Friday, February 14, 2025
1147 មើល
បន្តអាននៅលើទូរស័ព្ទរបស់អ្នក

អស់បារម្ភបញ្ហាខ្យល់ពុល ឬកខ្វក់! ម៉ាស៊ីនត្រជាក់ LG មានតម្រងកម្ចាត់ធូលី ឬភាគល្អិតតូចរហូតដល់ PM 2.5

ក្រុមហ៊ុន LG  Electronics កំពុងបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធានាសុខភាព និងសុខុមាលភាពរបស់អ្នកប្រើប្រាស់ ជាមួយនឹងតម្រងចម្រោះធូលីដី និងភាគល្អិតតូចៗ ដែលបានបំពាក់លើ ម៉ាស៊ីនត្រជាក់ ហើយវាមានប្រសិទ្ធភាពក្នុងការចាប់យកភាគល្អិតតូចៗរហូតដល់ PM 2.5 (មីក្រូម៉ែត្រ)។

បច្ចេកវិទ្យានេះមានបំពាក់នៅលើប្រភេទម៉ាស៊ីនត្រជាក់ LG  ស៊េរី DUALCOOL ។ វានឹងពង្រឹងគុណភាពខ្យល់ក្នុងផ្ទះ ធ្វើឱ្យផ្ទះក្លាយជាកន្លែងរស់នៅប្រកបដោយសុវត្ថិភាព និងផាសុកភាពជាងមុន។

តម្រង LG  Filter PM 2.5  គឺជាប្រភេទតម្រងចម្រោះធូលីក្នុងខ្យល់ដែលត្រូវបានរចនាឡើងដើម្បីចាប់យកភាគល្អិត (PM) តូចរហូតដល់ 2.5 មីក្រូម៉ែត្រដូចជាភាគល្អិត លំអង ធូលី និងសារធាតុបំពុលផ្សេងៗ។ តម្រងនេះត្រូវបានបំពាក់នៅក្នុងម៉ាស៊ីនបន្សុទ្ធខ្យល់ និងម៉ាស៊ីនត្រជាក់ LG  ដើម្បីបង្កើនគុណភាពខ្យល់ក្នុងផ្ទះឱ្យបរិសុទ្ធ និងផ្តល់ផាសុកភាព។ ​

ម៉ាស៊ីនត្រជាក់ LG DUALCOOL ដែលបំពាក់ដោយ Pre-Filter អាចកម្ចាត់ភាគល្អិតធូលី រីឯ Fine Dust Filterអាចចាប់យកភាគល្អិត PM 2.5 ដែលជាសារធាតុបំពុលតូចៗដែលអាចជ្រាបចូលជ្រៅទៅក្នុងសួត និងបង្កបញ្ហាសុខភាពធ្ងន់ធ្ងរ។ តាមរយៈការច្រោះភាគល្អិតទាំងនេះ ម៉ាស៊ីនត្រជាក់ស៊េរី LG DUALCOOL នឹងធានាថាខ្យល់ដកដង្ហើមបរិសុទ្ធ និងមានផាកសុកភាពជាងមុន។

សម្រាប់គ្រួសារដែលមានកុមារ មនុស្សចាស់ ឬអ្នកដែលមានបញ្ហាផ្លូវដង្ហើម ប្រព័ន្ធចម្រោះកម្រិតខ្ពស់នេះអាចជួយសម្អាតខ្យល់កខ្វក់ដោយស្វ័យប្រវត្តិ បង្កើនអត្ថប្រយោជន៍សុខភាពបន្ថែមទៀត ដោយការពារការប្រមូលផ្តុំនៃមេរោគ និងសារធាតុអាឡែហ្សីដែលបង្កគ្រោះថ្នាក់សមាជិកនៅក្នុងផ្ទះ។

មិនតែប៉ុណ្ណោះ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន LG ចំពោះនិរន្តរភាព និងប្រសិទ្ធភាពថាមពលសម្រាប់ស៊េរី DUALCOOL ធ្វើឱ្យខ្យល់ក្នុងផ្ទះ ត្រជាក់លឿន សន្សំសំចៃថាមពល កាត់បន្ថយការចំណាយលើអគ្គិសនី។

ឥឡូវនេះលោកអ្នកអស់បារម្ភបញ្ហាសុខភាព ដែលបង្កឡើងដោយបាតេរីនៅក្នុងខ្យល់ ឬខ្យល់ពុលកម្រិត PM 2.5 ទៀតហើយ ព្រោះម៉ាស៊ីនត្រជាក់ LG នឹងធ្វើឱ្យគ្រួសារអ្នកនូវផាសុកភាពជានិច្ច៕​

លំអិតអំពីម៉ាស៊ីនត្រជាក់ LG៖ https://www.ggear.com.kh/air-conditioners/home-air-cond/all-residential-air-conditioners/

អត្ថបទដែលអ្នកគួរអាន

ការិយាល័យ​ក​ណ្តា​ល

ទូរស័ព្ទ: (+855) 23 888 299
ម៉ោងបើក: Mon to Fri 8am-6pm
អាសយដ្ឋាន: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
ទូរសារ: (+855) 23 888 189
អ៊ីមែល: info@ggear.com.kh

Service Hotline

ទូរស័ព្ទ: (+855) 23 222 699
Mon to Sun 8am-8pm

សេវាអតិថិជន

ទូរស័ព្ទ: (+855) 23 888 199
ម៉ោងបើក: Mon to Sat 8am-12pm
អ៊ីមែល: service.pp@ggear.com.kh