរើននៅក្នុងប្រទេស ក៏ដូចជាការចង់ផ្ដល់ និង ពង្រីកសាខារបស់ខ្លួនដើម្បីអោយមានភាពងាយស្រួល និងមានលក្ខណះទូលំទូលាយសំរាប់ ការស្វែងរកផលិតផលគ្រឿងអេឡិចត្រូនិច LG សំរាប់អតិថិជនទាំងអស់គ្នា ទើបពេលនេះហាងទំនើប LG BRANDSHOP បានបើកបន្ថែមសាខាថ្មីរបស់ខ្លួនមួយទៀត គឺ LG BRANDSHOP សាខាទួលគោក ក្នុងរាជធានីភ្នំពេញ ។ សាខាទួលគោកនេះជាសមិទ្ធផលថ្មី និង ជាសាខាទី 11 ហើយបច្ចុប្បន្នហាងទំនើប LG BRANDSHOP ដោយយើងមានសាខាទី 5 ក្នុងរាជធានីភ្នំពេញ និង 6 សាខាតាមបណ្ដាខេត្តក្រុងមួយចំនួនដូចជា សាខាខេត្តកំពង់ចាម សាខាខេត្តសៀមរាប សាខា ខេត្តបាត់ដំបង សាខា ក្រុងព្រះសីហនុ សាខាក្រុង កំពត និង សាខា ក្រុងតាខ្មៅ ។
LG BRANDSHOP សាខាទួលគោក ថ្មីនេះគឺ មានដាក់តាំងបង្ហាញ និងមានលក់នូវរាល់ឧបករណ៏អេឡិចត្រូនិច របស់ម៉ាកLG ទាំងអស់ដែលមានដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីនបោកសំលៀកបំពាក់ ឧបករណ៍បំពង សម្លេង និង ឧបករណ៏ប្រើប្រាស់ក្នុងផ្ទះជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជាផលិតផលទំនើបៗ នឹងម៉ូដែលថ្មីៗ ចុងក្រោយគេបង្អស់របស់ LG ។
អតិថិជនទាំងអស់គ្នាអាចអញ្ជើញមកស្វែងរក និង ទទួលយកនៅបទពិសោធន៏ថ្មីៗ ដ៏អស្ចារ្យពីបច្ចេកវិទ្យាចុងក្រោយរបស់គ្រឿងអេឡិចត្រូនិច LG គ្រប់ប្រភេទទាំងអស់នៅហាង LG BRANDSHOP ថ្មីនេះ ហើយយើងក៏បានមានក្រុមការងារដែលមានជំនាញច្បាល់លាល់ និងបទពិសោធន៏យូឆ្នាំលើផលិតផលទាំងអស់ដែលអាចផ្តល់អោយអតិថិជនតាមការចង់បាននឹងដើម្បីបំពេញតំរូវការប្រើប្រាស់ក្នុងគេហដ្ឋាន ។
នាក្នុងឱកាសពិធីសម្ពោធ LG BRANDSHOP សាខាទួលគោក លោក Sung Suk Kim អគ្គនាយកក្រុមហ៊ុន LG Electronic ប្រចាំប្រទេសកម្ពុជាក៏បានមានប្រសាសដែរថា « ខ្ញុំពិតជារីករាយណាស់និងសូមប្រកាសនូវសមិទ្ធិផលថ្មីមួយទៀតនៅថ្ងៃនេះជាមួយនឹងការខិតខំរបស់យើងទាំងអស់គ្នា ។ នេះគឺជាហាង LG BRANDSHOP ទី 11 របស់យើង ដែលយើងបានបង្កើតនៅទូទាំងប្រទេសដើម្បីផ្តល់នូវផលិតផលនិងសេវាកម្មដ៏ល្អដល់អតិថិជនរបស់យើង។ គោលបំណងដែលយើងបើកហាង LG BRANDSHOP គឺដើម្បីផ្តល់ជូនដល់អតិថិជនទាំងអស់នូវតំបន់សុវត្ថិភាព និងភាពងាយស្រួលក្នុងការទិញផលិតផល LG ផ្តាច់មុខព្រមជាមួយផលិតផលដែលប្រកបដោយគុណភាព។ យើងក៏នឹងសូមសន្យាថានឹងបន្តបើកហាង LG BRANDSHOP បន្ថែមទៀតនាពេលខាងមុខនៅតាមបណ្តាខេត្តផ្សេងៗទៀត ទោះបីជាស្ថិតស្ថានភាព កូវីដក៏ដោយ។ ចក្ខុវិស័យរបស់យើងគឺធ្វើអោយជីវិតកាន់តែប្រសើរឡើងជាមួយអតិថិជនរបស់យើង » ។
បន្ទាប់មក លោក ឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ជីហ្គៀ (G Gear Group) បានមានប្រសាសន៍ផងដែរថា“ បញ្ហាសំខាន់ដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ គឺការរីករាលដាលនៃជំងឺ កូវីដ 19 ដែលជំងឺនេះពិតជាធ្វើអោយមានភាពប៉ះពាល់ជាសកល។ ដែលបច្ចុប្បន្ននេះយើងទាំងអស់គ្នា ក៏ដូចជាការបើដំណើរការអាជីវកម្មផ្សេងៗ ត្រូវសំរបខ្លួនទៅតាមសម័យកាលនៃការរីករាលដាលនៃជំងឺនេះ ដែលជាទូរទៅត្រូវបានគេហៅថា “ New Normal ” ។ ដោយហាងលក់គ្រឿងអេឡិចត្រូនិច LG BRANDSHOP គ្រប់សាខាទាំងអស់របស់យើង គឺបានប្រកាន់ភ្ជាប់ និង អនុវត្តវិធានការទប់ស្កាត់ និងការពារការចម្លងមេរោគ កូវីដ 19 នេះទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន។ ដែលយើងមានទាំងសុខភាពអនាម័យ និងការថែទាំទាំងសំរាប់ បុគ្គលិក ភ្ញៀវ និង ផលិតផលរបស់យើង ដើម្បីធានាបាននូវសុខភាពសុវត្ថិភាពសំរាប់ភ្ញៀវទាំងអស់ និង បុគ្គលិករបស់យើងផងដែល “ ។
ក្នុងឱកាសបើកសម្ពោធសាខាថ្មី សាខាទួលគោក នេះផងដែរ LG BRANDSHOP ធ្វើការលក់បញ្ចុះតម្លៃ យ៉ាងពិសេសរហូតដល់ទៅ 35 % ការថែមជូនការដូរភ្លាមៗ ជាច្រើនដោយឥតកំណត់ និង មានឱកាស ផ្សងសំណាងចាប់រង្វាន់ជាច្រើនសន្ធាប់សន្ធឹបថែមទៀតផង ។
កម្មវិធីពិសេសនេះ និងចាប់ផ្ដើមពីថ្ងៃទី 23 រហូតដល់ថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2020 នៅ LG BRANDSHOP សាខា ទួលគោកតែប៉ុណ្ណេះ ។
ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរសព្ទ 016 999 654