Saturday, March 27, 2021
310 Views
Continue read on your phone

ក្រុមហ៊ុន ជីហ្គៀ គ្រុប ( GGEAR GROUP) បានដឹកនាំក្រុមការងារចុះជួយកែលំអរ មន្ទីពេទ្យស្រ្តីនរគទេព

លោក ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុប ( GGEAR GROUP) បានដឹកនាំក្រុមការងារចុះជួយកែលំអរ មន្ទីពេទ្យស្រ្តីនរគទេព ជាមួយសមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ (TYDA) សម្រាប់ប្រើប្រាស់ជាមូលដ្ឋានសុខាភិបាលត្រៀមក្នុងការពិនិត្យ និង ព្យាបាលជំងឺកូវីដ-១៩ ។ ស្របពេលនោះផងដែល​ក្រុមហ៊ុន ជីហ្គៀ គ្រុប បានរៀបចំតម្លើងជណ្តើរយន្តថ្មីមួយ និង ជួលជុលដាក់អោយដំណើរជណ្តើរយោងមួយដើម្បីប្រើប្រាស់ក្នុងមន្ទីពេទ្យ ព្រមទាំង​ជួលជុលបណ្ដាញភ្លើងសារជាថ្មីនឹងដើរបណ្ដាញភ្លើងថ្មីក្នុងអាគារ ហើយក៏បានបំពាក់ម៉ាស៊ីនត្រជាក់ កង្ហា​ អំពូលភ្លើង ព្រមទាំងម៉ាស៊ីនបោកគក់ ម៉ាស៊ីនសម្ងួត គ្រប់ជាន់ទាំងអស់ក្នុងអាគាររបស់មន្ទីពេទ្យ​ នឹងសំភារៈប្រើប្រាស់ផ្សេងៗមួយចំនួនទៀតដើម្បីជួយសម្រួលដល់ក្រុមគ្រូពេទ្យដែលបំរើការក្នុងមន្ទីពេទ្យដើម្បីព្យាបាលអ្នកជំងឺកូវិដ-១៩ ។

សូមបញ្ជក់ផងដែរថាកាលពីថ្ងៃទី 8 ខែមីនា ឆ្នាំ 2021 កន្លងទៅនេះ ក្រុមហ៊ុនជីហ្គៀ គ្រុប ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការចូលរួមរៀបចំសណ្ឋាគារអាំងទែរកង់ទីណង់តាល់ “The Great Duke” ដែលត្រូវបានប្រែក្លាយជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងរយៈពេលប្រមាណ ៣៣ម៉ោង ជាមួយសមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីសង្គ្រោះអាយុជីវិតអ្នកជំងឺកូវីដ-១៩ ដែលកំពុងកើតឡើងជាបន្តបន្ទាប់ ។

ក្រុមហ៊ុន ជីហ្គៀ គ្រុប ជាក្រុមហ៊ុននាំចូល និង ចែកចាយ នូវផលិផលអេឡិចត្រូនិចម៉ាក់សញ្ញា LG នូវក្នុងប្រទេសកម្ពុជា នឹងបង្កើត ហាងទំនើប LG Brandshop លក់គ្រឿងអេឡិចត្រូនិច ដំបូងគេបង្អស់នៅប្រទេសកម្ពុជា បច្ចុប្បន្ន LG Brandshop មានចំនួនសរុប 13 សាខា  ក្នុងនោះរាជធានីភ្នំពេញមាន 5 សាខា និង 8 សាខាទៀតស្ថិតនៅតាមបណ្ដាខេត្តមួយចំនួនផ្សេងទៀត  ហើយយើងក៏មានផលិតផលមួយចំនួនទៀតដូចជា ជណ្ដើរយន្ត  HYUNDAI ELEVATOR  ,  អំពូលភ្លើង LUCECO , ព្រឺភ្លើង Master Plag , ផលិតផល ទ្វារបង្អួច LG Hausys , ហើយក៏ទទួលបានសិទ្ធជាអ្នករៀបចំតំឡើង Auto car Parking  AJ Dongyang Menics  នៅក្នុងប្រទេសកម្ពុជាយើងផងដែរ ។

 

 

You may read

Head Office

Tel: (+855) 23 888 299
Open Hours: Mon to Fri 8am-6pm
Address: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
Fax: (+855) 23 888 189
Email: info@ggear.com.kh

Service Hotline

Tel: (+855) 23 222 699
Mon to Sun 8am-8pm

Customer Service

Tel: (+855) 23 888 199
Open Hours: Mon to Sat 8am-12pm
Email: service.pp@ggear.com.kh