ហាងទំនើប LG BrandShop Cambodia
ដោយផ្អែកលើទិន្នន័យដ៏ធំនៃបទពិសោធន៍បោកគក់ AI DD™ គឺបានផ្តល់នូវចលនាបោកគក់ដែលល្អបំផុតសម្រាប់ការថែទាំគុណភាពសាច់ក្រណាត់របស់លោកអ្នក។
AI DD™ មិនត្រឹមតែដឹងពីទម្ងន់របស់សម្លៀកបំពាក់នោះទេ ប៉ុន្តែថែមទាំងដឹងពី ភាពទន់ រឹប្រភេទនៃសាច់ក្រណាត់ ហើយវានិងជ្រើសរើសចលនាបោកគក់ដ៏ប្រសើរសម្រាប់សាច់ក្រណាត់ដោយខ្លួនវាផ្ទាល់
ជាមួយនឹង TurboWash™360˚ ការបោកគក់របស់អ្នកអាចធ្វើបានយ៉ាងរហ័សក្នុងរយៈពេលត្រឹមតែ 39 នាទី ជាមួយនឹងការការពារក្រណាត់បន្ថែមទៀត។ ដោយ4ទិសដៅនៃក្បាលម៉ាស៊ីនបញ្ចេញទឹក 3D ដែលទៅដល់គ្រប់ជ្រុងនៃការបោកគក់របស់អ្នក។
កាន់តែចំណេញពេលវេលាក្នុងការបោកគក់ ការប៉ះទង្កិចសម្លៀកបំពាក់កាន់តែតិច សន្សំសំចៃថាមពលអគ្គិសនីកាន់ខ្ពស់។
បច្ចេកវិទ្យា LG Steam+™ កម្ចាត់អាឡែហ្សុីបានរហូតដល់ 99.9% ដូចជាធូលីដីដែលអាចបង្កឱ្យមានអាឡែហ្សុី ឬបញ្ហាផ្លូវដង្ហើម ជាមួយការកាត់បន្ថយស្នាមជ្រួញរហូតដល់ 30%។
ស្នាមជ្រីវជ្រួញនៅលើសម្លៀកបំពាក់ដែលកើតឡើងក្នុងអំឡុងពេលបង្វិលពូតត្រូវបានកាត់បន្ថយនៅពេលអ្នកជ្រើសរើសមុខងារកាត់បន្ថយស្នាមជ្រួញ។
ជាមួយនឹងការបោកគគ់ដោយប្រើមុខងារ Steam វាអាចកម្ចាត់អាលែហ្សីបាន 99.9%*។
ទទួលបានទំហំធុងបោកគក់ធំជាងមុន ដែលនៅក្នុងទំហំរូបរាងដូចគ្នា។
បង្កើនភាពធន់ផ្នែកខាងក្រៅជាមួយនឹងទ្វារកញ្ចក់ដែលត្រៀមរួចជាស្រេចដើម្បីរក្សាភាពស្អាតនៃធុងបោកគក់ឱ្យកាន់តែប្រសើរឡើងជាមួយនឹងធុងខាងក្នុងដែលធ្វើពីដែកអ៊ីណុក
ការបង្ហាញពីដំណើរការបោកគក់កាន់តែច្បាស់ ជាមួយនិងកងបង្វិលស្រោបដោយលោហៈនិងបង្កើនទំហំជាងមុន
បូកបន្ថែម TWINWash™ Mini ដើម្បីការរស់នៅបែបទាន់សម័យ និងជាគ្រឿងសង្ហារឹមលម្អរក្នុងផ្ទះដែលអ្នកត្រូវការ។ លើសពីនេះ វាថែមទាំងចំណេញពេលវេលា និងថវិកា ក្នុងជីវិតដ៏មមាញឹករបស់អ្នក។
ជាមួយនឹងបច្ចេកវិទ្យា ThinQ™ ធ្វើអោយម៉ាស៊ីនបោកគក់របស់លោកអ្នកកាន់តែមានភាពឆ្លាតវៃជាងមុន សម្រាប់ការបញ្ជាដំណើរការបោកគក់ពីចម្ងាយ និងទាញយកកម្មវិធីបោកគក់បន្ថែម។ ងាយស្រួលក្នុងការប្រើប្រាស់ជាមួយវា ដោយគ្រាន់តែភ្ជាប់ជាមួយនិង Wi-Fi។