Wednesday, November 30, 2022
518 Views
Continue read on your phone

មើលការប្រកួតបាល់ទាត់ World Cup យូរប៉ុណ្ណាក៏មិនឈឺភ្នែកជាមួយទូរទស្សន៍ LG

រដូវកាល FIFA World Cup បានត្រឡប់មកវិញហើយ ​តើអ្នកបានត្រៀមខ្លួន ឬនៅសំរាប់​ទស្សនាការប្រកួតកីឡាបាល់ទាត់លំដាប់ពិភពលោកនេះ? ការប្រកួតកីឡាបាល់ទាត់ World Cup លើកទី២២ នេះកំពុងដំណើរការនៅប្រទេសកាតា ចាប់តាំងពីថ្ងៃទី ២០ ខែវិច្ឆិកា រហូតដល់ ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២២។ នេះគឺជាលើកទីមួយហើយដែលប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាបានធ្វើជាម្ចាស់ផ្ទះ សំរាប់ការ ប្រកួតលើកនេះ។​

សំរាប់ការប្រកួតនៅឆ្នាំនេះត្រូវបានគេរំពឹងថា មានអ្នកទស្សនារហូតដល់ទៅ ១.៥លាននាក់ ដែលពួកគេ នឹងធ្វើដំណើរទៅទស្សនាផ្ទាល់នៅកីឡដ្ឋាន  Al Bayt ប្រទេសកាតា ប៉ុន្តែបើតាមការចុះផ្សាយរបស់FIFA បានឱ្យដឹងថាសំបុត្រចូលរួមទស្សនាការ​ប្រកួត​បាល់​ទាត់​ពិភពលោក (world cup) ប្រមាណជាង២.៩ លាន ត្រូវបានលក់អស់ បើទោះជាវាមានតម្លៃក៏ដោយ។

ក្រៅពីការលក់សំបុត្រឱ្យចូលទស្សនាការប្រកួតផ្ទាល់ FIFA​​ world Cup  ក៏មានការផ្សាយបន្តផ្ទាល់ទៅកាន់​ប៉ុស្តិ៍ទូរទស្សន៍ និងបណ្តាញសង្គមជាច្រើនផងដែរ។ ដើម្បីអាចទស្សនាការប្រកួតកីឡាបាល់ទាត់ នេះបានច្បាស់​ត្រជាក់ភ្នែកដូចបានចូលទស្សនានៅក្នុងកីឡដ្ឋាន LG Electronics បានផលិតទូរទស្សន៍ ឆ្លាតវៃ​ជាច្រើនប្រភេទ ច្រើនទំហំ និងអាចប្រើសំរាប់ផ្សាយបន្តផ្ទាល់ (Live Stream) រាល់ការប្រកួតបាល់ទាត់បានថែមទៀតផង។

  1. LG OLED Evo TV, C2 Series ចាប់ពី 55-Inch ឡើងទៅ៖ ម៉ូដែលនេះមានអេក្រង់ធំ អាចមើលបានគ្នាច្រើន វាផ្តល់នូវកម្រិតពណ៌ដ៏អស្ចារ្យ រូបភាពភ្លឺ ពណ៌រស់រវើក និងចលនាគ្មានថ្នេរ ឬស្នាមផ្តល់ភាពងាយស្រួលក្នុងការទស្សនាកីឡាលំអិត។ អេក្រង់ផ្តល់ពន្លឺត្រជាក់ភ្នែក ការរចនាមានរូបរាងស្តើងស្លីម មានHDMI 2.1 ចំនួនបួន ប្រព័ន្ធប្រតិបត្តិការ WebOS ចុងក្រោយបំផុត 22 ល្អឥតខ្ចោះ និងផ្តល់សំឡេងច្បាស់ ដូចនៅកន្លែងប្រកួត។

2.LG TV NanoCell របស់ក្រុមហ៊ុន LG Electronics បានបំពាក់បច្ចេកវិទ្យាថ្មីលើបន្ទះអេក្រង់របស់វា ដែលមានលក្ខណៈពិសេសដូចជា ផ្តល់នូវគុណភាពរូបភាព រស់រវើក ពណ៌ភ្លឺត្រឹមត្រូវនាំឱ្យរូបភាពច្បាស់ និងលម្អិត។ អេក្រង់មាន មុំធំទូលាយអាចមើលរហូតដល់ 178 ដឺក្រេ។

LG NanoCell TV ជាទូរទស្សន៍ស័ក្តិសមនឹងការទស្សនាទាំងភាពយន្ត កីឡា និងការលេងហ្គេម។ ទូរទស្សន៍ប្រភេទនេះ​​មានកម្រិតស្តង់ដារនៅក្នុងគុណភាពរូបភាព (LED) និងមានបច្ចេកវិទ្យា Nano Color ដែលនាំមកនូវពណ៌ដូចធម្មជាតិ ខណៈពេលដែល Nano Accuracy ផ្តល់នូវពណ៌ច្បាស់ជាងមុន និងមុំធំទូលាយជាងមុន។ ប្រព័ន្ធ AI ចុងក្រោយបង្អស់ដែលបំពាក់នៅលើទូរទស្សន៍ LG NanoCell TV ជួយឱ្យរូបភាព សំឡេង កាន់តែច្បាស់ល្អ។ កម្រិត 4K ផ្តល់នូវរូបភាពលម្អិត​ ពណ៌ដូចធម្មជាតិ និងពន្លឺដែលមានតុល្យភាព។

បច្ចេកវិទ្យា TruMotion ជួយកាត់បន្ថយភាពព្រិលនៅលើអេក្រង់ និងផ្តល់សកម្មភាពរហ័សពិសេសសំរាប់ការទស្សនាភាពយន្ត និងកីឡា។  Filmmaker Mode™ ប្រព័ន្ធកំណត់ពន្លឺ និងពណ៌ជួយការពារផលប៉ះពាល់ដល់ភ្នែក។ Sports Alert ជាប្រព័ន្ធកំណត់គូកីឡា និងផ្តល់ដំណឹងរាល់ពេលវេលានៃការប្រកួតរបស់គូនីមួយៗ។

3.LG TV Ultra HD ជាប្រភេទទូរទស្សន៍ 4K ផ្តល់នូវគុណភាពរូបភាពច្បាស់ជាង​ទូរទស្សន៍​HD 4 ដងផ្តល់នូវបទពិសោធន៍ថ្មីច្បាស់ ផ្ទៃអេក្រង់ទូរទស្សន៍កាន់តែធំ រឹងមាំ និងពណ៌ដូចធម្មជាតិ។ ទូរទស្សន៍ម៉ូដែលនេះមានការវិវត្តន៍ថ្មីលើសំឡេង មានរូបភាពរស់រវើក ការរចនាឡើងបានបង្កើនបទពិសោធន៍សំរាប់អ្នកទស្សនា និងផ្តល់ជូននូវមុខងារច្នៃប្រឌិត និងទំនើបៗជាច្រើន។

4K UHD៖ ជាមួយនឹងទូរទស្សន៍ 4K UHD អ្នកអាចរីករាយជាមួយភាពយន្ត និងការកីឡាផ្សាយផ្ទាល់ជាមួយនឹងកម្រិតរូបច្បាស់ធំជាងទូរទស្សន៍ Full HD រហូតដល់ទៅបួនដង ទោះបីជាអង្គុយ ជិតអេក្រង់ទូរទស្សន៍ក៏ផ្ទៃនៃរូបភាពមិនបែកព្រោះទូរទស្សនេះមានភីកសែលរហូតដល់ទៅប្រាំបីលានឯនោះ។

 

ទូរទស្សន៍ Ultra HD បានអភិ​វឌ្ឍន៍ប្រព័ន្ធ HDR 10 ដែលបង្កើនកម្រិតរូបភាព និងពណ៌កាន់ស្អាត និងលម្អិតបន្ថែមទៀតនៅលើស្រមោលរូបភាព។

សំរាប់ព័ត៌មានលំអិតអំពីទូរទស្សន៍ LG៖ https://www.ggear.com.kh/tv-audio-video/tvs/

រក្សាសិទ្ធិដោយ©ក្រុមហ៊ុនជីហ្គៀគ្រុប

You may read

Head Office

Tel: (+855) 23 888 299
Open Hours: Mon to Fri 8am-6pm
Address: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
Fax: (+855) 23 888 189
Email: info@ggear.com.kh

Service Hotline

Tel: (+855) 23 222 699
Mon to Sun 8am-8pm

Customer Service

Tel: (+855) 23 888 199
Open Hours: Mon to Sat 8am-12pm
Email: service.pp@ggear.com.kh