LG BrandShop Cambodia
ប្រព័ន្ធ Inverter គឺជាបច្ចេកវិជ្ជាមួយដែលជួយសន្សំសំចៃថាមពល ដោយមានការគ្រប់គ្រងដំណើរការបានប្រសើរជាងមុន ជួយបង្កើនប្រសិទ្ធភាពម៉ូទ័រ និងប្រើប្រាស់បានយូរជាងមុន
ចលនាបោកគក់ 3ប្រភេទ ផ្សេងៗគ្នាដែលត្រូវបានគ្រប់គ្រងដោយ Smart Inverter ជួយបង្កើនប្រសិទ្ធភាពការបោកគក់
បង្កើនប្រសិទ្ធភាពនៃការបោកគក់ និងកម្ចាត់ស្នាមប្រឡាក់ជាមួយនឹងកម្លាំងទឹកខ្លាំងបណ្តាលមកពីការបង្វិលបញ្ច្រាសរវាងផ្ទៃធុង និងបាតធុង
Punch + ស្លាបបង្វិល 3 បង្កើតរលកទឹកដែលជួយឱ្យសម្លៀកបំពាក់ផ្លាស់ទីចេញពីគ្នាពីទៅក្រោម បង្កើនប្រសិទ្ធភាពបោកគក់។
Auto Pre Wash គឺជាវិធីងាយស្រួលក្នុងការកម្ចាត់ស្នាមប្រឡាក់ជ្រៅនៅក្នុងក្រណាត់ដោយធ្វើការត្រាំសម្លៀកបំពាក់8នាទីមុនបោកគក់
កាន់តែស្អាត ដោយគ្មានកំណកសាប៊ូ ជាមួយនឹងទឹកបាញ់ពីចំហៀង ជម្រះសារធាតុសាប៊ូបានយ៉ាងល្អនៅក្នុងទឹក ដើម្បីកាត់បន្ថយសំណល់ម្សៅសាប៊ូនៅក្នុងសាច់ក្រណាត់។
ប្រព័ន្ធ BMC ក្រៅពីជួយការពារម៉ូទ័រក៏ជួយកាត់បន្ថយសំឡេងរំខាននិងកាត់បន្ថយរំញ័រពេលម៉ាស៊ីនកំពុងដំណើរការដែលយើងធានាម៉ូទ័ររយៈពេល១០ឆ្នាំ
ប្រសិនបើមានបញ្ហាកើតឡើងនៅពេលកំពុងប្រើ អ្នកអាចប្រើកម្មវិធីនេះ ឬទូរស័ព្ទទៅមជ្ឈមណ្ឌលសេវាកម្ម LG ដើម្បីប្រាប់បញ្ហាដែលកើតឡើង ចំណេញពេលវេលា ងាយស្រួល និងមិនបាច់ ត្រូវរង់ចាំអ្នកបច្ចេកទេសមកពិនិត្យដល់ផ្ទះ
ការរចនាបែបទំនើប និងធន់រឹងមាំ កាន់តែងាយស្រួលប្រើ