ហាងទំនើប LG BrandShop Cambodia
ម៉ាស៊ីនបង្ហាប់ Inverter Linear Compressor របស់ក្រុមហ៊ុន LG បានធ្វើដំណើរការនៃទូទឹកកក ដោយផ្តល់នូវការសន្សំថាមពលរហូតដល់ 32% ភាពធន់ខ្ពស់បំផុត និងការគ្រប់គ្រងសីតុណ្ហភាពល្អបំផុត ដើម្បីរក្សាអាហារឱ្យស្រស់បានយូរ។
ជាមួយនឹងការគោះពីរយ៉ាងរហ័សនៅលើបន្ទះកញ្ចក់ដ៏រលោង សូមមើលខាងក្នុង និងពិនិត្យមើលរបស់របរប្រចាំថ្ងៃរបស់អ្នក អាហារសម្រន់ និងភេសជ្ជៈដែលអ្នកចូលចិត្តដោយមិនចាំបាច់បើកទ្វារ ការពារខ្យល់ត្រជាក់មិនឱ្យហូរចេញ និងរក្សាអាហារឱ្យស្រស់បានយូរ។
កន្លែងងាយស្រួលប្រើប្រាស់ អ្នកអាចយករបស់របរ ឬភេស្ចជៈបានញឹកញាប់ដូចជាទឹកដោះគោ ឈីស និងអាហារសម្រន់ ដោយមិនចាំបាច់បើកទ្វារពេញ ដោយកាត់បន្ថយបរិមាណខ្យល់ត្រជាក់ហូរចេញ។
មុខងារ UV Nano សម្អាតខាងក្នុងក្បាលទឹកដោយស្វ័យប្រវត្តិរយៈពេល 10 នាទីរៀងរាល់ម៉ោង ឬអាចដំណើរការដោយដៃ។
តម្រងខ្យល់ឆ្លាតវៃមិនត្រឹមតែអាចកម្ចាត់បាក់តេរីបានរហូតដល់ 99.999% ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយក្លិនមិនល្អនៅក្នុងទូទឹកកកផងដែរ។ លើសពីនេះ អ្នកអាចរក្សាមុខម្ហូបរបស់អ្នកឱ្យនៅស្រស់ក្នុងស្ថានភាពស្អាតជាងមុន។
រន្ធបញ្ចេញខ្យល់ដែលមាននៅផ្នែកខាងមុខទូរទឹកកកជួយរក្សាសីតុណ្ហភាព ដើម្បីរក្សាអាហាររបស់អ្នកឱ្យនៅស្រស់។
ជាមួយនឹង ThinQ™ អ្នកអាចគ្រប់គ្រង និងត្រួតពិនិត្យទូទឹកកករបស់អ្នកដោយទូរសព្ទឆ្លាតវៃរបស់អ្នក ទោះបីជាអ្នកមិននៅផ្ទះក៏ដោយ។ កំណត់សីតុណ្ហភាពទូទឹកកកយ៉ាងងាយស្រួល គ្រប់គ្រង HygieneFRESH+™ និងត្រួតពិនិត្យទូទឹកកករបស់អ្នកនៅលើទូរសព្ទឆ្លាតរបស់អ្នក។