Monday, January 27, 2025
47 មើល
បន្តអាននៅលើទូរស័ព្ទរបស់អ្នក

ក្រុមហ៊ុន LG Electronics បានពង្រឹងជំនាញបច្ចេកទេសសម្រាប់ក្រុមជាងបច្ចេកទេសនៅកម្ពុជាដើម្បីលើកកម្ពស់ស្តង់ដារ និងពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាកម្មអេឡិចត្រូនិចដល់អតិថិជន

មជ្ឈមណ្ឌលសេវាកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប សហការជាមួយ ក្រុមហ៊ុន LG Electronics រៀបចំកម្មវិធីបណ្តុះបណ្តាលគ្រឿងបច្ចេកទេសសម្រាប់ក្រុមជាងបច្ចេកទេសកម្រិតខ្ពស់។ វគ្គនេះត្រូវបានបង្រៀនដោយ អ្នកបច្ចេកទេសនៃក្រុមហ៊ុន LG Electronics ដែលជាដៃគូយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប។

ក្រុមជាងបច្ចេកទេសនៃមជ្ឈមណ្ឌលសេវាកម្មនៃ ក្រុមហ៊ុន ជីហ្គៀ គ្រុប ៣០ នាក់ បានចូលរួម ក្នុងវគ្គនេះដោយបានសិក្សានូវជំនាញ និងចំណេះដឹងចុងក្រោយបំផុតនៃការពិនិត្យរកកំហូច ការជួសជុល និងដំឡើងគ្រឿងអេឡិចត្រូនិច LG។

កម្មវិធីនេះបានផ្ដោតលើការណែនាំបច្ចេកទេសថ្មីៗរបស់ LG និងការដោះស្រាយបញ្ហាថ្មីៗដែលអាចកើតមានឡើងសម្រាប់ផលិតផលម៉ាស៊ីនត្រជាក់ ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនបោកសម្រាប់ប្រើប្រាស់ក្នុងផ្ទះ និងសម្រាប់អាជីវកម្ម។

ជារៀងរាល់ឆ្នាំក្រុមជាងបច្ចេកទេសមជ្ឈមណ្ឌលសេវាកម្ម នៃក្រុមហ៊ុនជីហ្គៀ គ្រុបតែងតែពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមលើផលិតផលថ្មីៗ ដើម្បីផ្តល់ដំណោះស្រាយប្រកបដោយជំនាញវិជ្ជាជីវៈ និងផ្តល់ទំនុកចិត្តដល់អតិថិជន។

អត្ថបទដែលអ្នកគួរអាន

ការិយាល័យ​ក​ណ្តា​ល

ទូរស័ព្ទ: (+855) 23 888 299
ម៉ោងបើក: Mon to Fri 8am-6pm
អាសយដ្ឋាន: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
ទូរសារ: (+855) 23 888 189
អ៊ីមែល: info@ggear.com.kh

Service Hotline

ទូរស័ព្ទ: (+855) 23 222 699
Mon to Sun 8am-8pm

សេវាអតិថិជន

ទូរស័ព្ទ: (+855) 23 888 199
ម៉ោងបើក: Mon to Sat 8am-12pm
អ៊ីមែល: service.pp@ggear.com.kh