Tuesday, August 27, 2024
185 Views
Continue read on your phone

LG Electronics បានកំណត់គុណតម្លៃស្នូល (Core Tech) ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាមួយនឹងការច្នៃប្រឌិតដ៏ឆ្លាតវៃ

ក្រុមហ៊ុន LG Electronics កំពុងជំរុញផលិតផលប្រើប្រាស់ក្នុងផ្ទះរបស់ខ្លួនឱ្យកាន់តែមានសក្តានុពលខ្លាំងនៅក្នុងឧស្សាហកម្មអេឡិចត្រូនិចតាមរយៈការកំណត់លើបច្ចេកវិទ្យាស្នូលផលិតផលនីមួយៗប្រកបដោយភាពច្នៃប្រឌិត។

បច្ចេកវិទ្យាទាំងនោះត្រូវបានក្រុមហ៊ុន LG Electronics បង្កើតឱ្យមានគុណតម្លៃស្នូលរាងៗខ្លួន ឬហៅថា «Core Tech» ដើម្បីពង្រឹងលើ​គុណភាព ប្រតិបត្តិការមានប្រសិទ្ធភាពខ្ពស់សម្រាប់ផលិតផលសំខាន់ៗជាច្រើនរបស់ក្រុមហ៊ុន LG ដូចជាទូទឹកកក ម៉ាស៊ីនបោកគក់ និងម៉ាស៊ីនត្រជាក់។

តើអ្វីជា «LG Core Tech»?

LG Core Tech ឬគុណតម្លៃស្នូលរបស់ក្រុមហ៊ុនLG Electronics ត្រូវបានរួមបញ្ចូលមុខងារពិសេស និងអាទិភាពដូចជាមុខងារ របស់ម៉ូទ័រ Inverter DirectDrive™ ត្រូវបំពាក់នៅក្នុងម៉ាស៊ីនបោកគក់ LG។ ដោយឡែកមុខងាររបស់ទូទឹកកក LG ត្រូវបានកំណត់មុខងារ Inverter Linear Compressor™ជាមុខងារពិសេសសំរាប់ផលិតផលនេះ។ រីឯម៉ាស៊ីនត្រជាក់ឯនោះវិញក្រុមហ៊ុន LG Electronics បានកំណត់មុខងារពិសេស និងខុសប្លែកពីគេគឺ DUAL Inverter Compressor™។ ភាពច្នៃប្រឌិតទាំងនេះជួយឱ្យឧបករណ៍ដំណើរការកាន់តែប្រសើរ ប្រើប្រាស់បានយូរ សន្សំសំចៃថាមពល និងទទួលបានផាសុកភាពខ្ពស់។

LG Electronic​s បានកំណត់អត្ថប្រយោជន៍របស់ LG Core Tech ចំនួន៤ចំណុចធំៗ៖

១.សន្សំសំចៃថាមពល៖ LG Core Tech គុណតម្លៃស្នូល ឬមុខងារពិសេសជួយជំរុញដល់ការប្រើប្រាស់ថាមពលតិច មិនមានផលប៉ះពាល់ដល់បរិស្ថាន។ ឧទាហរណ៍៖ ទូទឹកកក LG ដែលមានបច្ចេកវិទ្យានេះអាចសន្សំសំចៃបានរហូតដល់ ៣២%។

២. ភាពធន់ ឬគុណភាពខ្ពស់៖ សមាសធាតុ Core Tech របស់ LG ត្រូវបានរចនាឡើងសម្រាប់ពង្រឹងលើភាពធន់។ ជាក់ស្តែងម៉ូទ័រ Inverter DirectDrive™ នៅក្នុងម៉ាស៊ីនបោកគក់ បានភ្ជាប់មកជាមួយការធានាដល់ទៅ ១០ឆ្នាំ ដែលផ្តល់ឱ្យអ្នកនូវទំនុកចិត្តខ្ពស់។ ​

៣. ប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព៖ DUAL Inverter Compressor™ ជា LG Core Tech ម៉ាស៊ីនត្រជាក់LG ផ្តល់នូវការប្រើប្រាស់ឧបករណ៍ក្នុងផ្ទះប្រភេទនេះដំណើរការបានប្រសើរជាងមុន ត្រជាក់លឿន និងដំណើរការស្ងាត់ល្អ ផ្តល់ផាសុកភាពនៅក្នុងផ្ទះជានិច្ច។

៤. មុខងារឆ្លាតវៃ៖ ឧបករណ៍ LG ជាច្រើនដែលមាន Core Tech អាចប្រើប្រាស់កម្មវិធី LG ThinQ™ តាមរយៈទូរស័ព្ទដៃ លោកអ្នកអាចគ្រប់គ្រង និងត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិច គ្រប់ទិសទី។ ​

ការកំណត់ LG Core Tech នេះឡើងជាការប្តេជ្ញាចិត្តរបស់ LG Electronics ក្នុងការបង្កើតផលិតផលដែលធ្វើឱ្យជីវិតកាន់តែងាយស្រួល និងកាន់តែប្រសើរឡើងសម្រាប់អ្នកប្រើប្រាស់។ ជាមួយនឹង LG Core Tech អនាគតនៃផលិតផលប្រើប្រាស់ក្នុងផ្ទះកាន់តែទំនើប មានប្រសិទ្ធភាពខ្ពស់ និងផ្តល់ទំនុកចិត្ត សម្រាប់អ្នកប្រើប្រាស់៕

You may read

Head Office

Tel: (+855) 23 888 299
Open Hours: Mon to Fri 8am-6pm
Address: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
Fax: (+855) 23 888 189
Email: info@ggear.com.kh

Service Hotline

Tel: (+855) 23 222 699
Mon to Sun 8am-8pm

Customer Service

Tel: (+855) 23 888 199
Open Hours: Mon to Sat 8am-12pm
Email: service.pp@ggear.com.kh