• News/Press Release
  • ក្រុមហ៊ុន ជីហ្គៀ គ្រុប និង ...
Thursday, February 29, 2024
515 Views
Continue read on your phone

ក្រុមហ៊ុន ជីហ្គៀ គ្រុប និង LG Electronics “Showcase បរិក្ខាត្រជាក់ស៊េរី ២០២៤ ខ្នាតអាជីវកម្ម និង លំនៅឋាន”

ក្រុមហ៊ុន ជីហ្គៀ គ្រុប បាននាំយកគ្រឿងអេឡិចត្រូនិចម៉ាកLG ស៊េរី ២០២៤ មកតាំងបង្ហាញ និងដាក់ឱ្យបញ្ជាទិញតាមរយៈGGEAR Dealer Portal។ ផលិតផលដែលបានដាក់បង្ហាញនៅក្នុងកម្មវិធី Showcase ​នេះជាប្រភេទគ្រឿងបរិក្ខាត្រជាក់ដាក់ប្រើប្រាស់នៅក្នុងលំនៅឋាន និងប្រភេទអាជីវកម្ម។ ​

LG Showcase ជាកម្មវិធីតាំងបង្ហាញបណ្តុំផលិតផល LG ថ្មីដែលទើបនឹងនាំចូលទីផ្សារកម្ពុជា។ កម្មវិធីនេះផ្តោតសំខាន់លើការផ្សព្វផ្សាយបច្ចេកវិទ្យា និងមុខងារពិសេសៗនៃផលិតផលសំរាប់ដៃគូអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប។ បរិក្ខាត្រជាក់ដែលបានដាក់តាំងបង្ហាញមានដូចជាម៉ាស៊ីនត្រជាក់ខ្នាតធំសំរាប់អាជីវកម្ម ប្រភេទFloor stand ម៉ាស៊ីនត្រជាក់សំរាប់បន្ទប់ការិយាល័យ ឬខ្នាតតូចសំរាប់លំនៅឋានម៉ាស៊ីនបន្សុទ្ធខ្យល់ កង្ហារ។ល។

លោកហេង សេងហ៊ាតអ្នកជំនាញផ្នែកផលិតផលនៃក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថា «ការជ្រើសរើសម៉ាស៊ីនត្រជាក់ចូលមកទីផ្សារកម្ពុជាយើងបានផ្តោតសំខាន់លើប្រភេទសន្សំសំចៃភ្លើងព្រោះវាអាចជួយសន្សំសំចៃការចំណាយថវិការរបស់អតិថិជនមួយកម្រិតទៀត។ ទីពីរម៉ាស៊ីនត្រជាក់LG បានរចនាឡើងដោយគិតគូរពីផាសុកភាពអ្នកប្រើប្រាស់ដោយការបញ្ចេញខ្យល់ត្រជាក់ បរិសុទ្ធ និងមានអនាម័យ»។

ចំណុចបន្ទាប់លោកបញ្ជាក់ថានៅពេលដែលជ្រើសរើសម៉ាស៊ីនត្រជាក់ទាំងប្រភេទអាជីវកម្ម និងលំនៅឋានក្រុមហ៊ុនក៏បានគិតគូរពីភាពធន់របស់ផលិតផលផងដែរ ព្រោះចង់ឱ្យអតិថិជនប្រើប្រាស់បានយូរ និងទទួលយកបទពិសោធន៍បច្ចេកវិទ្យាថ្មីនៃក្រុមហ៊ុនLG Electronics។

 

ដោយឡែកការរចនារបស់ផលិតផលនីមួយៗត្រូវបានច្នៃប្រឌិតយ៉ាងហ្មត់ចត់ស្របតាមការរស់នៅរបស់មនុស្សជំនាន់ថ្មី ហើយវាជាគ្រឿងតាំងដេគ័រជួយបង្កើនសោភ័ណ្ឌភាពនៅក្នុងគេហៈដ្ឋានកាន់តែស្រស់ស្អាត និងផ្តល់ផាសុកភាព។

ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថាផលិតផលដែលនាំចូលចែកចាយក្នុងឆ្នាំនេះមិនអាចលក់ទាបជាងតម្លៃថ្លៃដើមដូចពីរឆ្នាំមុនទៀតនោះទេព្រោះយើងជាក្រុមហ៊ុនដែលអនុឡោមតាមច្បាប់ប្រកបអាជីវកម្មត្រឹមត្រូវ និងបង់ពន្ធជូនរដ្ឋាភិបាលគ្រប់ប្រតិបត្តិការ សំរាប់ផលិតផលទាំងអស់ ១០០%។ ជាក់ស្តែងថ្មីៗនេះយើងទទួលបានវិញ្ញាបនបត្រ AEO ដែលទទួលស្គាល់ និងបញ្ជាក់អំពីការអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ហើយក៏ ទទួលបានវិញ្ញាបនបត្រសមាជិកក្រុមធុរជនល្អបំផុតផងដែរ។

លោកបានរំលឹកថាពីរឆ្នាំមុនក្រុមហ៊ុនបានលក់ផលិតផលខាតព្រោះចង់រក្សាលំនឹងទីផ្សារអេឡិចត្រូនិច និងជួយជ្រុំជ្រែងអាជីវកម្មរបស់ដៃគូអំឡុងពេលមានបញ្ហាសេដ្ឋកិច្ច ព្រមទាំងដៃគូប្រគួតប្រជែងប្រគួតប្រជែងតម្លៃមិនស្មើរភាពគ្នាតែប៉ុណ្ណោះ។

លោក ហ៊ ហាប់ នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថា ដើម្បីជួយសម្រួលដល់ប្រតិបត្តិការបញ្ជាទិញ និងគ្រប់គ្រងផលិតផលអេឡិចត្រូនិចឱ្យទាន់សម័យកាលក្រុមហ៊ុនបានអភិវឌ្ឍន៍កម្មវិធីថ្មីមួយឈ្មោះថា GGEAR Dealer Portal ដែលជាកម្មវិធីបញ្ជាទិញផលិតផលអេឡិចត្រូនិចតាមរយៈទូរស័ព្ទដៃ។

លោកបន្ថែមថា  «GGEAR Dealer Portal ជាកម្មវិធីដែលនឹងផ្តល់បទពិសោធន៍ថ្មី ដំបូងគេ និងឈានគេ សំរាប់ដៃគូអាជីវកម្មវិវឌ្ឍន៍ខ្លួនពីការប្រកបអាជីវកម្មតាមបែបប្រពៃណីជាឌីជីថលទំនើបវិញ។ ឥឡូវនេះដៃគូអាជីវកម្មរបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប លែងបញ្ជាទិញគ្រឿងអេឡិចត្រូនិចតាមរយៈការខល ឬទំនាក់ទំនងតាមប្រព័ន្ធផ្សេងៗ ឬជួបផ្ទាល់ជាមួយបុគ្គលិកក្រុមហ៊ុនទៀតហើយ ព្រោះយើងបានដាក់ដំណើរការ GGEAR Dealer Portal ដើម្បីបញ្ជាទិញតាមរយៈទូរស័ព្ទដៃ។ ហើយកម្មវិធីមួយនេះនឹងនាំដៃគូអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប និងអ្នកប្រកបរបរអេឡិចត្រូនិចផ្សេងទៀតទៅរកការប្រកបអាជីវកម្មតាមប្រព័ន្ធទីឌីជីថល ឬE-commerce»។

ជាមួយគ្នានេះឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថាអនាគតរបស់ GGEAR Dealer Portal នឹងមានភ្ជាប់ជាមួយបញ្ញាសិប្បនិម្មិត(AI) ហើយបច្ចេកវិទ្យានេះអាចដឹង និងវិភាគលើទិន្នន័យរបស់ដៃគូអាជីវកម្ម បន្ទាប់មកបង្ហាញផ្ទាំងផលិតផលកំពុងមានតម្រូវការខ្ពស់ដែលត្រូវបញ្ជាទិញ តម្លៃ និងមុខងារគ្រឿងអេឡិចត្រូនិចមុខងារកម្មវិធីទូរស័ព្ទដៃផ្សេងៗទៀត សំរាប់ដៃគូអាជីវកម្មចែកចាយបន្ត។

កម្មវិធីតាំងបង្ហាញផលិតផល LG បានរៀបចំឡើងនៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញនារាត្រីថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ កម្មវិធីនេះមានការចូលរួមពីដៃគូអាជីវកម្មប្រមាណជាង ១៥០នាក់ និងភ្ញៀវកិត្តិយសនៃក្រុមហ៊ុន ជីហ្គៀ គ្រុប និងLG Electronics ជាង៥០នាក់ចូលរួមទស្សនា និងស្រង់យកបទពិសោធន៍ពីផលិតផលLG ស៊េរីថ្មីឆ្នាំ ២០២៤ ផងដែរ៕

You may read

Head Office

Tel: (+855) 23 888 299
Open Hours: Mon to Fri 8am-6pm
Address: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
Fax: (+855) 23 888 189
Email: info@ggear.com.kh

Service Hotline

Tel: (+855) 23 222 699
Mon to Sun 8am-8pm

Customer Service

Tel: (+855) 23 888 199
Open Hours: Mon to Sat 8am-12pm
Email: service.pp@ggear.com.kh