Friday, November 29, 2024
94 មើល
បន្តអាននៅលើទូរស័ព្ទរបស់អ្នក

បច្ចេកវិទ្យាទាំង ៥ នៃម៉ាស៊ីនបោកគក់ LG ស៊េរីថ្មីដែលអ្នកគួរដឹង និងចំណេញពីវា

ហាង LG BrandShop បានបង្ហាញម៉ាស៊ីនបោកគក់ស៊េរីថ្មី ដែលមានបច្ចេកវិទ្យាទំនើប ៥ ប្រភេទ ដែលអាចធ្វើឱ្យការបោកគក់កាន់តែងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់សម្រាប់គ្រួសារសម័យថ្មី។

ម៉ាស៊ីនបោកគក់ទ្វារពីលើដែលកំពុងដាក់លក់នៅហាង LG BrandShop មានពីរទំហំខ្នាតគឺទំហំ 23 គីឡូ និង 25គីឡូ​ ម៉ូដែលទាងពីរនឹងជាដំណោះស្រាយសម្រាប់ក្រុមគ្រួសារដែលមានតម្រូវការបោកគក់ច្រើន​ ឬម្ចាស់អាជីវកម្មនានាដែលមានតម្រូវការលើផលិតផលដែលមានភាពឆ្លាតវៃ ងាយស្រួល សន្សំសំចៃ និងធន់។

ខាងក្រោមនេះជាបច្ចេកវិទ្យាដែលបានបំពាក់លើម៉ូដែលថ្មី TV2725SV9J (25KG) និងTV2723SV9J (23KG)៖

បច្ចេកវិទ្យា AIDD មានសមត្ថភាពក្នុងការសម្រួលប្រតិបត្តិការបោកគក់ដោយប្រមូល និងវាយតម្លៃទំងន់ និងប្រភេទសាច់ក្រណាត់ នៃសម្លៀកបំពាក់ ដោយជ្រើសរើសចលនាបោកគក់ដោយស្វ័យប្រវត្តិ ដើម្បីជំរុញដល់ការបោកគក់កាន់តែល្អ និងថែរក្សាសាច់ក្រណាត់ដល់ 24%

ផ្ទាំងបញ្ជាចុច LCD Display បានធ្វើឱ្យការប្រើប្រាស់កាន់តែងាយស្រួលសម្រាប់ការជ្រើសរើសមុខងារណាមួយ នៅលើអេក្រង់ LCD ដែលមានភាពទំនើបខ្ពស់។

TurboWash3D™ ធ្វើឱ្យការបោកសម្លៀកបំពាក់កាន់តែមានប្រសិទ្ធភាព និងឆាប់រហ័សក្នុងរយៈពេលត្រឹមតែ 30 នាទី។ ជាមួយគ្នានេះបច្ចេកវិទ្យា LG Steam™ មានសមត្ថភាពបំបាត់ស្នាមប្រឡាក់ កាត់បន្ថយស្នាមជ្រីវជ្រួញនិងបញ្ហាប្រតិកម្មអាឡែហ្សី ដូចជាធូលី ដីដែលអាចបង្កឱ្យមានកន្ទួលរមាស់ ។

មិនត្រឹមតែប៉ុណ្ណោះម៉ាស៊ីនបោកគក់ទាំងពីរប្រភេទក៏អាចភ្ជាប់ជាមួយកម្មវិធី LG ThinQ™ ដើម្បីគ្រប់គ្រង និងបញ្ជាបានពីចម្ងាយ ធ្វើឱ្យការត្រួតពិនិត្យការប្រើប្រាស់ថាមពលកាន់តែងាយស្រួល។

ម៉ាស៊ីនបោកគក់ LG ស៊េរីថ្មីនេះ ក្លាយជាដំណោះស្រាយសម្រាប់ស្ត្រីមេផ្ទះសម័យថ្មី ដើម្បីលើកកម្ពស់ការរស់នៅប្រចាំថ្ងៃ កាន់តែងាយស្រួល។ ម៉ាស៊ីនបោកគក់ LG នឹងធ្វើឱ្យការរស់នៅប្រចាំថ្ងៃកាន់តែមានភាពងាយស្រួល និងប្រសើរឡើង៕

តំណភ្ជាប់ទៅកាន់ម៉ាស៊ីនបោកគក់ LG៖ https://www.ggear.com.kh/appliances/washing-machines/top-loader-washing-machines/

អត្ថបទដែលអ្នកគួរអាន

ការិយាល័យ​ក​ណ្តា​ល

ទូរស័ព្ទ: (+855) 23 888 299
ម៉ោងបើក: Mon to Fri 8am-6pm
អាសយដ្ឋាន: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
ទូរសារ: (+855) 23 888 189
អ៊ីមែល: info@ggear.com.kh

Service Hotline

ទូរស័ព្ទ: (+855) 23 222 699
Mon to Sun 8am-8pm

សេវាអតិថិជន

ទូរស័ព្ទ: (+855) 23 888 199
ម៉ោងបើក: Mon to Sat 8am-12pm
អ៊ីមែល: service.pp@ggear.com.kh