• News/Press Release
  • យុទ្ធនាការណ៍ម៉ាស៊ីនត្រជាក់ ...
Wednesday, January 15, 2025
318 Views
Continue read on your phone

យុទ្ធនាការណ៍ម៉ាស៊ីនត្រជាក់ LG ល្អ មែន៖ បទពិសោធន៍ពិត ទទួលផាសុកភាពពិតៗ ពីអ្នកប្រើប្រាស់ និងក្រុមជាងបច្ចេកទេស

យុទ្ធនាការណ៍ម៉ាស៊ីនត្រជាក់ LG ល្អមែន ជាកម្មវិធីបង្ហាញអំពីបច្ចេកវិទ្យានៃម៉ាស៊ីនត្រជាក់​LG ស៊េរីថ្មីទាំងប្រភេទលំនៅឋាន និងអាជីវកម្មដែលបំពាក់ដោយបច្ចេកវិទ្យាឆ្លាតវៃប្រតិបត្តិការដោយមុខងារ AI ជួយសន្សំសំចៃអគ្គិសនី ត្រជាក់លឿន និងផ្តល់ផាសុកភាពជានិច្ច។ ​

ម៉ូដែលថ្មីទាំងអស់នៃម៉ាស៊ីនត្រជាក់ LG ផ្តោតលើមុខងារបន្សុទ្ធខ្យល់បរិសុទ្ធផ្តល់ផាសុកភាព (Plasmastertm Ionizer++) មុខងារសន្សំសំចៃអគិសនី ៧០ % (Energy Saving 70%)​  និងមុខងារ ត្រជាក់លឿនជាងមុន ៤០% (Fast Cooling 40%​)។ ​

បច្ចេកវិទ្យា Plasmaster™ Ionizer++ ជាមុខងារបន្សុតខ្យល់កម្រិតខ្ពស់ដែលបង្កើនភាពងាយស្រួល និងសុខុមាលភាពដល់អ្នកប្រើប្រាស់តាមរយៈភាពឆ្លាតវៃ និងច្នៃប្រឌិតខ្ពស់របស់ក្រុមហ៊ុន LG លើមុខងារនេះ។ ប្រតិបត្តិការរបស់វានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចេញអ៊ីយ៉ុងច្រើនជាង ៨ លានក្នុង ៣០ម៉ែត្រគូប (m3)  ដើម្បីកំចាត់ភាគល្អិតតូចៗ បាក់តេរី ដែលបង្ករគ្រោះថ្នាក់ដល់សុខភាព និងប​ម្លែងជាខ្យល់បរិសុទ្ធ និងផ្តល់ផាសុកភាព។​

នៅក្នុងយុទ្ធនាការណ៍ម៉ាស៊ីនត្រជាក់ LG ពិតជាល្អមែនបានបង្ហាញពីបទពិសោធន៍ប្រើប្រាស់ផ្ទាល់របស់អតិថិជន LG និងដំណោះស្រាយនានាដែលបង្ហាញដោយក្រុមជាងរបស់ដៃគូអាជីវកម្ម GGEAR Group ផងដែរ។ ​

អ្នកស្រីទីវ ធីតា ជាអ្នកប្រើប្រាស់ម៉ាស៊ីនត្រជាក់ LG បាននិយាយថាចាប់តាំងពីអ្នកស្រីប្រើម៉ាស៊ីនត្រជាក់​ LG មកខ្យល់នៅក្នុងបន្ទប់គេងស្រស់ស្រាយជាងមុន ហើយក្លិនដែលធ្លាប់មានពីមុនគឺលែងមាន ដោយឡែកបញ្ហាសុខភាពកូនៗរបស់អ្នកស្រីដូចជាផ្តាសាយ ឈឺក្បាល ក្អកក៏កាត់បន្ថយច្រើនជាងមុនដែរ។

ប្រតិបត្តិការរបស់ម៉ាស៊ីនត្រជាក់ LG បានបន្សុទ្ធ និងការសម្លាប់បាក់តេរី រហូតដល់ ៩៩.៩%។ មិនតែ ប៉ុណ្នោះបច្ចេកវិទ្យាដ៏ទំនើបនេះក៏មានសមត្ថភាពអាចបំបាត់ក្លិនអាក្រក់ ផ្តល់បរិស្ថានក្នុងផ្ទះ ឬការិយាល័យកាន់តែស្រស់ស្រាយ។ ប្រើប្រាស់ម៉ាស៊ីនត្រជាក់ LG លោកអ្នក នឹងទទួលបានសុវត្ថិភាព និងសុខភាពល្អជាមួយ Plasmaster™ Ionizer++ របស់ LG។

ដោយឡែកអ្នកស្រី ស្រីនាង បានលើកឡើងថាម៉ាស៊ីនត្រជាក់ LG ដែលមានបំពាក់មុខងារសន្សំសំចៃអគ្គិសនី ៧០% ពិតជាសន្សំសំចៃពិតៗ។ អ្នកស្រីថានៅផ្ទះអ្នកស្រីនិយមប្រើគ្រឿងអេឡិចត្រូនិចជាជំនួយដល់ការងារប្រចាំថ្ងៃ ហើយការចំណាយលើថ្លៃភ្លើង គឺពិតជាខ្ពស់ណាស់ក្នុងមួយខែៗ មិនតែប៉ុណ្ណោះនៅរដូវក្តៅអ្នកស្រីពុំសូវបើកម៉ាស៊ីនត្រជាក់យូរនោះទេ។ ប៉ុន្តែក្រោយប្រើម៉ាស៊ីនត្រជាក់ LG ការចំណាយលើអគ្គិសនីប្រចាំខែបានថយចុះពីមួយ៣០ម៉ឺនរៀល មកនៅត្រឹម ២០ម៉ឺនរៀលវិញ។ អ្នកស្រីថាអ្នកស្រីអស់បារម្ភ និងប្រើប្រាស់គ្រឿងអគ្គិសនីអស់ភ្លើងច្រើនទៀតហើយព្រោះម៉ាស៊ីនត្រជាក់ LG ជួយសន្សំសំចៃការចំណាយរបស់អ្នកស្រីពិតៗ។

មុខងារសន្សំថាមពល 70% នៅក្នុងម៉ាស៊ីនត្រជាក់ LG ធានានូវប្រសិទ្ធភាពថាមពលខ្ពស់ កាត់បន្ថយការប្រើប្រាស់អគ្គិសនីរហូតដល់ 70% បើប្រៀបធៀបទៅនឹងម៉ូដែលធម្មតា។ បច្ចេកវិទ្យានេះត្រូវបានដំណើរការដោយតាមរយៈមុខងារ Inverter កម្រិតខ្ពស់ដែលបង្កើនប្រសិទ្ធភាពការប្រើប្រាស់ថាមពល កែតម្រូវល្បឿន Compressor ដើម្បីរក្សាសីតុណ្ហភាពដែលអ្នកប្រើប្រាស់ចង់បានដោយមិនប្រើប្រាស់ថាមពលលើស។ មុខងារនេះមិនត្រឹមតែកាត់បន្ថយការចំណាយលើអគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយផលប៉ះពាល់បរិស្ថានផងដែរ។

អ្នកស្រី យីម ម៉េងជូ អតិថិជនប្រើប្រាស់ម៉ាស៊ីនត្រជាក់​ LG ម្នាក់ទៀតបានលើកឡើងថា បញ្ហារបស់អ្នកស្រីគឺពូកែបែកញើស ឆាប់ហត់ ហើយនៅត្រឡប់មកពីធ្វើការវិញក្នុងផ្ទះមានសភាព ហប់ រីឯបន្ទប់វិញក្តៅខ្លាំងបើទោះជាមកដល់ផ្ទះភ្លាមអ្នកស្រីបើកបង្អួច បើកទ្វារ និងកង្ហារក៏ដោយ ក៏មិនត្រជាក់ទាន់ចិត្តដែរ។ ប៉ុន្តែដោយសារផ្ទះអ្នកស្រីប្រើម៉ាស៊ីនត្រជាក់LG ដូច្នេះគ្រាន់តែបើកភ្លាម ហើយជ្រើសរើសយកមុខងារ Jet Mode បន្ទប់អ្នកស្រីពោរពេញដោយភាពត្រជាក់។ អ្នកស្រីបានបន្ថែមថា ម៉ាស៊ីនត្រជាក់LG ត្រជាក់លឿនទាន់ចិត្ត និងពិតជាល្អប្រើមែនស័ក្តិសមនឹងអ្នកស្រីដែលជាអ្នកពូកែបែកញើស ហើយត្រូវការភាពត្រជាក់គ្រប់ពេលវេលា។

មុខងារ Jet Mode ប្រតិបត្តិការដោយ Fast Cooling នៅក្នុងម៉ាស៊ីនត្រជាក់ LG ត្រូវបានរចនាឡើងដើម្បីផ្តល់ភាពត្រជាក់លឿន និងមានប្រសិទ្ធភាព ធានាថាអ្នកប្រើប្រាស់ទទួលបានភាពត្រជាក់ភ្លាមៗ។ បច្ចេកវិទ្យាទំនើបនេះបានផ្តល់នូវភាពត្រជាក់ 40% លឿនជាងម៉ូដែលម៉ាស៊ីនត្រជាក់ធម្មតា។  មុខងារ Fast Cooling 40% ប្រតិបត្តិការដោយប្រើប្រាស់បច្ចេកវិជ្ជាម៉ាស៊ីន Dual Inverter Compressor កម្រិតខ្ពស់ Dual Cool ជំរុញលំហូរខ្យលឱ្យប្រសើរឡើង។ ជាមួយគ្នានេះមុខងារ Dual Inverter ដែលឧបករណ៍ចាប់សញ្ញាឆ្លាតវៃ អាចផ្លាស់ប្តូរកំដៅប្រកបដោយប្រសិទ្ធភាព និងជំរុញ ភាពត្រជាក់កាន់តែឆាប់រហ័ស។

លោក ខិន សុវណ្ណា ជាងម៉ាស៊ីនត្រជាក់បានលើកឡើងថាម៉ាស៊ីនត្រជាក់ LG ជាផលិតផលល្អ ធន់ និងងាយស្រួលប្រើ។ លោកថាក្នុងនាមលោកជាជាងផង និងជាអ្នកលក់ម៉ាស៊ីនត្រជាក់ផងលោកតែងតែចង់អោយអតិថិជនរបស់លោកប្រើផលិតផលល្អ ជួយសន្សំសំចៃ។ នៅពេលភ្ញៀវជួបបញ្ហានានាលើការប្រើប្រាស់ម៉ាស៊ីនត្រជាក់ LG លោកតែងផ្តល់សេវាកម្មតាមស្តង់ដារដែលលោកបានសិក្សាជាមួយក្រុមអ្នកជំនាញម៉ាស៊ីនត្រជាក់នៃក្រុមហ៊ុន ជីហ្គៀ គ្រុប។ លោកបន្ថែមថាលោកបើកអាជីវកម្មនេះដើម្បីផ្តល់ដំណោះស្រាយដល់អតិថិជន ផ្តល់ទំនុកចិត្ត ផ្តល់ផលិតផលល្អ សេវាកម្មស្តង់ដារ។

ជារៀងរាល់ឆ្នាំក្រុមហ៊ុនជីហ្គៀ គុ្របតែងផ្តល់វគ្គបណ្តាលពង្រឹងសមត្ថភាពជាងជំនាញនៃដៃគូអាជីវកម្មអំពីបច្ចេកវិទ្យានៃផលិតផលថ្មីរបស់ LG ដើម្បីផ្តល់ដំណោះស្រាលដល់អ្នកប្រើប្រាស់នៅពេលជួបបញ្ហាបច្ចេកទេ និងគ្រឿងម៉ាស៊ីន៕

លំអិតអំពីផលិតផលថ្មីៗនៃម៉ាស៊ីនត្រជាក់LG លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់នេះ៖ https://www.ggear.com.kh/air-conditioners/home-air-cond/all-residential-air-conditioners/

You may read

Head Office

Tel: (+855) 23 888 299
Open Hours: Mon to Fri 8am-6pm
Address: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
Fax: (+855) 23 888 189
Email: info@ggear.com.kh

Service Hotline

Tel: (+855) 23 222 699
Mon to Sun 8am-8pm

Customer Service

Tel: (+855) 23 888 199
Open Hours: Mon to Sat 8am-12pm
Email: service.pp@ggear.com.kh