ក្រុមហ៊ុន ជីហ្គៀ គ្រុប បាននាំចូល LG Monitor សំរាប់លេងហ្គេមប្រភេទ UltraGearTM មកកាន់ទីផ្សារកម្ពុជា នឹងកំពុងចែកចាយនៅគ្រប់ហាង LG BrandShop និងហាងដៃគូអាជីវកម្មលក់រាយនៅតាមបណ្តាខេត្តក្រុងទាំងអស់។
UltraGear™ គឺជាអេក្រង់ហ្គេមរចនាឡើងត្រជាក់ភ្នែក កំលាំងខ្លាំង បច្ចេកវិទ្យាអេក្រង់ចុងក្រោយបំផុត និងអាចតភ្ជាប់ជាមួយមុខងារនៃការលេងហ្គេមច្រើនប្រភេទ ដំណើរការខ្ពស់ ដែលបានផ្តល់បន្ថែមនូវភាពរីករាយសម្រាប់អ្នកលេងហ្គេមគ្រប់កាលៈទេសៈ។
Monitor ប្រភេទ UltraGear™ ថ្មីដែលកំពុងចែកចាយនៅក្នុងទីផ្សារកម្ពុជានាំចូលដោយក្រុមហ៊ុន ជីហ្គៀ គ្រុប មានម៉ូដែល 27GN650 32GN650 និងម៉ូដែល 32GP850។
សំរាប់ផ្ទាំងLG Monitor ម៉ូដែល 27GN650-B មានទំហំអេក្រង់ 27 អ៊ីញ បង្ហាញកម្រិតរូបភាព Full HD (1920 x 1080) IPS Display និងគាំទ្រ HDR10 ជាមួយកម្រិតពណ៌ sRGB 99% ដែលជាពណ៌ស្តង់ដារបស់ពណ៌ ក្រហម បៃតង ខៀវ មិនតែប៉ុណ្ណោះវាបានអនុញ្ញាតឱ្យមើលឃើញជាក់ស្តែងជាមួយនឹងពណ៌សម្បូរបែប ដែលជួយអ្នកលេងហ្គេមមើលឃើញពណ៌ដ៏អស្ចារ្យ និងល្បឿនចលនាអេក្រង់រត់រហូតដល់ 144Hz ធ្វើឱ្យរូបភាពបង្ហាញយ៉ាងរលូន។
ម៉ូដែល 32GN650-B ជា Monitor មានទំហំអេក្រង់ 31,5 អ៊ីញ បង្ហាញកម្រិតរូបភាព 2K QHD (2560 x 1440) និងគាំទ្រ HDR10 ជាមួយកម្រិតពណ៌ sRGB 95% ដែលជួយអ្នកលេងហ្គេមមើលឃើញពណ៌ដ៏អស្ចារ្យ និងល្បឿនចលនាអេក្រង់រត់រហូតដល់ 165Hz ធ្វើឱ្យរូបភាពបង្ហាញយ៉ាងរលូន។
ដោយឡែក 32GP850-B មានទំហំអេក្រង់ 31,5 អ៊ីញបង្ហាញកម្រិតរូបភាព 2K QHD (2560 x 1440) Nano IPSTM និងគាំទ្រ HDR10 ជាមួយការបង្ហាញពណ៌ធំទូលាយនៃ DCI-P3 98% វាមានសមត្ថភាពបង្ហាញពណ៌កាន់តែប្រសើរជាងប្រភេទ sRGBទូទៅ ដែលជួយអ្នកលេងហ្គេមមើលឃើញពណ៌ដ៏អស្ចារ្យ និងល្បឿនចលនាអេក្រង់រត់រហូតដល់ 165Hz/180Hz ធ្វើឱ្យរូបភាពបង្ហាញយ៉ាងរលូន អ្នកលេងហ្គេមអាចឆ្លើយតបយ៉ាងរហ័សទៅកាន់គូប្រកួតប្រជែង និងតម្រង់គោលដៅយ៉ាងងាយស្រួល។
LG UltraGearTM ទាំងបីម៉ូដែល 27GN650 32GN650 32GP850 គឺជាម៉ូនីទ័រដែលមានភ្ជាប់មកជាមួយ G-SYNC® ដែលត្រូវបានសាកល្បងដោយ NVIDIA នឹងបច្ចេកវិជ្ជា FreeSyncTM Premium ដែលកាត់បន្ថយការជាប់គាំង រឺទាក់ចលនារូបភាពសម្រាប់បទពិសោធន៍លេងហ្គេម ដែលផ្តល់នូវចលនារលូន ជាមួយគុណភាពបង្ហាញខ្ពស់។
ម៉ូនីទ័រទាំងបីម៉ូដែលនេះ មានការរចនារូបរាងទាន់សម័យ ឡូយ និងទាក់ទាញ និងអាចបង្វិលអេក្រង់ក្នុងការប្រើប្រាស់ ជាលក្ខណៈអេក្រង់ផ្តេក រឺបញ្ឈរទៅតាមតម្រូវការ ដើម្បីបង្កើនបទពិសោធន៍លេងហ្គេមរបស់អ្នក។
ប្រភេទMonitor របស់ក្រុមហ៊ុន LG Elelectronics ទាំងអស់នេះមិនត្រឹមតែផ្តោតសំខាន់លើការលេងហ្គេមនោះទេ ប៉ុន្តែយើងអាចប្រើប្រាស់សំរាប់ការងារការិយាល័យ កាត់វីដេអូ និងការរចនារូបភាពបានផងដែរ ព្រោះការច្នៃប្រឌិតអេក្រង់ និងមុខងាររបស់វាសម្រប ទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់ និង មានភាពបទបែនច្រើន៕
ប្រភព៖ LG Newsroom
រក្សាសិទ្ធិ©ដោយ៖ GGEAR Group