• News/Press Release
  • ឥឡូវនេះទូទឹកកកម៉ូឌែលថ្មី បំ...
Friday, May 13, 2022
178 Views
Continue read on your phone

ឥឡូវនេះទូទឹកកកម៉ូឌែលថ្មី បំពាក់បច្ចេកវិទ្យា UV Nano អាចសម្លាប់មេរោគក្នុងទឹក ៩៩.៩% មានលក់នៅកម្ពុជាហើយ

ក្រុមហ៊ុនជីហ្គៀគ្រុប ដែលជាក្រុមហ៊ុន ផ្គត់ផ្គង់ផលិតផល អេឡិចត្រូនិចម៉ាក LG ផ្តាច់មុខនៅកម្ពុជា បាននាំចូលទូទឹកកកម៉ូឌែល LG instaView Door-in-Door™​ មកចែកចាយក្នុងទីផ្សារកម្ពុជា។ បច្ចុប្បន្ន ទូទឹកកកប្រភេទនេះកំពុងចរាចរណ៍លក់នៅក្នុងហាងទំនើបរបស់LG ហាងទំនើបភូមិអេឡិចត្រូនិច និង តំណាងចែកចាយនៅតាមបណ្តាខេត្តក្រុងមួយចំនួនទៀត។

LG instaView Door-in-Door™ ជាទូទឹកកកម៉ាកLG ម៉ូឌែលថ្មី មានមុខងារសម្លាប់មេរោគនៅក្នុងទឹករហូតដល់ ៩៩.៩% ដោយបច្ចេកវិទ្យា UV Nano ដែលជាបច្ចេកវិទ្យាចុងក្រោយគេបំផុតរបស់ក្រុមហ៊ុន LG Electronics។

បច្ចេកវិទ្យាកម្ចាត់មេរោគ UV nano ត្រូវបានបំពាក់នៅលើទូទឹកកករបស់ LGដំបូងគេ ហើយវាដំណើរការរៀងរាល់ម៉ោង ដើម្បីកម្ចាត់បាក់តេរីដូចជា E. coli និង staph នៅលើម៉ាស៊ីន dispenser របស់ទូទឹកកក។

ទូទឹកកកបំពាក់ដោយបច្ចេកវិទ្យា UV​ nano ថ្មីរបស់ LG ក៏បានបន្ថែមបន្ទះកញ្ចក់ InstaView ធំជាងម៉ូដែលមុន ២៣% ឯណោះដែលអ្នកអាចគោះពីរដងដើម្បីបំភ្លឺ និងអាចមើលឃើញសម្ភារៈនៅក្នុងទូ ដោយមិនចាំបាច់បើកទ្វា ព្រមទាំងការពារការបញ្ចេញខ្យល់ត្រជាក់មកខាងក្រៅ។

LG instaView Door-in-Door™ ផ្តល់ភាពងាយស្រួលជាងមុន លោកអ្នកអាចបើកទូទឹកកកញឹកញាប់ដោយមិន មានផលប៉ះពាល់ដល់សីតុណ្ហភាពត្រជាក់នៅក្នុងទូព្រោះវាត្រូវបានគ្រប់គ្រង ដោយប្រព័ន្ធ Door Cooling+ ជាពិសេសទៀត នោះវាបានជួយ សន្សំសម្ចៃភ្លើងថែមទៀតផង។

មុខងារពិសេសថ្មីមួយទៀតរបស់ម៉ូឌែលនេះគឺ Hygience Fresh+ វាអាចកម្ចាត់ក្លិន បាក់តេរី និងវីរុសនៅក្នុង ទូបានយ៉ាងរហ័ស និងរក្សាគុណភាពបន្លែផ្លែឈឺនៅស្រស់បែបធម្មជាតិ។

ទន្ទឹមនឹងនេះ ទូទឹកកកម៉ូឌែលថ្មីនៃត្រកូល LG ក៏អាចប្រើប្រាស់ភ្ជាប់ជាមួយ កម្មវិធី ThinQ ដើម្បីគ្រប់គ្រង​សីតុណ្ហភាព គុណភាពបន្លែផ្លែឈឺនៅក្នុងទូទឹកកបានយ៉ាងងាយស្រួល៕

សំរាប់មុខងារ និងទំហំខ្នាត LG instaView Door-in-Door™ សូមចូលទៅកាន់តំណភ្ជាប់នេះ៖ https://www.ggear.com.kh/refrigerators/net-635l-side-by-side-with-instaview-door-in-door-fridge-in-noble-steel-finish/

ទំនាក់ទំនងផ្នែកលក់៖ (+855)23222699/16888029

You may read

Head Office

Tel: (+855) 23 888 299
Open Hours: Mon to Fri 8am-6pm
Address: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
Fax: (+855) 23 888 189
Email: info@ggear.com.kh

Service Hotline

Tel: (+855) 23 222 699
Mon to Sun 8am-8pm

Customer Service

Tel: (+855) 23 888 199
Open Hours: Mon to Sat 8am-12pm
Email: service.pp@ggear.com.kh