Wednesday, October 30, 2024
269 Views
Continue read on your phone

AI Experience បច្ចេកវិទ្យារបស់ទូរទស្សន៍ LG បានក្លាយជាមជ្ឈមណ្ឌលកណ្តាលសម្រាប់ផ្ទះឆ្លាតវៃ

ភ្នំពេញ LG Brandshop_ AI Experience ធ្វើឱ្យទូរទស្សន៍ក្លាយជាមជ្ឈមណ្ឌលកណ្តាលសម្រាប់ផ្ទះឆ្លាតវៃរបស់អ្នក។ ព្រោះមុខងារនេះនឹងដំណើរការគ្រប់គ្រងដោយសំឡេង ការណែនាំផ្ទាល់ខ្លួន និងអាចគ្រប់គ្រងឧបករណ៍អេឡិចត្រូនិចផ្សេងទៀត បានយ៉ាងងាយស្រួល។

​          ក្រុមហ៊ុន LG Electronics បានកំណត់ស្តង់ដារថ្មីមួយនៅក្នុងកម្មវិធីកម្សាន្តតាមរយៈទូរទស្សន៍  LG OLED LG QNED LG UHD និងLG NANO ស៊េរីឆ្នាំ 2024 ជាមួយនឹងបច្ចេកវិទ្យា AI Experience។  បច្ចេកវិទ្យាទំនើបនេះបានផ្តល់នូវបទពិសោធន៍ទស្សនាផ្ទាល់ខ្លួន និងមានភាពឆ្លាតវៃ ដែលធ្វើឱ្យវាកាន់តែងាយស្រួលជាងមុនសម្រាប់អ្នកចូលចិត្តទស្សនាកម្មវិធី និងគ្រប់គ្រងឧបករណ៍អេឡិចត្រូនិចនៅក្នុងផ្ទះតាមរយៈទូរទស្សន៍។

បច្ចេកវិទ្យា AI Experience ដែលផ្តល់ដំណោះស្រាយនិងបទពិសោធន៍ថ្មីៗ សម្រាប់ការប្រើប្រាស់មានភាពងាយស្រួល ហើយកាន់តែសម្បូវបែបជាងមុនដែលមានដូចជា៖

១. AI My Profile

 

លោកអ្នកអាចប្រើប្រាស់មុខងារនេះបង្កើតប្រវត្តិរូបផ្ទាល់ខ្លួន​ ដើម្បីធានាថាសមាជិកគ្រួសារនីមួយៗទទួលបានការណែនាំខ្លឹមសារ និងការកំណត់មាតិការផ្ទាល់ខ្លួនដែលចូលចិត្តដូចជាការកែសម្រួលគុណភាពរូបភាព ឬការណែនាំកម្មវិធីថ្មីៗ ដោយAI My Profile អាចបង្ហាញឱ្យអ្នកឃើញនៅលើអេគ្រង់ដោយស្របតាមចំណង់ចំណូលចិត្ត។

២. AI Picture Wizard

ជាជំនួយការរូបភាព AI សម្រាប់បង្កើតកម្រិតពណ៌និងពន្លឺរបស់រូបភាពទៅតាមចំណង់ចំណូលចិត្តរបស់អ្នកទស្សនា និងរក្សារទុកជាការកំណត់ត្រាបង្ហាញរូបភាពលក្ខណៈផ្ទាល់ខ្លួន សម្រាប់តែអ្នកតែប៉ុណ្ណោះ! ​

៣. AI Concierge

ជាមុខងារផ្តល់ការណែនាំខ្លឹមសារផ្ទាល់ខ្លួន ដោយផ្អែកលើទម្លាប់ និងចំណង់ចំណូលចិត្តនៃការទស្សន៍របស់អ្នក។ ចាប់ពីភាពយន្តថ្មីៗដល់កម្មវិធីលាក់មិនសូវមានអ្នកដឹង មិនតែប៉ុណ្ណោះ AI Concierge ជួយអ្នករកឃើញខ្លឹមសារថ្មីៗដែលអ្នកនឹងចូលចិត្ត។

៤. AI Chatbot

ជាជំនួយការដ៏ឆ្លាតវៃ ក្នុងការដំណោះស្រាយ និងបទពិសោធន៍ថ្មីសម្រាប់អ្នកប្រើប្រាស់ ដែលអនុញ្ញាតឱ្យពួកគេចូលទៅគ្រប់គ្រងការកំណត់ផ្សេងៗនៅលើទូរទស្សន៍ដូចជារូបភាព សម្លេង និងការតភ្ជាប់បានយ៉ាងឆាប់រហ័ស និងកាន់តែងាយស្រួល!

៥. AI Recommendation

 

ដំណើរការដ៏ឆ្លាតវៃដែលជួយសម្រួលដល់អ្នកប្រើការបញ្ជាតាមរយៈសម្លេង។ វាមានភាពងាយសម្គាល់ដឹងពីអ្វីដែលលោកអ្នកចង់ស្វែងរក ដោយយោងតាមទម្លាប់ការបញ្ជាសម្លេងដែលធ្លាប់ហៅពីមុនមក។

 ៦. AI ThinQ Smart Home integration

ជាមុខងារគ្រប់គ្រងឧបកណ៍អេឡិចត្រូនិចផ្សេងៗដែលមាននៅក្នុងផ្ទះ នៅលើប្រព័ន្ទគ្រប់គ្រងតែមួយតាមរយៈកម្មវិធី ThinQ របស់ទូរទស្សន៍ LG ហើយមុខងារនេះនឹងប្រែក្លាយផ្ទះរបស់លោកអ្នកជាផ្ទះដ៏ឆ្លាតវៃ។​

AI Experience ជាបច្ចេកវិទ្យាមួយចំនោមបច្ចេកវិទ្យា AI ទាំង៥ ផ្សេងទៀតដែលបានបំពាក់នៅលើ ទូរទស្សន៍​LG ជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន LG Electronics មានដូចជា

១. AI Alpha

២. AI Customization

៣. AI Picture Pro

៤. AI Sound Pro

៥. AI Experience

​លោកអ្នកអាចស្វែងរកទូរទ្សន៍LG ដែលមានបំពាក់ AI ទាំង៥នេះនៅហាងLG BrandShop និងហាងដៃគូអាជីវកម្មរបស់ក្រុមហ៊ុនជីហ្គៀ គ្រុប៕

លំអិតអំពីទូរស្សន៍LG ជំនាន់ចុងក្រោយ៖ https://www.ggear.com.kh/tv-audio-video/tvs/all-tvs/

 

You may read

Head Office

Tel: (+855) 23 888 299
Open Hours: Mon to Fri 8am-6pm
Address: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
Fax: (+855) 23 888 189
Email: info@ggear.com.kh

Service Hotline

Tel: (+855) 23 222 699
Mon to Sun 8am-8pm

Customer Service

Tel: (+855) 23 888 199
Open Hours: Mon to Sat 8am-12pm
Email: service.pp@ggear.com.kh