រដូវកាល FIFA World Cup បានត្រឡប់មកវិញហើយ តើអ្នកបានត្រៀមខ្លួន ឬនៅសំរាប់ទស្សនាការប្រកួតកីឡាបាល់ទាត់លំដាប់ពិភពលោកនេះ? ការប្រកួតកីឡាបាល់ទាត់ World Cup លើកទី២២ នេះកំពុងដំណើរការនៅប្រទេសកាតា ចាប់តាំងពីថ្ងៃទី ២០ ខែវិច្ឆិកា រហូតដល់ ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២២។ នេះគឺជាលើកទីមួយហើយដែលប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាបានធ្វើជាម្ចាស់ផ្ទះ សំរាប់ការ ប្រកួតលើកនេះ។
សំរាប់ការប្រកួតនៅឆ្នាំនេះត្រូវបានគេរំពឹងថា មានអ្នកទស្សនារហូតដល់ទៅ ១.៥លាននាក់ ដែលពួកគេ នឹងធ្វើដំណើរទៅទស្សនាផ្ទាល់នៅកីឡដ្ឋាន Al Bayt ប្រទេសកាតា ប៉ុន្តែបើតាមការចុះផ្សាយរបស់FIFA បានឱ្យដឹងថាសំបុត្រចូលរួមទស្សនាការប្រកួតបាល់ទាត់ពិភពលោក (world cup) ប្រមាណជាង២.៩ លាន ត្រូវបានលក់អស់ បើទោះជាវាមានតម្លៃក៏ដោយ។
ក្រៅពីការលក់សំបុត្រឱ្យចូលទស្សនាការប្រកួតផ្ទាល់ FIFA world Cup ក៏មានការផ្សាយបន្តផ្ទាល់ទៅកាន់ប៉ុស្តិ៍ទូរទស្សន៍ និងបណ្តាញសង្គមជាច្រើនផងដែរ។ ដើម្បីអាចទស្សនាការប្រកួតកីឡាបាល់ទាត់ នេះបានច្បាស់ត្រជាក់ភ្នែកដូចបានចូលទស្សនានៅក្នុងកីឡដ្ឋាន LG Electronics បានផលិតទូរទស្សន៍ ឆ្លាតវៃជាច្រើនប្រភេទ ច្រើនទំហំ និងអាចប្រើសំរាប់ផ្សាយបន្តផ្ទាល់ (Live Stream) រាល់ការប្រកួតបាល់ទាត់បានថែមទៀតផង។
2.LG TV NanoCell របស់ក្រុមហ៊ុន LG Electronics បានបំពាក់បច្ចេកវិទ្យាថ្មីលើបន្ទះអេក្រង់របស់វា ដែលមានលក្ខណៈពិសេសដូចជា ផ្តល់នូវគុណភាពរូបភាព រស់រវើក ពណ៌ភ្លឺត្រឹមត្រូវនាំឱ្យរូបភាពច្បាស់ និងលម្អិត។ អេក្រង់មាន មុំធំទូលាយអាចមើលរហូតដល់ 178 ដឺក្រេ។
LG NanoCell TV ជាទូរទស្សន៍ស័ក្តិសមនឹងការទស្សនាទាំងភាពយន្ត កីឡា និងការលេងហ្គេម។ ទូរទស្សន៍ប្រភេទនេះមានកម្រិតស្តង់ដារនៅក្នុងគុណភាពរូបភាព (LED) និងមានបច្ចេកវិទ្យា Nano Color ដែលនាំមកនូវពណ៌ដូចធម្មជាតិ ខណៈពេលដែល Nano Accuracy ផ្តល់នូវពណ៌ច្បាស់ជាងមុន និងមុំធំទូលាយជាងមុន។ ប្រព័ន្ធ AI ចុងក្រោយបង្អស់ដែលបំពាក់នៅលើទូរទស្សន៍ LG NanoCell TV ជួយឱ្យរូបភាព សំឡេង កាន់តែច្បាស់ល្អ។ កម្រិត 4K ផ្តល់នូវរូបភាពលម្អិត ពណ៌ដូចធម្មជាតិ និងពន្លឺដែលមានតុល្យភាព។
បច្ចេកវិទ្យា TruMotion ជួយកាត់បន្ថយភាពព្រិលនៅលើអេក្រង់ និងផ្តល់សកម្មភាពរហ័សពិសេសសំរាប់ការទស្សនាភាពយន្ត និងកីឡា។ Filmmaker Mode™ ប្រព័ន្ធកំណត់ពន្លឺ និងពណ៌ជួយការពារផលប៉ះពាល់ដល់ភ្នែក។ Sports Alert ជាប្រព័ន្ធកំណត់គូកីឡា និងផ្តល់ដំណឹងរាល់ពេលវេលានៃការប្រកួតរបស់គូនីមួយៗ។
3.LG TV Ultra HD ជាប្រភេទទូរទស្សន៍ 4K ផ្តល់នូវគុណភាពរូបភាពច្បាស់ជាងទូរទស្សន៍HD 4 ដងផ្តល់នូវបទពិសោធន៍ថ្មីច្បាស់ ផ្ទៃអេក្រង់ទូរទស្សន៍កាន់តែធំ រឹងមាំ និងពណ៌ដូចធម្មជាតិ។ ទូរទស្សន៍ម៉ូដែលនេះមានការវិវត្តន៍ថ្មីលើសំឡេង មានរូបភាពរស់រវើក ការរចនាឡើងបានបង្កើនបទពិសោធន៍សំរាប់អ្នកទស្សនា និងផ្តល់ជូននូវមុខងារច្នៃប្រឌិត និងទំនើបៗជាច្រើន។
4K UHD៖ ជាមួយនឹងទូរទស្សន៍ 4K UHD អ្នកអាចរីករាយជាមួយភាពយន្ត និងការកីឡាផ្សាយផ្ទាល់ជាមួយនឹងកម្រិតរូបច្បាស់ធំជាងទូរទស្សន៍ Full HD រហូតដល់ទៅបួនដង ទោះបីជាអង្គុយ ជិតអេក្រង់ទូរទស្សន៍ក៏ផ្ទៃនៃរូបភាពមិនបែកព្រោះទូរទស្សនេះមានភីកសែលរហូតដល់ទៅប្រាំបីលានឯនោះ។
ទូរទស្សន៍ Ultra HD បានអភិវឌ្ឍន៍ប្រព័ន្ធ HDR 10 ដែលបង្កើនកម្រិតរូបភាព និងពណ៌កាន់ស្អាត និងលម្អិតបន្ថែមទៀតនៅលើស្រមោលរូបភាព។
សំរាប់ព័ត៌មានលំអិតអំពីទូរទស្សន៍ LG៖ https://www.ggear.com.kh/tv-audio-video/tvs/
រក្សាសិទ្ធិដោយ©ក្រុមហ៊ុនជីហ្គៀគ្រុប